ក្រសួង​អប់រំ ​កំណត់​អាទិភាព​ជួយ​សិស្ស​រៀន​យឺត ​នៅ​កម្រិត​បឋមសិក្សា​ ​តាមរយៈ​កញ្ចប់​សម្ភារៈ​អំណាន ​និង​គណិតវិទ្យា​ថ្នាក់​ដំបូង​

​ភ្នំពេញ​ ​៖ ​ការ​ជួយ​សិស្ស​រៀន​យឺត ​ត្រូវបាន​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​កំណត់​ជា​អាទិភាព​ចម្បង​ ក្រោម​ការ​ដឹកនាំ​របស់​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​។​ វិធានការ​នេះ​ធ្វើឡើង​តាមរយៈ​ការ​ដាក់​ឱ្យ​អនុវត្ត​ ​«​កញ្ចប់​សម្ភារៈ​អំណាន ​និង​គណិតវិទ្យា​ថ្នាក់​ដំបូង​» ​ក្នុង​គោលបំណង​កសាង​គ្រឹះ​ដ៏​រឹងមាំ​ជូន​សិស្សានុសិស្ស ​ឱ្យ​ចេះ​អាន ​ចេះ​សរសេរ​ ​និង​ចេះ​គិត​លេខ​ ​ចាប់តាំងពី​កម្រិត​ចាប់ផ្តើម។

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ ​AMS​ ​លោក​បណ្ឌិត​ ​កាន់​ ​ពុទ្ធី​ ​ប្រធាន​នាយកដ្ឋាន​បឋមសិក្សា​ ​មានប្រសាសន៍​ថា​ ​សិស្ស​ដែល​រៀន​នៅ​កម្រិត​ថ្នាក់​ដំបូង​ហើយ​មាន​គន្លាត​សមត្ថភាព​ ​មាន​ន័យ​ថា​ ​ពួកគេ​មិន​ទាន់​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ ​ដែល​ចាំបាច់​ត្រូវ​បន្ត​បំប៉ន ​និង​ជួយ​ពួកគេ​បន្ថែម​ទៀត​។ ​លោក​បណ្ឌិត​ថា​ ​ការ​បង្រៀន​សិស្ស​រៀន​យឺត ​គឺជា​រឿង​លំបាក​មួយ​ ​ដូច្នេះ​គ្រូបង្រៀន​ ​មិន​អាច​បង្រៀន​ពួកគេ​ដូច​សិស្ស​ទូទៅ​ឡើយ​ ​ពោលគឺ​ចាំបាច់​ត្រូវតែ​មាន​វិធីសាស្រ្ត​បង្រៀន​ ​និង​សម្ភារៈ​បង្រៀន​ទាក់ទាញ​ ​ហើយ​គ្រូបង្រៀន​ត្រូវ​ដឹង​ ​និង​ស្គាល់​ថា​ ​សិស្ស​រៀន​យឺត​មាន​ប៉ុន្មាន​ប្រភេទ​ ​និង​ត្រូវ​បង្រៀន​សិស្ស​ទៅ​តាម​របៀប​រៀន​របស់​ពួកគេ។​

លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា

​ដើម្បី​ឆ្លើយតប​ និង​ជា​ដំណោះស្រាយ​សម្រាប់​ជួយ​សិស្ស​រៀន​យឺត​ ​ប្រធាន​នាយកដ្ឋាន​បឋមសិក្សា​ ​បាន​បង្ហាញ​ពី​វិធានការ​សំខាន់​ពីរ​របស់​ក្រសួង​អប់រំ ​នោះ​គឺ​ ​ទី​១.​ ក្រសួង​បាន​ដាក់ចេញ​នូវ​កញ្ចប់​សម្ភារៈ​អំណាន ​និង​គណិតវិទ្យា​ថ្នាក់​ដំបូង​ ​គឺ​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​លើ​មុខវិជ្ជា​ភាសា​ខ្មែរ​ និង​គណិតវិទ្យា ​ដោយ​ផ្ដោត​លើ​ការ​ចេះ​អាន ​ចេះ​សរសេរ​ ​និង​ចេះ​គិត​លេខ​ ​និង​ ​ទី​២.​ ក្រសួង​ ​ក៏​បាន​ដាក់ចេញ​យុទ្ធសាស្រ្ត​បំប៉ន​សិស្ស​រៀន​យឺត ​ដោយ​មាន​ការ​បង្រៀន​នៅ​រៀងរាល់​ថ្ងៃព្រហស្បតិ៍​ តាមរយៈ​ការ​អនុវត្ត​នូវ​សេចក្ដីណែនាំ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២០២១​ ស្ដីពី​ ​ការ​បំប៉ន​សិស្ស​រៀន​យឺត ​ជាពិសេស​សិស្ស​ដែល​មាន​គន្លាត​សមត្ថភាព​ក្នុង​អំឡុង​ពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​-​១៩​ ​និង​ការ​អនុវត្ត​សៀវភៅ​ណែនាំ​ប្រតិបត្តិ​ស្ដីពី​ ​ការ​បង្រៀន​សម្រប​តាម​សមត្ថភាព​សិស្ស ​ដែល​ក្រសួង​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី​២៧​ ​ខែឧសភា ​ឆ្នាំ​២០២៦​កន្លងទៅ។​

​បើ​តាម​លោក​បណ្ឌិត​ ​កាន់​ ​ពុទ្ធី​ ​រាល់​ឆ្នាំ​មាន​សិស្ស​ត្រួត​ថ្នាក់​ច្រើន​ ​ជាពិសេស​សិស្ស​ថ្នាក់​ទី​១​ ​ដែល​មាន​អត្រា​ខ្ពស់​ជាង​គេ​។ ​ទោះជា​សិស្ស​រៀន​យឺត​មាន​បញ្ហា​ច្រើន​ក៏ដោយ​ ​លោក​បញ្ជាក់​ថា​ ​គ្រូបង្រៀន​អាច​ជួយ​ពួកគេ​បាន​ ​ប៉ុន្តែ​ទាមទារ​ឱ្យ​មាន​ការ​អត់ធ្មត់​ខ្ពស់​ និង​វិធីសាស្រ្ត​បង្រៀន​ប្លែក​ៗ​សម្រាប់​សិស្ស​នីមួយ​ៗ។​

​លោក​បាន​លើក​ជា​ឧទាហរណ៍​ ​ដូចជា​ករណី​ ​អ្នកគ្រូ​ ​ណា​ម ​សុភិន ​គ្រូបង្រៀន​ថ្នាក់​ទី​៦​ ​នៃ​សាលា​បឋមសិក្សា​ព្រលឹត ​ស្រុក​ពួក ​ខេត្ត​សៀមរាប​ ​ដែល​បង្រៀន​សិស្ស​សរុប​ ​៤២​នាក់​ក្នុង​មួយ​ថ្នាក់​ ក្នុង​នោះ​មាន​សិស្ស ​១០​នាក់​មិន​ទាន់​ចេះ​អាន​អក្សរ​ត្រឹមត្រូវ​។ ​លោក​បណ្ឌិត​ថា​ ​អ្នកគ្រូ​ ​ណា​ម ​សុភិន ​បាន​ចំណាយ​ពេលវេលា​ ​ពី​ខែវិច្ឆិកា ​ឆ្នាំ​២០២៥​ ​ដល់​ខែឧសភា ​ឆ្នាំ​២០២៦​ ​ជួយ​សិស្ស​ទាំង​១០​នាក់​នោះ​ ​ឱ្យ​រៀន​ទាន់​សិស្ស​ដទៃ​ទៀត​។ ​ការ​ជួយ​នេះ​ ​គឺ​អ្នកគ្រូ​ត្រូវ​ជួយ​បង្រៀន​សិស្ស​រៀន​យឺត​បន្ថែម​៣០​នាទី​រាល់​ម៉ោង​ចេញ​លេង​ ​ហើយ​ទៅ​ជួប​ឪពុក​ម្ដាយ​សិស្ស​ដល់​ផ្ទះ​ ​ជួនកាល​ទៅ​ដឹក​សិស្ស​ពី​ផ្ទះ​យកមក​រៀន​នៅ​សាលា​ថែម​ទៀត​ករណី​អវត្តមាន​សិស្ស​។ ​”​នេះ​គឺជា​ទឹកចិត្ត​គ្រូបង្រៀន​ ​ដែល​ជួយ​សិស្ស​រៀន​យឺត​ពិតប្រាកដ​ ​និង​ជំរុញ​ឱ្យ​ឪពុក​ម្ដាយ​សិស្ស​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ដោយ​ចង់ឱ្យ​កូន​ទៅ​សាលារៀន​”។​

