ក្រុមកុមារ​សាលាបឋម​សិក្សា​ព្រះនរោត្តម ជាប់ជ័យលាភី​លេខ១ ក្នុង​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ទីបំផុត​ទៅ ក្រសួង​ព័ត៌មាន​បានរក​ឃើញ​ម្ចាស់ជ័យលាភី​លេខ១ ក្នុង​ការប្រកួត​នៅ​វគ្គផ្ដាច់ព្រ័ត្រ មហោស្រពតន្ត្រី និង​ចម្រៀង​កុមារ​ ពានរង្វាន់​ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ដោយ​បាន​ទៅលើ​ក្រុម​មក​ពី​សាលាបឋមសិក្សា​ព្រះនរោត្តម។

ក្នុងពិធី​ប្រគល់​ពានរង្វាន់​កាលពីពេល​ថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បង្ហាញ​សេចក្តី​សោមនស្ស​ក្រៃលែង និង​មានមោទនភាព​ ដែលបាន​ឃើញ​ទេពកោសល្យ​ដ៏អស្ចារ្យ និង​គំនិតច្នៃប្រឌិត​របស់ក្មួយៗ​កុមារ​ដែលបាន​បង្ហាញ​សមត្ថភាព​តាមរយៈ​សិល្បៈចម្រៀង និងតន្ត្រី​ដ៏រស់រវើក។ ជាមួយ​គ្នា ឯកឧត្តម​ក៏បាន​អរគុណ និង​អបអរសាទរ​យ៉ាងកក់ក្តៅ​បំផុត​ចំពោះ​ក្មួយៗ​ទាំង ២៩ក្រុម ដែលបាន​ចូលរួម​ប្រឡង​ក្នុង​មហោស្រពនេះ ពោរ​ពេញ​ដោយ​សេចក្តីរីករាយ និង​ភាពជឿជាក់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ថែមថា មិនថា​ក្មួយៗ​បាន​ឈានដល់វគ្គផ្តាច់ព្រ័ត្រ ឬយ៉ាងណា​នោះទេ ក្មួយៗ​ម្នាក់ៗ​បានចូលរួម​ចំណែក​នូវអ្វី​ដែល​មិនអាច​កាត់ថ្លៃ​បាន គឺ​សំឡេង ស្មារតី និងភាព​អង់អាច​ក្លាហាន​របស់​ក្មួយៗ។

“ក្មួយៗ​បានផ្តល់​ឱ្យយើង​នូវការ​សម្តែង​ដែល​មិនអាច​បំភ្លេច​បាន ហើយ​ពូអាច​និយាយ​បាន​ថា ក្មួយៗ​ទាំងអស់គ្នា​គឺជា​អ្នកឈ្នះ​នៅក្នុង​ក្រសែ​ភ្នែក​របស់​យើង”

ឯកឧត្តម នេត្រ ភក្ត្រា បាន​ចាត់ទុក​មហោស្រព​នេះ មិនមែន​គ្រាន់តែជាការ​ប្រកួត​ប្រជែង​ប៉ុណ្ណោះទេ វាក៏​ជា​វេទិកាមួយ​សម្រាប់​ផ្តល់​ឱកាស​ឱ្យក្មួយៗ​បាន​បង្ហាញ​សមត្ថភាព និង​បានជួប​ប្រាស្រ័យ​ជាមួយ​មិត្តភក្តិថ្មីៗ ប្រកប​ដោយ​ក្តី​សប្បាយ​រីករាយ។ តាម​រយៈគំនិត​ផ្តួចផ្តើម​នេះ យើង​មាន​គោលបំណង​បង្កើត​ព្រឹត្តិការណ៍​មួយ​សម្រាប់​ក្មួយៗ​កុមារ​ដែលមាន​អាយុ​ចន្លោះ​ពី៨ ទៅ ១៣ឆ្នាំ អាច​ស្វែង​យល់អំពី​ចំណង់​ចំណូល​ចិត្តសិល្បៈ​របស់ខ្លួន និង​អភិវឌ្ឍ​ទំនុកចិត្ត​ក្នុងការ​បញ្ចេញ​មតិ​របស់​ពួកគេ​តាម​រយៈ​បទ​ចម្រៀង។

គួរជំរាប​ជូនថា ក្នុង​មហោស្រព​តន្ត្រី និង​ចម្រៀងកុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ២០២៥ មាន​ជ័យលាភី​ចំនួន៥ក្រុម រួមមាន ជ័យលាភីលេខ១ បានទៅ​លើក្រុម​មក​ពីសាលាបឋមសិក្សា ព្រះនរោត្តម, ជ័យលាភីលេខ២ បានទៅ​លើក្រុម​មក​ពីសាលាបឋមសិក្សា វត្តរាជបូណ៌, ជ័យលាភី​លេខ៣ បានទៅលើ​ក្រុមមក​ពីសាលាបឋមសិក្សា វត្តកោះ, ជ័យលាភី​លេខ៤ បានទៅ​លើក្រុមមក​ពីសាលា​បឋមសិក្សា មីគីវ៉េ និង​ជ័យលាភីលេខ៥ បានទៅលើ​ក្រុមមក​ពីសាលាបឋម​សិក្សា គៀនឃ្លាំង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *