ក្រសួងអប់រំរកឃើញថា សិស្ស​នៅ​ទីប្រជុំជនមានការសិក្សា​ប្រសើរ​ជាង​សិស្ស​តំបន់ជនបទ កំឡុងពេលបិទសាលារៀនដោយសារកូវីដ-១៩

ភ្នំពេញ- ការធ្វើតេស្តវាយតម្លៃលទ្ធផលសិក្សា​របស់សិស្ស​ថ្នាក់ទី៦ ដែលមានការ​ចូលរួមពី​សាលារៀនសាធារណចំនួន២០០ និង​សាលា​ឯកជន​ចំនួន៣០ កាលពីពេលថ្មីៗនេះ គេ​បានរកឃើញថា ការ​សិក្សា​របស់​សិស្ស​នៅ​តំបន់ទីប្រជុំជនល្អប្រសើរ​ជាង​សិស្ស​មក​ពី​តំបន់​ជនបទ​លើគ្រប់មុខវិជ្ជា ក្នុង​កំឡុង​នៃការ​បិទ​សាលា​រៀន​នៅឆ្នាំសិក្សា​២០២០-២០២១ ដោយសារតែជំងឺកូវីដ-១៩។

មានប្រសាសន៍នៅ​ក្នុង​ឱកាសអញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​ផ្សព្វផ្សាយ​លទ្ធផល​រង្វាងតម្លៃ​លទ្ធផល​សិក្សា​របស់សិស្ស​ថ្នាក់ទី៦ លើកទី៤ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ក៏​បាន​មានប្រសាសន៍ដែរថា សិស្សស្រីមានការសិក្សាល្អប្រសើជាង សិស្សប្រុសគ្រប់មុខវិជ្ជា ទាំងសិស្សនៅទីប្រជុំជន និងជនបទ។

ជាមួយ​គ្នានេះ ការ​វាយតម្លៃក៏​រកឃើញដែរថា សិស្សនៅសាលាឯកជនមានការសិក្សាល្អប្រសើរជាងសិស្សនៅសាលារដ្ឋ ដោយសាលាឯកជនមានលទ្ធភាពបង្រៀនតាមអនឡាញបានច្រើនជាង។ ក្នុងនោះកង្វះគ្រឿងអេឡិចត្រូនិចដែលជាឧបករណ៍រៀនតាមអនឡាញ ក៏ជាកត្តាសំខាន់ដែរក្នុងការសិក្សារបស់សិស្ស។

បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី កត្តាសិស្ស​បានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា ការថែទាំ ការផ្តល់អាហាររូបត្ថម្ភ ក៏ជាកត្តាធ្វើឱ្យសិស្សមានការសិក្សាមិនដូចគ្នាដែរ។

យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និង​កីឡា បានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីឆ្លើយតបបញ្ហា ព្រមទាំងបានដោះស្រាយជាបណ្តើរៗ ដើម្បីធានាគុណភាពដល់ការសិក្សារបស់សិស្សានុសិស្ស។

គួរជម្រាបជូនថា តេស្តរង្វាយតម្លៃសិស្សថ្នាក់ទី៦នេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិ ធ្វើនៅលើសាលារៀនជាសំណាកគំរូ និងធ្វើបញ្ហាវិនិច្ឆ័យលើព័ត៌មានដែលប្រមូលបានដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការកែលម្អគោលនយោបាយផែនការយុទ្ធសាស្រ្ត ឬកម្មវិធីសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...