វិធានការការពារសុខភាពក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែលគួរយល់ដឹង

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសក្រើនរំលឹកដល់សាធារណជនទូទាំងប្រទេស ឱ្យបន្តការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធានការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។ ការណែនាំនេះធ្វើឡើងក្នុងគោលបំណងចៀសវាងបញ្ហាសុខភាពដែលអាចកើតមានជាយថាហេតុ រួមមាន ការពុលចំណីអាហារ ពុលស្រា គ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរ និងការឆ្លងរីករាលដាល នៃជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ-១៩។

ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយពេញលេញ ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៣ ចំណុចដូចខាងក្រោម៖

១. បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា

អនាម័យផ្ទាល់ខ្លួន និងចម្អិនអាហារ៖ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ មុនចាប់កាន់ចំណីអាហារ និងក្រោយពេលប៉ះពាល់សត្វ ឬសម្អាតកាកសំណល់។ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ (ជាពិសេសសាច់ សត្វស្លាប និងគ្រឿងសមុទ្រ) ចៀសវាងទទួលទានពងមាន់ ឬពងទាជ័រព្នៅ។

ការជ្រើសរើស និងទុកដាក់៖ អាហារដែលទិញស្រាប់តាមផ្សារ ឬតាមដងផ្លូវ ត្រូវពិនិត្យមើលអនាម័យ និងសុវត្ថិភាព។ ទុកដាក់ម្ហូបឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។ មិនត្រូវទុកម្ហូបអាហារក្នុងសីតុណ្ហភាពធម្មតាលើសពី ២ម៉ោងឡើយ (អាហារត្រជាក់ត្រូវរក្សាក្នុងកម្រិតក្រោម ៥°C និងអាហារក្តៅត្រូវលើសពី ៦០°C) ហើយមិនគួរទុកអាហារសេសសល់យូរដែលនាំឱ្យផ្អូមបង្កជារាគរូស ឬក្អួតចង្អោរឡើយ។

សុវត្ថិភាពទឹក និងគ្រឿងស្រវឹង៖ ប្រើប្រាស់ទឹកស្អាត វត្ថុធាតុដើមល្អ គ្មានសារធាតុគីមីបន្ថែម និងកុំបរិភោគចំណីអាហារហួសកាលកំណត់។ ដាច់ខាតកុំប្រើប្រាស់មេតាណុលផលិតស្រា, បញ្ឈប់ជាដាច់ខាត​នូវការលក់ដូរស្រា ស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ដាច់ខាតមិនត្រូវលក់ ទិញ ឬពិសាស្រា ស ឬស្រាថ្នាំ មានសារធាតុមេតាណុល ដែលអាចបង្កគ្រោះថ្នាក់ខ្លាំង​រហូត​ដល់បាត់បង់ជីវិត។

២. រក្សាសុវត្ថិភាពពេលធ្វើដំណើរ

ជ្រើសរើសមធ្យោបាយ​ធ្វើដំណើរ​មានសុវត្ថិភាព ចៀសវាង​មធ្យោបាយ​ធ្វើដំណើរ​ដែលមានផ្ទុក​មនុស្ស​ច្រើនហួសហេតុ។

ប្រកាន់ខ្ជាប់នូវ​ច្បាប់ចរាចរណ៍​រាល់ពេល​បើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាច​កើត​មានជាយថាហេតុ ដោយសារតែ​ការ​បើកបរ​លើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ កុំពិសាគ្រឿងស្រវឹង​មុន ឬនៅពេលបើកបរ និងដាច់ខាត​មិនត្រូវ​សេពគ្រឿងញៀន ដែលធ្វើឱ្យ​ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និង​អាច​ឈាន​ទៅបាត់បង់អាយុជីវិត។

៣. បង្ការការចម្លងជំងឺផ្លូវដង្ហើម ផ្តាសាយ គ្រុនផ្តាសាយបក្សី និងកូវីដ-១៩

វិធានការការពារការចម្លង៖ ខ្ទប់មាត់ និងច្រមុះដោយកន្សែង ក្រដាស ឬកែងដៃពេលក្អក ឬកណ្តាស់។ ពាក់ម៉ាសនៅទីប្រជុំជន ឬកន្លែងបិទជិត។ កុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់។ ពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះ មុន​នឹង​បោចសម្អាតរោម។

អនាម័យបរិស្ថានរស់នៅ៖ សម្អាតផ្ទះសម្បែងឱ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ រៀបចំសម្ភារឱ្យមានសណ្តាប់ធ្នាប់ និងលុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះដើម្បីកាត់បន្ថយជម្រកមូស។

ករណីសង្ស័យមានជំងឺ៖ ប្រសិនបើមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗលើសពី ៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យលើសពី ៧២ ម៉ោង) ដោយមិនត្រូវព្យាយាមព្យាបាលដោយខ្លួនឯង ឬពន្យារពេលព្យាបាលនៅកន្លែងដែលគ្មានជំនាញនោះឡើយ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សាធារណជនអាចទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (ដោយឥតគិតថ្លៃ) ឬតាមដានបច្ចុប្បន្នភាពតាមគេហទំព័រផ្លូវការ www.cdcmoh.gov.kh៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...