គន្លឹះ​ជំរុញ​រាងកាយ​ឱ្យ​សកម្ម អំឡុង​ពេល​ធ្វើការ

ភាពសកម្ម​នៃ​រាងកាយ មិនមែន​មាន​ភាព​ចាំបាច់​តែ​ពេល​សម្រាក​ពីការងារ ឬក៏ពី​ការសិក្សា​នោះទេ ពោល​គឺត្រូវ​ការ​រាល់ថ្ងៃ​តែម្តង ជាពិសេស​ចំពោះ​អ្នកដែល​ត្រូវការ​ថែទាំ​សុខភាព​ឱ្យកាន់​តែ​ប្រសើរ​ជាងមុន។ តាមរយៈ​គេហទំព័រ Abbey Croft បានបង្ហាញ​គន្លឹះមួយ​ចំនួន​ក្នុង​ការ​ជំរុញ​ឱ្យ​រាងកាយ​មាន​ភាពសកម្ម​អំឡុង​ពេល​ថ្ងៃធ្វើការ។

ការជ្រើស​រើស​តុធ្វើការ ៖ សម្រាប់​អ្នក​ដែល​តម្រូវ​ឱ្យ​ធ្វើការ​យូរៗ គួរ​ជ្រើសរើស​ប្រភេទ​តុទៅ​តាម​កម្ពស់ និង​ទំហំ​នៃដងខ្លួន​។ ក្នុង​ករណី​នេះ ការ​ជ្រើសរើស គួរតែ​ប្រើប្រាស់​ប្រភេទតុ ដែល​អាច​បត់បែន​បាន ដូចជា​ប្រភេទ​តុ​ដែល​អាច​ឈរ​ធ្វើការ​បាន ព្រោះវា​មិន​ត្រឹមតែ​ធ្វើឱ្យ​រាងកាយ​មាន​ឱកាស​សម្រួល​សរសៃ ឬធ្វើ​ចលនា​នោះទេ ប៉ុន្តែក៏​បង្ករ​ភាព​ងាយស្រួល​ដល់​ការ​ពង្រឹង​ឥរិយាបថ​បានល្អ​ផងដែរ។

យក​បាល់​ហាត់​ប្រាណ​ដាក់​ក្បែរខ្លួន ៖ ការប្រើប្រាស់​បាល់​ដើម្បី​សម្រួល​ដល់ការ​ធ្វើ​ចលនា​អំឡុង​ពេល​ធ្វើការ វាងាយស្រួល​នៅ​ត្រង់​ថា វាជា​ប្រភេទ​សម្ភារ​កីឡា​មួយ ដែល​មិនសូវ​រើស​ប្រភេទ​សម្លៀកបំពាក់ រួមទាំង​អាច​ប្រើប្រាស់​ជាឧបករណ៍​អង្គុយ​ជជែក សម្រាក ឬជំនួស​ឱ្យតុ​អង្គុយ​ធ្វើការ​ម្តងម្កាល​បាន​ទៀត​ផង។ ដូច្នេះ​ការយក​បាល់​ហាត់ប្រាណ​ដាក់ក្បែរ​ខ្លួន​មិន​ត្រឹម​តែ​ជំរុញ​ខ្លួនឯង​ឱ្យមាន​ភាព​សកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែ​បានរួមចំណែក​ទៅកាន់​ការ​រំលឹក​មនុស្ស​ជុំវិញ​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​សុខភាព និងការ​ធ្វើឱ្យ​មាន​តុល្យភាព​រវាង​ការងារ និង​ការ​រស់នៅ។

ការ​កំណត់​ម៉ោង​រោទ៍ ៖ ការ​អង្គុយ​ធ្វើការ​ ចាប់ពី​កន្លះ​ម៉ោង ឬមួយ​ម៉ោង​ឡើង​ទៅ រាងកាយ​ចាំបាច់​ត្រូវ​ការ​សម្រាក! តួយ៉ាង​ចន្លោះ​ពេល៣០នាទី​សម្រាកម្តង ពី៥នាទី​ឡើងទៅ ឬចន្លោះ​ពេល​មួយម៉ោង​សម្រាក​ម្តង១០នាទី ទៅ១៥នាទី​ជាដើម។ ប៉ុន្តែនៅ​ពេល​ដែល​ផ្តោត​ធ្វើការ នោះ​អាចនឹង​ភ្លេច​បែងចែក​ម៉ោង ដែល​ជាហេតុ​ចាំបាច់​ត្រូវការ​ជំនួយ​ពី​បច្ចេកវិទ្យា ឬពី​កម្មវិធី​អេប​នានា ដើម្បី​ដាស់តឿន​ស្មារតី​បន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *