បណ្ឌិត យង់ ពៅ ៖ គុណតម្លៃ​នៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើន​តែមួយមុខនោះទេ

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ប្រសិនបើអ្នកសិក្សាអប់រំគិតថា ការបណ្ដុះបណ្ដាលដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខគត់ នោះនឹងនាំឱ្យពួកគេបាត់មនសិកាក្នុងខ្លួន បាត់ទំនួលខុសត្រូវ និងធ្វើឱ្យសង្គមបាត់បង់សណ្ដាប់ធ្នាប់។

សម្រាប់លោកបណ្ឌិត យង់ ពៅ នៅក្នុងវិស័យអប់រំ មាន៣ចំណុចសំខាន់ដែលជាគុណតម្លៃ នៃការអប់រំសម្រាប់មនុស្សទូទៅ ៖

ទី១. អប់រំដើម្បីគុណតម្លៃជីវិត ៖ អ្នកទទួលបានការសិក្សាជ្រៅជ្រះក៏ដោយ ឬមិនបានជ្រៅជ្រះក៏ដោយ ត្រូវទទួលស្គាល់ថា ការអប់រំ គឺដើម្បីយល់ពីគុណតម្លៃជីវិតខ្លួន មានន័យថា ជីវិតខ្លួនរស់នៅលើផែនដីមិនមែនរស់ដើម្បីខ្លួនឯងតែម្នាក់នោះទេ គឺមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គម មនសិកាជាតិ និងជាពលរដ្ឋល្អរបស់សង្គម ។ នេះជាគុណតម្លៃជីវិតដែលទទួលបានពីការអប់រំដ៏មានតម្លៃ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា

ទី២. ការអប់រំដើម្បីបង្កើតពន្លឺជីវិត ៖ នៅពេលមនុស្សទទួលបានការអប់រំលើជំនាញ ចំណេះ វិទ្យាសាស្រ្តទៅតាមទេព្យកោសល្យរបស់ខ្លួនហើយ គេនឹងមានពន្លឺជីវិត ទោះជាគេទៅកន្លែងងងឹត ក៏គេអាចបង្កើតពន្លឺបាន បើទោះជាគេទៅកន្លែងដែលលំបាកបំផុត ក៏គេអាចបង្កើតការងារ មុខរបរ រកស៊ីទទួលទានបាន បើទោះជាស្រុកទេសជួបការលំបាកក៏គេអាចជួយស្រុកទេស សង្គមបាន ។ អ្នកមានចំណេះដឹងពិតប្រាកដមិនខ្វល់ថា អ្នកណាឱ្យពន្លឺ ឬឱ្យឱកាសគេនោះទេ គេអាចបង្កើតពន្លឺដោយខ្លួនឯង និងសង្គមជាតិ។ នៅពេលប្រទេសជាតិនីមួយមានពលរដ្ឋទទួលបានការអប់រំល្អ គេអាចបង្កើតពន្លឺបានគ្រប់គ្នាពេលនោះជាតិនឹងភ្លឺចែងចាំង ។ ឧទាហរណ៍ ប្រទេសសិ្ហបុរី ជាប្រទេសតូចមួយប៉ុន្តែប្រជាជនទទួលបានការអប់រំខ្លាំង នាំឱ្យប្រទេសគេល្បីរន្ទឺ មានពន្លឺចែងចាំងពាសពេញសកលលោក។ ប្រទេសជប៉ុន ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាមលោកខ្ទិចខ្ទាំ មានសណ្ឋានដីលំបាក គ្រោះរញ្ជួយដីជាប្រចាំ ប៉ុន្តែដោយសារការអប់រំល្អ ប្រទេសគេក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ មុនប្រទេសចិន នេះជាអ្វីដែលទទួលបានពីការអប់រំប្រជាជនបង្កើតពន្លឺជីវិត ពន្លឺដើម្បីជាតិ។

ទី៣. ការអប់រំដើម្បីភាពជាមនុស្សពេញលេញ ៖ មនុស្សខុសពីសត្វត្រង់បញ្ញា ភាសា កាយវិកា ប៉ុន្តែបើមនុស្សគ្មានការអប់រំ តើបញ្ញាមនុស្សលើសពីសត្វប៉ុន្មាន? ភាសារីកចម្រើនកម្រិតណា?​ ដើម្បីទទួលបានភាពជាមនុស្សពេញលេញ ចាំបាច់ត្រូវមានការអប់រំល្អ ធ្វើឱ្យបញ្ញាជ្រៅជ្រះ ភាសាតាមចំណេះដឹង និងមានមនសិកាជាតិទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ពាក់ព័ន្ធនឹងគុណតម្លៃ នៃការ​អប់រំនេះដែរ សម្រាប់លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន​ និងកីឡា មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលពលរដ្ឋម្នាក់ឱ្យក្លាយជាពលរដ្ឋពេញលេញ គឺជារឿងចាំបាច់ និងជាបេសកកម្មមួយដែលក្រសួងអប់រំកំពុងបំពេញ។ លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បន្តថា ការងារដែលយើងបំពេញដើម្បីប្រាក់ចំណូលចិញ្ចឹមគ្រួសារ គឺជារឿងមួយដែលសំខាន់ ប៉ុន្តែសរសរស្ដម្ភដទៃទៀតរឹតតែសំខាន់ ទាក់ទងនឹងស្ថានភាពដើម្បីធ្វើការសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយ ចេះពិចារណា និងធ្វើការងារយ៉ាងពិតប្រាកដទៅតាមជំនាញ និងការងារដែលខ្លួនចេះ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន​ និងកីឡា

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មានប្រសាសន៍ថា ដើម្បីឆ្លើយតបសរសរស្តម្ភទាំង៤ នៃការអប់រំនៅកម្ពុជា ក្រសួងអប់រំ បានកែលម្អកម្មវិធីសិក្សា មានទិសដៅសំខាន់ គឺការកសាងពលរដ្ឋសកលពេញលេញ មានន័យថា ពលរដ្ឋកម្ពុជាមិនត្រឹមតែមានចំណេះវិជ្ជាជ្រៅជ្រះប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។ ក្នុងនោះ ពួកគាត់អាចរស់នៅក្នុងសង្គមមួយដែលទទួលស្គាល់ មានជំនឿ ការយល់ឃើញខុសៗគ្នា កិច្ចសហការល្អ ដើម្បីអាចប្រើចំណេះដឹងដែលខ្លួនមាន និងជំនាញដែលខ្លួនមានប្រកបដោយគុណភាព និងចូលរួមកសាងប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ ក៏ដូចជាការសហការទាំងក្នុង និងក្រៅប្រទេសផងដែរ។

រូបភាព៖ សិស្សានុសិស្សនៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ កំពុងឡើងធ្វើបទបង្ហាញ។

លោកស្រីបណ្ឌិតបន្តថា ក្រសួងអប់រំ ក៏បានអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីបានជោគជ័យនូវលទ្ធផលសិក្សារបស់សិស្ស ក៏ដូចជាឥរិយាបទរបស់សិស្ស ហើយគ្រោងពង្រីកឱ្យបានដល់ ២៥រាជធានី-ខេត្ត ចាប់ពីឆ្នាំ២០២៤ ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ ក៏បានសាកល្បងរៀបចំឱ្យមានសាលារៀនធនធាន និងសាលារៀនគំរូ ដោយការអនុវត្តធ្វើតេស្តជោគជ័យនេះ ធ្វើឱ្យក្នុងឆ្នាំសិក្សា២០២៣-២០២៤ ជាពិសេសក្នុងពេលបើកបវេស្សនកាលថ្មីនេះ ក្រសួងអប់រំ ក៏បានដាក់ឱ្យប្រើប្រាស់ស្ដង់ដាសាលារៀនគំរូ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាផងដែរ។ ជាពិសេស នៅក្នុងស្ដង់ដាសាលារៀនគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ មិនមែនផ្ដោតលើតែចំណេះដឹងរបស់សិស្ស ប៉ុន្តែផ្ដោតទៅលើចរិយាសម្បទាផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ក្រសួងអប់រំ បានរៀបចំគោលនយោបាយ ក៏ដូចជាបញ្ចូលនូវការងារសំខាន់ៗមួយចំនួននៅក្នុងអាទិភាពរបស់ក្រសួង ក្នុងនោះមានកិច្ចការអាទិភាព៤ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ២. ការរៀបចំ និងពិនិត្យកែលម្អកម្មវិធីក្រៅម៉ោងសិក្សាស្របតាមតម្រូវការ ៣. ផ្ដោតលើចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស ៤. ការយកចិត្តទុកដាក់លើសុខភាពរបស់ ៥. ការចូលរួមពីសហគមន៍ក្នុងការគាំទ្រការរៀន និងបង្រៀនឱ្យមានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...