ទំនាក់ទំនងល្អ និងការហាត់ប្រាណនាំឱ្យមានអាយុវែង និងខួរក្បាលខ្លាំង នៅពេល​មានវ័យចំណាស់

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ចំនួនមនុស្ស ដែលមានអាយុលើស៨០ឆ្នាំ នឹងកើនឡើងប្រហែល ៤២៦លាននាក់ នៅចន្លោះឆ្នាំ ២០២០ ដល់ ២០៥០។ ទន្ទឹមនឹងការបង្ហាញទិន្នន័យនេះ មានឯកសារស្រាវជ្រាវថ្មីចំនួន ២ដែលបោះពុម្ពផ្សាយដោយ ទស្សនាវដ្ដីវេជ្ជសាស្ត្រចក្រភពអង់គ្លេស (British Medical Journal) បាន​រកឃើញថា ឥរិយាបថរបស់មនុស្សក្នុងវ័យកណ្ដាល ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព សមត្ថភាពខួរក្បាល និងអាយុរបស់ពួកគេ។

ទិន្នន័យការស្រាវជ្រាវទី១

ការស្រាវជា្រវទីមួយ ផ្ដោតទៅលើឥទ្ធិពល នៃទំនាក់ទំនងចំពោះសុខភាពរបស់មនុស្ស ហើយបានរកឃើញថា ភាពចុះសម្រុងជាមួយដៃគូស្នេហា សាច់ញ្ញាតិ មិត្តភក្តិ និងអ្នករួមការងារនៅវ័យកណ្ដាល អាចជួយកាត់បន្ថយហានិភ័យ នៃបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងវ័យចំណាស់។ ទន្ទឹមនឹងនេះ ភាពមិនចុះសម្រុងនឹងមនុស្សជុំវិញខ្លួនក្នុងវ័យ ៤០ឆ្នាំ ទៅ៥០ឆ្នាំ អាចបង្ករជាហានិភ័យជំងឺជាច្រើន នៅពេលមនុស្សឈានចូលវ័យក្រោយ ៦០ឆ្នាំ។

បើយោងតាមការសិក្សាទៅលើស្ត្រីដែលមានសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ បើទោះជាពួកគេឈានចូលវ័យ ៤៥ ទៅ៥០ឆ្នាំហើយ ចំនួនជិត ៨ពាន់នាក់ក្នុងប្រទេសអូស្ត្រាលី បានបង្ហាញថា ពួកគេជាមនុស្សមានទំនាក់ទំនងល្អ ដៃគូស្នេហា សមាជិកគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ។ ដំណើរសិក្សានេះ បានចាប់ផ្ដើមក្នុងឆ្នាំ១៩៩៦ ដោយត្រូវឱ្យអ្នកចូលរួមទាំងអស់រាយការណ៍បីឆ្នាំម្ដង អំពីស្ថានភាពទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សជុំវិញខ្លួន។

អ្នកស្រាវជ្រាវបានប្រើពេលរហូតដល់ ២០ឆ្នាំឯណោះ ដើម្បីតាមដានអំពីការវិវត្តនៃស្ថានភាពជំងឺជាច្រើនប្រភេទទៅលើមនុស្សជិត ៨ពាន់នាក់នោះ ដែលមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត ជំងឺពុកឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺមហារីក ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។ ជាលទ្ធផល អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលមិនមានទំនាក់ទំនងល្អក្នុងសង្គម គឺមានហានិភ័យសុខភាព ខ្ពស់ជាងមនុស្សដែលមានទំនាក់ទំនងល្អក្នុងសង្គម។

ភស្តុតាងនៃការស្រាវជាវខាងលើបានបង្ហាញថា ការមានទំនាក់ទំនងល្អក្នុងសង្គម គឺជាចំណែកមួយ ដែលនាំឱ្យមនុស្សមានសុខុមាលភាពល្អនៅវ័យចំណាស់ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការយល់ដឹងទូលំទូលាយអំពីបញ្ហានេះនៅឡើយ។

