ដំណាក់កាលបិទខ្ទប់ដោយសារកូវីដ ប្រជាពលរដ្ឋចែករំលែកស្បៀងអាហារដោយក្តីស្រឡាញ់ដល់អ្នកខ្វះខាត

ភ្នំពេញ៖ ដំណាក់កាលនៃការបិទខ្ទប់ (Lockdown) នៅរាជធានីភ្នំពេញ និងក្រុងតាមខ្មៅខេត្តកណ្ដាលកំពុងអូសបន្លាយនៅពេលនេះ បណ្ដាលឱ្យប្រជាពលរដ្ឋក្រីក្រមួយចំនួនជួប​ការលំបាកក្នុងជី​វ​ភា​ពប្រចាំថ្ងៃ។ អាជ្ញាធរមូលដ្ឋានបានខ្នះខ្នៃងជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់តាមតំប​ន់​​ដល់ប្រជាពលរដ្ឋ ក្នុងនោះមានទាំងសកម្មភាពចែករំលែ​ក​ធ​​នធានជាស្បៀងអាហារពីបណ្តាអ្នកមានទឹកចិត្តនិងជីវភាពធូរធារមួយចំនួនផងដែរ។ ការចែករំលែកអំណោយទាននៅពេលនេះ ជាទង្វើបង្ហាញពីតម្លៃនៃក្តីស្រឡាញ់ ការជួយយកអាសារគ្នាទៅវិញទៅមក និងបង្ហាញពីសីលធម៌រស់នៅដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។

ធ្លាប់បានផ្តល់អំណោយទានស្បៀងអាហារដល់កម្មករសំណង់ អ្នកលក់តាមដងផ្លូវ លោកតាស៊ីក្លូ និងជនមានពិការភាពក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ កញ្ញា ប៉ុន ថាវៈអឆ្ឆរា ជាស្ថាបនិកនៃក្រុមហ៊ុនមួយ បាននិយាយថា ដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំង។ កញ្ញាកំពុងរៀបចំកម្មវិធីកៀងគរថវិកាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រមូលទិញស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រទាំងនោះ។

កញ្ញា ប៉ុន ថាវៈអឆ្ឆរា

“ខ្ញុំឃើញបងប្អូនដែលខ្វះខាតស្បៀងនិងម្ហូបអាហារនៅក្នុងពេលនេះ ពួកគាត់មានទឹកមុខរីករាយ ពេលពួកយើងបានចែករំលែកក្តីស្រឡាញ់ទៅកាន់ពួកគាត់ ! ខ្ញុំជឿថាអំពីល្អដែលធ្វើចេញពីទឹកចិត្តរបស់យើងទោះ​តិចក្ដី ឬច្រើនក្ដី វាជាការបរិច្ចាគដោយក្ដីស្រឡាញ់ទៅដល់មនុស្សដែលត្រូវការពិតប្រាកដ។ យើងកំពុងជួយសង្គមជាតិយើងឱ្យបានប្រសើរទាំងអស់គ្នា”

តាមទម្លាប់ថ្ងៃបុណ្យវិសាខបូជា គ្រួសារខ្មែរភាគច្រើនតែងទៅធ្វើបុណ្យដាក់ទាននៅតាមទីអារាមនានា។ ប៉ុន្តែក្នុងដំណាក់កាលកូវីដ-១៩ កំពុងរីករាលដាលនេះ សកម្មភាពចែករំលែកក្តីស្រឡាញ់តាមរយៈការផ្តល់ស្បៀងអាហារជា​ទានតែងកើតមានជាបន្តបន្ទាប់។ គ្រួសារលោក សី លីហ៊ាង រស់នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានធ្វើកម្មវិធីសប្បុរសធម៌ចែករំលែ​កធនធានដល់ប្រជាពលរដ្ឋ ១០០គ្រួសារ មានអង្ករ១០ គីឡូក្រាម មី អំបិល ទឹកស៊ីអ៊ីវ និងទឹកត្រី យល់ឃើញថា ដំណាក់កាលជួបការលំបាកដោយសារឥទ្ធិពលកូវីដ-១៩ ជាពេ​ល​​វេលាដែលត្រូវជួយគ្នាទៅវិញទៅតាមលទ្ធភាព។  