​លោក​បណ្ឌិត​ ​កាន់​ ​ពុទ្ធី​ ​បញ្ជាក់​ថា​ ​គ្រូបង្រៀន​ម្នាក់ឯង​ ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ​ ​គឺ​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​និង​គាំទ្រ​ពី​នាយក​សាលា​ ​និង​បុគ្គលិក​អប់រំ​ផ្សេង​ៗ​ទៀត​ តាមរយៈ​ការ​លើកទឹកចិត្ត​ ​ការ​ផ្ដល់​កម្លាំងចិត្ត​ ​និង​ការ​គាំទ្រ​ ​ហើយ​ជាមួយគ្នា​ក៏​ត្រូវ​មាន​កិច្ចសហការ​ពី​មាតាបិតា​ ​និង​អាណាព្យាបាល​សិស្ស​ដែរ។​

​«​ខ្ញុំ​នៅតែ​ជឿជាក់​ថា​ ​សិស្ស​រៀន​យឺត ​គឺ​នៅតែ​អាច​ជួយ​ពួក​គាត់​បាន​ ក្នុង​ករណី​ដែល​យើង​បាន​ជួយ​គ្រូបង្រៀន​យើង​ឱ្យ​មាន​សមត្ថភាព​ប្រសើរឡើង​ ស្គាល់​សិស្ស​ ​ដឹង​វិធី​ជួយ​សិស្ស ​ហើយ​ដឹង​ពី​របៀប​ទំនាក់ទំនង​ជាមួយ​មាតាបិតា​សិស្ស ​និង​គណៈ​គ្រប់គ្រង​សាលា ​គឺ​យើង​នឹង​អាច​ជួយ​គ្នា​បាន​»

​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​បឋមសិក្សា​ ​លោក​បណ្ឌិត​ ​កាន់​ ​ពុទ្ធី​ ​ចង់​ឃើញ​សិស្ស​នៅ​កម្រិត​បឋមសិក្សា​ទាំងអស់​ មាន​មូលដ្ឋានគ្រឹះ​លើ​ការ​អាន ​ការ​សរសេរ​ ​និង​ការ​គិត​លេខ​ ​ដែល​នេះ​គឺជា​ចក្ខុវិស័យ​ធំ​ ​ដែល​ត្រូវ​កសាង​ ​ព្រោះ​បើ​សិស្ស​មិន​ចេះ​អាន ​មិន​ចេះ​សរសេរ​ ​និង​មិន​ចេះ​គិត​លេខ​ ​ពួកគេ​នឹង​មិន​អាច​ទៅ​រៀន​នៅ​កម្រិត​ថ្នាក់​បន្តបន្ទាប់​ទៀត​ ​ឬ​មុខវិជ្ជា​ដទៃ​ទៀត​បាន​ទេ ​ហើយ​គេ​នឹង​ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​ចោល។​

​លោក​បណ្ឌិត​ ​កាន់​ ​ពុទ្ធី​ ​ក៏​បាន​ប្ដេជ្ញាចិត្ត​លើកកម្ពស់​លទ្ធផល​នៃ​តេស្ត​រង្វាយតម្លៃ​ថ្នាក់​តំបន់​ SEA-PLM​ ​នៅ​ឆ្នាំ​២០២៩​ ​ជុំ​ទី​៣​ ​មាន​ការ​កើនឡើង​ខ្ពស់​ ​ដោយ​ធានា​ថា​ ​សិស្ស​បឋមសិក្សា​ទាំងអស់​ មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​លើ​ផ្នែក​អំណាន ​ការ​សរសេរ​ ​និង​ការ​គិត​លេខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។