៤ចំណុចជួយសន្សំសំចៃថវិកាសម្រាប់និស្សិតសាកលវិទ្យាល័យ

ជីវិតជានិស្សិតសាកលវិទ្យាល័យមិនមែនជារឿងងាយស្រួលឡើយសម្រាប់និស្សិតដែលមិនសូវមានជីវភាពធូរធារ ហើយត្រូវឡើងមកបន្តការសិក្សានៅទីក្រុង។ ដូច្នេះការចេះសន្សំសំចៃថវិកា និងមានចំណេះដឹងក្នុងការចាយវាយប្រចាំថ្ងៃគឺជារឿងចាំបាច់ និងសំខាន់។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលជួយនិស្សិតសាកលវិទ្យាល័យអាចសន្សំចំចៃថវិកា ៖

ទី១. គ្រប់គ្រងកញ្ចប់ថវិកា៖ ការសិក្សានៅសាកលវិទ្យាល័យនិស្សិតត្រូវដឹងអំពីកញ្ចប់ថវិកាចាំខែដែលខ្លួនមាន, ទន្ទឹមគ្នានេះ អ្នកអាចគ្រប់គ្រង ឬកំណត់ថវិកាទាំងនោះទៅតាមខ្ទង់ចំណាយសំខាន់ៗប្រចាំថៃ្ង។ ត្រូវចាំថា រាល់ការចំណាយទាល់តែជាតម្រូវការ មិនមែនគ្រាន់តែជាការចង់បាននោះទេ។

ទី២. ប្រើប្រាស់កម្មវិធីកត់ត្រាចំណាយ (App)៖ ការប្រើប្រាស់កម្មវិធីកត់ត្រាចំណាយ អាចជួយឱ្យអ្នកដឹងច្បាស់អំពីប្រភពចំណាយ។ ទន្ទឹមគ្នានេះ អ្នកអាចគណនារាល់ការចំណាយទាំងអស់ ។ ប្រសិនរកឃើញថា ក្នុងខែណាមួយមានការចំណាយច្រើន អ្នកក៏អាចចាប់ផ្ដើមកាត់បន្ថយលើការចំណាយនៅខែបន្ទាប់ចំពោះអ្វីដែលមិនចាំបាច់។

ទី៣. ទិញទំនិញនៅផ្សារដែលមានតម្លៃទាប ៖ ការជ្រើសរើសទិញទំនិញដោយភាពវៃឆ្លាត គឺអ្នកអាចទៅទិញនៅផ្សារណាដែលមានតម្លៃទាប ប៉ុន្តែគុណភាពល្អដដែល។ ទន្ទឹមគ្នានេះ ការចេះធ្វើម្ហូបដោយខ្លួនឯង ជាការល្អដែលជួយសន្សំសំចៃថវិកា និងមិនចំណាយទីញអាហារស្រាប់រាល់ថ្ងៃ ប៉ុន្តែមិនសូវមានសុវត្ថិភាព។ លើសពីនេះ អ្នកអាចទិញទំនិញ ក្នុងឱកាសមានការបញ្ជុះតម្លៃសម្រាប់និស្សិតក៏ជាការល្អប្រសើរ។

ទី៤. ទិញសៀវភៅមួយទឹក (Second Hand)៖ ការទិញសៀវភៅមួយទឹក ក៏អាចជួយកាត់បន្ថយការចំណាយរបស់និស្សិតបាន ៥០%ទៅ៧០% ដែលអាចផ្ដល់ទាំងចំណេះដឹង ហើយចំណាយតិច។ ទន្ទឹមគ្នានេះ អ្នកអាចជ្រើសរើសទិញសៀវភៅនៅលើអនឡាញ ឬជាប្រភេទ E-Book រាល់ពេលមានការបញ្ចុះតម្លៃជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...