លោក សី លីហ៊ាង

“ខ្ញុំនិងគ្រួសារពិតជាសប្បាយរីករាយពេលបានជួយពួកគាត់នៅក្នុងពេលនេះ ! ខ្ញុំឃើញពួកគាត់ជួបការលំបាកខ្លាំង ហើយនេះជាសាធារណទានមួយដែលកើតចេញពីទឹកចិត្តជ្រះថ្លា ដែលយើងអាចធ្វើបានតាមលទ្ធភាពក្នុងស្មារតីខ្មែរជួយខ្មែរ ហើយខ្ញុំនៅតែបន្តជួយទៀតតាមលទ្ធភាព”

គួរបញ្ជាក់ផងដែរថា នៅក្នុងកាលទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ-១៩ មួយនេះ នៅលើតាមបណ្ដាញសង្គមមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចែករំលែកធនធានមានស្បៀងអាហារ ឬថវិកាដល់អ្នកខ្វះខាត ក្នុងន័យជួយទៅគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ហើយសកម្មភាពទាំងនោះក៏គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្រាប់សិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ! ក្រសួងអប់រំបើកថ្នាក់បំប៉នវិទ្យាសាស្ត្រឥតគិតថ្លៃ

ក្រសួងអប់រំ យុវជន និងកីឡា បានបើកថ្នាក់បំប៉នសមត្ថភាពតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដើម្បីជួយសិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម

ព្រះសង្ឃបានផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនខ្មែរ-ថៃចំនួន ៣ម៉ឺន ៦០៣នាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន ៤៧%
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ ៖ បេក្ខជនទាំង៣នាក់ ដែលក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យបំភ្លឺ​នៅ ACU

អ្នកនាំពាក្យ​អង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម សយ ច័ន្ទវិចិត្រ បាន​ឱ្យដឹងថា បេក្ខជន ៣នាក់ ដែលបាន​ក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅ​ឱ្យ​មក​បំភ្លឺ​
ចំណេះជីវិត, ព្រឹត្តិការណ៍

តើអាហារអាចរក្សាទុកក្នុងទូរទឹកកកបានយូរប៉ុណ្ណា? ស្វែងយល់ពីគុណភាព និងសុវត្ថិភាពចំណីអាហារ

មនុស្សជាច្រើនតែងតែគិតថា ការក្លាសេអាហារក្នុងទូកកក (Freezer) អាចរក្សាទុកបានរហូតដោយមិនខូចគុណភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងឆ្នាំនេះ មន្ត្រីអំពាវនាវឱ្យ​អាណាព្យាបាលចូលរួមទប់ស្កាត់ និងយកចិត្តទុកដាក់​ការពារកុមារ

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បាន​ឱ្យដឹងថា ត្រឹមមួយខែសីហា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកស្វែងរកការងារប្រមាណ ២ម៉ឺននាក់ ចូលរួមដាក់ពាក្យ ៣ពាន់នាក់ជាប់ភ្លាមៗ នៅពិព័រណ៍ជាតិការងារ ឆ្នាំ២០២៦

អ្នកស្វែងរកការងារប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះ និងដាក់ប្រវត្តិរូបសង្ខេប (CV) ដើម្បីស្វែងរកឱកាសការងារ ក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

កម្មវិធីជជែកដេញដោលយុវជន «ពាណិជ្ជកម្មឌីជីថលកម្ពុជា» ក្រុមនិស្សិតខេមអេដ ដណ្ដើមបានជ័យលាភីលេខ១

ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ទីបំផុតក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ (CamEd) ដណ្ដើមបានជ័យលាភីលេខ១ ពី «កម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ
ចំណេះជីវិត, ព្រឹត្តិការណ៍

យូនីសេហ្វ បង្ហាញវិធីការពារខ្លួន និងមនុស្សជុំវិញខ្លួន ពីការធ្វើបាបតាមអ៊ីនធឺណិត (Cyberbullying)

នៅក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យា បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃជីវិតប្រចាំថ្ងៃរបស់ក្មេងជំទង់ និងយុវជន។
ចំណេះជីវិត, ព្រឹត្តិការណ៍

៥ គន្លឹះគ្រប់គ្រងអារម្មណ៍ និងបង្កើតឥទ្ធិពលក្នុងសង្គម ដែលសាលាមិនដែលបង្រៀន

នៅក្នុងប្រព័ន្ធអប់រំទូទៅ យុវជនតែងត្រូវបានជំរុញឱ្យខិតខំប្រឹងប្រែងដើម្បីទទួលបានពិន្ទុខ្ពស់ ចំណាត់ថ្នាក់ល្អ និងកម្រិតបញ្ញាស្មារតី (IQ) ខ្ពស់

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon