កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ប្រកាស​ជ្រើសរើស​យុវជនតំណាងកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សម្រាប់យុវជន​ដែល​មាន​បំណងចង់ចូល​រួម​កម្មវិធី​នាវាយុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ពេលនេះឱកាស​បាន​មក​ដល់​ហើយ ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុង​តែប្រកាសជ្រើសរើសយុវជនកម្ពុជា ចំនួន១៦រូប ដើម្បីជាយុវទូតតំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ (SSEAYP) ឆ្នាំ២០២៦។

បើតាម​សេចក្តីប្រកាស​របស់ក្រសួងអប់រំ The Ship for Southeast Asian and Japanese Youth Program-SSEAYP នឹងធ្វើឡើងរយៈពេល៣២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ​មានទិសដៅចូលចតនៅប្រទេសជប៉ុន សិង្ហបុរី និងប្រទេសថៃ។

យុវជនដែលតំណាងកម្ពុជានឹងពិភាក្សាក្នុងប្រធានបទជាច្រើនជាមួយនឹងយុវជនតំណាងមកពីប្រទេសដទៃដូចជា ការអប់រំប្រកបដោយគុណភាព, កំណើនសេដ្ឋកិច្ច និងទេសចរណ៍ដែលមានចីរភាព និងមានទំនួលខុសត្រូវ, បរិស្ថានសកល និងការប្រែប្រួលអាកាសធាតុ, ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការស្ដារឡើងវិញ, សុខុមាលភាពសង្គម និងបរិយាប័ន្ន, និង សង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត។

លក្ខខណ្ឌនៃការដាក់ពាក្យ ៖ បេក្ខជន បេក្ខនារី ត្រូវមានអាយុចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសល្អ មានចំណាប់អារម្មណ៍ និងចំណេះដឹងជ្រៅជ្រះទាក់ទងនឹងអាស៊ាន និងជប៉ុន និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈ https://forms.gle/Qkc9TC84mTQkxtik7 ចាប់ពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៥រសៀល។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ tuy.chansopanha@moeys.gov.kh ឬទៅកាន់ការិយាល័យក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាស័យដ្ឋាន នៅជាន់ទី៥ អគាររដ្ឋបាលថ្មី នៃក្រសួងអប់រំ។

សូមជំរាបជូនថា កម្មវិធី​នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងពង្រឹងសមត្ថភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនអាស៊ាន និងជប៉ុន និងឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹង។ សម្រាប់ប្រទេសកម្ពុជាបានចូលរួមជាមួយកម្មវិធីនាវាយុវជននេះជាផ្លូវការក្នុងឆ្នាំ២០០០ ហើយគិតត្រឹមឆ្នាំ២០២៤ មានយុវជនកម្ពុជាប្រមាណ ៦៦៤រូប បានចូលរួម និងទទួលបានបទពិសោធន៍ពីកម្មវិធីនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......