វាគ្មិនជោគជ័យ​ក្នុងជីព៤រូប ចែករំលែក​បទពិសោធន៍ជីវិតដល់សិស្សវិទ្យាល័យ​២៤កញ្ញា ដើម្បី​ត្រៀម​ខ្លួន​សម្រាប់អាជីព​ការងារនៅថ្ងៃអនាគត

កំពង់ស្ពឺ – សិស្សានុសិស្ស​ នៃវិទ្យាល័យ​២៤កញ្ញា ស្ថិត​ក្នុង​​ស្រុកបសេដ្ឋ នៃខេត្ត​កំពង់ស្ពឺ ប្រមាណ​ជាង​២រយនាក់ កាលពីចុងសប្តាហ៍​កន្លងទៅនេះ (២៥ កុម្ភៈ) បានទទួល​នូ​វការ​ចែករំលែក​ពីបទពិសោធន៍ជីវិត និង​ការ​ត្រៀម​ខ្លួន​សម្រាប់អាជីពការងារ​នៅ​ថ្ងៃអនាគត ពីវាគ្មិនកិត្តិយស​ដែលជោគជ័យ​នៅ​ក្នុង​អាជីពការងារ តាមរយៈសិក្ខា​សាលា «ដំណើរជីវិតអ្នក អនាគតខ្ញុំ»។

លោក ខេ លាប នាយកវិទ្យាល័យ​២៤កញ្ញា បាន​មានប្រសាសន៍ថា កន្លងមក​វិទ្យាល័យ​២៤កញ្ញា ធ្លាប់​បាន​បង្កើត​កម្មវិធី​ជា​ច្រើន​មកហើយ​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង និង​ការ​អភិវឌ្ឍសមត្ថភាព​របស់​សិស្សានុសិស្ស ហើយ​សម្រាប់​សិក្ខា​សាលា «ដំណើរជីវិតអ្នក អនាគតខ្ញុំ» ត្រូវ​បានបង្កើត​ឡើង​​ក្នុងគោលបំណងជួយតម្រង់ទិសដល់សិស្សានុសិស្ស​អំពីជំនាញសិក្សា អាជីពការងារ និង​ផ្តល់ចំណេះដឹង បទពិសោធន៍ និងក្នុងការសិក្សា ការ​ជ្រើសរើស​មុខវិជ្ជាសិក្សា អាជីពការងារ និង​ជំរុញ​ឱ្យសិស្ស​គិតពីការងារ​ក្នុងក្តីសុបិន្តដែលកាន់តែស៊ីជម្រៅថែមទៀត។

បើតាម​លោកនាយកវិទ្យាល័យ​២៤កញ្ញា សិក្ខាសាលានេះ ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្សស្តាប់ការចែករំលែកបទពិសោធន៍​នៃជីវិតរបស់វាគ្មិនដែលធ្លាប់ឆ្លងកាត់កន្លងមក ដោយ​ទាំងនេះក៏បានជាធាតុចូលសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សា​រៀនសូត្រយកទៅច្នៃឱ្យត្រូវតាមគោលបំណងរបស់ខ្លួន។

ឯកឧត្តម វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានចូលរួម​ជាអធិបតី​ក្នុង​ឱកាសនោះ បានសម្តែងក្តីរីករាយដែលបានចូលរួម​ក្នុងកម្មវិធីសិក្ខា​សាលា​តម្រង់ទិសលើកទី៧ ក្រោម​ប្រធានបទ «ដំណើរជីវិតអ្នក អនាគតខ្ញុំ» ។ ឯកឧត្តម វ៊ី សំណាង ​បានកោតសរសើរ​ចំពោះ​លោក ខេ លាប នាយកវិទ្យាល័យ​២៤កញ្ញា ដែលមានស្មារតី និង​ឆន្ទៈខ្ពស់​ក្នុងការបង្កើត និង​រៀបចំកម្មវិធីជាច្រើននាពេលកន្លងមក ជាពិសេស​កម្មវិធីនេះ ដើម្បីជាជំនួយ​ដល់ក្មួយៗសិក្សានុសិស្សឈ្វេងយល់ និង​សិក្សា​រៀនសូត្របន្ថែម ដែលនេះគឺជាការចូលរួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​ការបណ្តុះបណ្តាលធនធាន​មនុស្ស​នៅ​កម្ពុជា។

ឯកឧត្តមអភិបាលខេត្ត​ក៏​បានលើក​ឡើងដែរថា ការ​រៀបចំ​សិក្ខា​សាលា​ពីការ​ត្រៀម​ខ្លួន​សម្រាប់អាជីពការងារ​នៅ​ថ្ងៃអនាគត​ដល់ប្អូនៗសិស្សានុសិស្ស ដែល​ផ្តួចផ្តើម​រៀបចំដោយ​អតីត​សិស្សនៅ​វិទ្យាល័យនេះ គឺជា​គំរូរដ៏វិសេសសម្រាប់យុវជនដទៃ​ទៀត ឱ្យ​ពួកគាត់មានស្មារតីជួយស្រុកកំណើតរបស់ខ្លួន ក្រោយ​ទទួលបានជោគជ័យ​នៅក្នុង​ការសិក្សា និង​ការងារ ដូចពាក្យមួយពោលថា «ផឹកទឹក ឱ្យចេះនឹកដល់ប្រភព, ជ្រកម្លប់ ឱ្យចេះនឹកដល់អ្នកដាំ» ។

គួរ​ជំរាបជូនថា សិក្ខា​សាលាតម្រង់ទិស ក្រោម​ប្រធានបទ «ដំណើរជីវិតអ្នក អនាគតខ្ញុំ»​ ដែលរៀបចំ​ដោយ​វិទ្យាល័យ​២៤កញ្ញា កាលពីចុងសប្តាហ៍​កន្លងទៅនេះ មានការចែករំលែកពីបទពិសោធន៍​សិក្សា ការជ្រើសរើស​ជំនាញ របស់វាគ្មិនកិត្តិយស​ដែលសុទ្ធសឹងតែជាអ្នកជោគជ័យ​នៅ​ក្នុង​អាជីពការងារ ដូចជា ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត សាកលវិទ្យាធិការរងទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ឯកឧត្ដម  យក់  ប៊ុនណា  រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល, ឧកញ៉ា ប៉ិច ប៉ូឡែន  អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក៏​ដូចជាលោកជំទាវ ឈីវ ភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុនមេធាវីអេសវីភី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...