ទិន្នន័យការស្រាវជ្រាវទី ២

ការសិក្សាទីពីរ បានរកឃើញថា ការធ្វើលំហាត់ប្រាណជាប្រចាំ នាំឱ្យមុខងារខួរក្បាលរបស់មនុស្សចងចាំបានល្អនៅវ័យចំណាស់ ហើយទម្លាប់នៃការហាត់ប្រាណ គឺជាផ្នែកដ៏សំខាន់ដែលជំរុញឱ្យមនុស្សមានភាពភាពវ័យឆ្លាត ព្រមទាំងកាត់បន្ថយជំងឺរង្វេង។ ជាងនេះទៅទៀត បើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យទីក្រុងឡុងដ៍ (University College London) និងការចុះផ្សាយរបស់ទស្សនាវដ្តីដែលសិក្សាអំពីសរសៃប្រសាទ ការរវះកាត់សរសៃប្រសាទ និងចិត្តសាស្ត្រ បានបង្ហាញថា ការធ្វើលំហាត់ប្រាណក្នុងវ័យ៦០ឆ្នាំ គឺពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការពង្រឹងភាពរហ័សរហួន និងមុខងារយល់ដឹងរបស់ខួរក្បាល។

លោកវេជ្ជបណ្ឌិត ស៊ូសាន មីតឆែល (Susen Mitchell) អ្នកស្រាវជា្រវជំងឺភ្លេចភ្លាំង (Alzheimer) ក្នុងចក្រភពអង់គ្លេស បានលើកឡើងថា «គ្មានពាក្យថាយឺតពេលទេ សម្រាប់ការចាប់ផ្ដើមហាត់ប្រាណ ព្រោះទម្លាប់នេះមានសារៈសំខាន់ពេញមួយជីវិតមនុស្សតែម្ដង»។

អ្នកស្រាវជ្រាវបានសិក្សាទៅលើមនុស្សចំនួន ១៤១៧នាក់ អំពីទម្លាប់ហាត់ប្រាណរបស់គេម្នាក់ៗ ក្នុងរយៈពេលបួនទស្សវត្សរ៍នៃជីវិតពួកគេ ចាប់ពីអាយុ៣០ ឆ្នាំ រហូតដល់៦០ឆ្នាំ ហើយយការស្ទង់មតិនោះ ត្រូវបានអនុវត្តលើមនុស្សមានអាយុ ៥ប្រភេទផ្សេងគ្នា រួមមាន ៣៦ឆ្នាំ ៤៣ឆ្នាំ ៥៣ឆ្នាំ ៦០ឆ្នាំ និង៦៩ឆ្នាំ។ ជាលទ្ធផល មនុស្សដែលហាត់ប្រាណយ៉ាងហោចណាស់ ៤ដងក្នុងមួយខែ គឺមានរាងកាយរហ័សរហួន ការចងចាំល្អ និងមានខួរក្បាលខ្លាំងជាង បុគ្គលដែលមិនមានទម្លាប់ហាត់ប្រាណ។

លោកវេជ្ជបណ្ឌិត សារ៉ា ណាវមី ជេមស៍ (Sarah Naomi James) ដែលជាអ្នកដឹកនាំការស្រាវជ្រាវខាងលើ មានប្រសាសន៍ថា

“បុគ្គលដែលមានសមត្ថភាពខួរក្បាលខ្លាំងនៅក្រោយអាយុ៦០ឆ្នាំ ជាគឺជាបុគ្គលដែលមានទម្លាប់ហាត់ប្រាណជាប្រចាំពេញមួយជីវិត។ កាលណាគេមានសកម្មភាពកាន់តែខ្លាំង ខួរក្បាលរបស់គេក៏មានភាពល្អប្រសើរតាមនោះដែរ”

សរុបមក ឥរិយាបថនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ជាពិសេសការប្រាស្រ័យទាក់ទង និងការហាត់ប្រាណជាប្រចាំ ពិតជាមានភាពសំខាន់ខ្លាំងណាស់ចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ហេតុនេះ ប្រសិនបើអ្នកចង់ទទួលបានសុខភាពមាំមួន រហ័សរហួន និងប្រាជ្ញាវាងវៃ នៅពេលឈានចូលវ័យចំណាស់ សូមរក្សាទំនាក់ទំនងឱ្យបានល្អជាមួយមនុស្សជុំវិញខ្លួន និងមានទម្លាប់ហាត់ប្រាណជាប្រចាំ៕

ប្រភព៖ https://www.theguardian.com/science/2023/feb/22/exercise-and-satisfying-relationships-are-the-secrets-to-good-health-in-later-life



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...