៥វីធីក្នុងការចាប់ផ្តើមធ្វើកំណត់ហេតុនៃការអាន

ក្រៅពីបានដឹងអ្វីទៅជាគុណសម្បត្តិ នៃអំណាន និងការធ្វើកំណត់ត្រាអំណាន, ជាសកម្មភាពបន្ទាប់គឺចាប់ផ្តើមស្វែងយល់ពីគន្លឹះ ឬក៏វិធីសាស្រ្តនៃការសរសេរកំណត់ហេតុពេលអានប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។

តាមរយៈ​គេហទំព័រ Wondr បានបង្ហាញ៥ចំណុច នៃការចាប់ផ្តើមសរសេរកំណត់ហេតុ ដោយមានរៀបរាប់ជូននៅខាងក្រោម ៖

១. តាមដានរាល់សៀវភៅដែលធ្លាប់អាន ៖ មូលដ្ឋានគ្រឹះ នៃការចាប់ផ្តើមសរសេរសៀវភៅកំណត់ហេតុ នៅគ្រាដំបូង គឺការតាមដានឱ្យដឹងពីប្រភេទសៀវភៅទាំងអស់ដែលខ្លួនឯងបានអានកន្លងមក ព្រោះនៅពេលដែលតាមដានបានទៀងទាត់ គឺនឹងផ្តល់ភាពងាយស្រួល នៅពេលមាននរណាម្នាក់សុំការណែនាំ ឬក៏បទពិសោធន៍ពាក់ព័ន្ធនឹងការអានផ្ទាល់ខ្លួនរបស់អ្នក។ ម្យ៉ាងវិញទៀតការតាមដានធ្វើឱ្យលោកអ្នកមានវិធីផ្តល់ព័ត៌មានដោយលម្អិតមិនថា អ្នកនិពន្ធ កាលបរិច្ឆេទ និងខ្លឹមសារសង្ខេបៗជាដើម។ ក្រៅពីនោះការតាមដានប្រវត្តិនៃការអាន បានរួមចំណែកឱ្យអ្នកអានផ្ទាល់អាចដឹងថា តើទៅពេលខាងមុខ គេត្រូវជ្រើស ឬទិញសៀវភៅបែបណា? ដើម្បីឱ្យការវិនិយោគលើអំណាន កាន់តែចំគោលដៅ និងមានប្រសិទ្ធភាព។

២. កត់ទុកអំពីគោលដៅនៃការអាន ៖ ការកំណត់ពេលវេលាមានភាពខុសប្លែកគ្នាទៅតាមមនុស្សម្នាក់ៗ អ្នកអានខ្លះចូលចិត្តចាប់ផ្តើមនៅដើមឆ្នាំ រីឯអ្នកអានខ្លះទៀតចូលចិត្តប្រមូលសៀវភៅមកអានបញ្ចប់នៅចុងឆ្នាំ ដោយឡែកអ្នកអានមួយចំនួនទៀតបានធ្វើវាជាទៀងទាត់ ព្រោះតែគេបានប្រើប្រាស់បច្ចេកវិទ្យាជាជំនួយនៅពេលអាន។ មិនថារបៀបនៃការជ្រើសការអានតាមវិធីណានោះទេ អ្វីដែលសំខាន់ គឺការសរសេរផែនការ និងការកំណត់គោលដៅជាគោលសិន។ ការកំណត់គោលដៅនៃការអាន បង្កភាពងាយស្រួលដល់ការបែងចែកសៀវភៅ មិនថាប្រលោមលោកបែបបុរាណ ​និងសម័យ ប្រភេទសៀវភៅបកប្រែ សៀវភៅបែបរឿងនិទាន ប្រវត្តិសាស្រ្ត ឬជំនាញនីមួយៗ រួមទាំងសៀវភៅពាក់ព័ន្ធនឹងការថែទាំសុខភាពផ្លូវចិត្ត។ ការកំណត់គោលដៅ ក៏ត្រូវពឹងផ្អែកទៅលើទិន្ន័យនៃការតាមដានប្រវត្តិដែលបានអានកន្លងមក ដើម្បីឱ្យដឹងថាត្រូវបន្ថែមប្រភេទសៀវភៅបែបណាចូលទៅក្នុងគោលដៅឆ្នាំថ្មី។

៣. សរសេរចំណាប់អារម្មណ៍ផ្ទាល់ខ្លួនអំពីសៀវភៅ ៖ ក្រោយការអានសៀវភៅ មនុស្សនឹងមានគំនិតបន្ថែម និងមានថាមពល ក្នុងការលើកយកគំនិតពីសៀវភៅដែលបានអានទាំងនោះ ដើម្បីចែកជូនទៅកាន់អ្នកដទៃ ឬក៏ផ្ទុកជាឯកសារសម្រាប់ខ្លួនឯង។ ដូច្នេះការមានទម្លាប់សរសេរ ឬនិយាយអំពីចំណាច់អារម្មណ៍ផ្ទាល់ខ្លួនក្រោយការអាន ចាត់ថាជាវិធីវិជ្ជមានមួយ។ ការសរសេរពីចំណាប់អារម្មណ៍ទៀតសោត គឺពុំចាំបាច់មានរបៀបវារៈពេកនោះទេ ហើយដើម្បីឱ្យកាន់តែមានភាពងាយស្រួល គឺជ្រើសយកខ្លឹមសារមួយ ឬពីរដើម្បីយកមកវិភាគលម្អិត និងបង្ហាញពីទស្សនៈផ្ទាល់ខ្លួន។ ​កាលដែលបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនក្រោយការអាន គឺបានបង្កើនការចងចាំអំពី​សៀវភៅទាំងនោះ តើមានភាពស៊ីជម្រៅកម្រិតណា ហើយបើមាននរណាម្នាក់មកសាកសួរអំពីសៀវភៅដែលលោកអ្នកបានអាន នោះគឺមិនពិបាកក្នុងការស្រាយចម្ងល់ទៅកាន់អ្នកដទៃឡើយ។

៤. ធ្វើតារាងលម្អិតអ្វីដែលអ្នក​ខ្លួនចូលចិត្ត ៖​ ពេលដែលអានចុះ អានឡើង គឺជៀសពុំរួចពីការភ្លេចភ្លាំងខ្លះៗ ឬការបាត់ទិន្នន័យនៃអំណាន ឬចំនួនសៀវភៅនោះទេ។ ដូច្នេះដើម្បីជាវិថី នៃការដោះស្រាយទៅនឹងបង្ហានេះ គឺការធ្វើតារាងលម្អិតនូវអ្វីដែលខ្លួនចូលចិត្ត មិនថាចំនួនសៀវភៅ ឬសៀវភៅដែលបានអានរួច និងមិនទាន់បានអាន និងការគូសចំណាំ ឬឱ្យពិន្ទុផ្ទាល់ខ្លួនទៅលើសៀវភៅនីមួយៗបន្ទាប់ពីអាន។ កំណត់ហេតុនៃសៀវភៅ ជួយឱ្យកាន់តែចំណាំ ប៉ុន្តែការធ្វើតារាងលម្អិតរឹងរឹតតែធ្វើឱ្យមានភាពច្បាស់លាល់ទៅលើទិន្នន័យអំណាន។

៥. រក្សាទុកនូវប្រយោគដែលខ្លួនស្រឡាញ់ ៖​ អានប្រៀបដូចជា ដំណើរផ្សងព្រេងមួយ ដើម្បីស្វែងរកពាក្យពេចន៍លើកទឹកចិត្តខ្លួនឯង ដូច្នេះនៅពេលរកបានពាក្យលើកទឹកចិត្តពេលកំពុងអាន គួរតែកត់ត្រាទុក ឬក៏យកទៅបិទលើជញ្ជាំង ក៏ដូចជាកន្លែងណាមួយដែលខ្លួនពេញចិត្ត។ ការកត់ត្រាប្រយោគដែលខ្លួនចូលចិត្ត ទៅក្នុងកំណត់ត្រានៃការអាន ផ្តល់ភាពងាយស្រួលនៅពេលអនាគត និងមានភាពងាយស្រួលក្នុងការចែករំលែកទៅកាន់អ្នកដទៃផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *