ភ្នំពេញ – ដើម្បីអបអរភាពជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ហើយឆ្នាំ២០២២ នេះត្រូវបានកំណត់ជាឆ្នាំ នៃយុវជនអាស៊ាន កម្ពុជានិយាយជារួម និងអនុវិស័យអភិវឌ្ឍន៍យុវជននិយាយដោយឡែក បានរៀបចំព្រឹត្តិការអមចំនួន៤សំខាន់ដែលក្នុងនេះ “កិច្ចសន្ទនាយុវជនអាស៊ានលើកទី១- FIRST ASEAN YOUTH DIALOGUE” ត្រូវបានរៀបចំឡើងក្រោមមូលបទ”យុវជននៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៖ កាលានុវត្តភាព និងការប្រឈមនៅក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតសាកល”។
កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ត្រូវរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតវេទិកាសម្រាប់យុវជនអាស៊ាន និង យុវជន មកពីសាធារណរដ្ឋកូរ៉េ ក្នុងការចូលរួមកិច្ចពិភាក្សាគោលនយោបាយដ៏មានអត្ថន័យ ជាមួយនឹងរដ្ឋមន្រ្តីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូរសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រើន។
ក្រសួងអប់រំ យុវជន និងកីឡា និងលេខាធិការអាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១- FIRST ASEAN YOUTH DIALOGUE ជា២ដំណាក់កាល ដោយដំណាក់កាលទី១ Virtual Pre-departure Program នៅថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២២ និងដំណាក់កាលទី២ On-site Event នៅថ្ងៃទី២៤-២៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
យុវជនកម្ពុជាចំនួន៥រូប នឹងត្រូវជ្រើសរើសជាតំណាងយុវជនកម្ពុជា ចូលរួមក្នុងកិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះ ។ យុវជនកម្ពុជាដែលមានអាយុចន្លោះពី១៨ ដល់ ៣៥ឆ្នាំ មានសមត្ថភាព និងបំណងចង់យល់ដឹង ចង់រៀនសូត្រ ចង់ធ្វើការពិភាក្សាអំពីអាស៊ាន ចង់បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅលើឆាកអន្តរជាតិ ត្រូវបានលើកទឹកចិត្តសម្រាប់ការដាក់ពាក្យចូលរួមដោយចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ តាមរយៈតំណភ្ជាប់នេះ https://forms.gle/ZVA2cphvA6xNFzEy9 ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ facebook : First ASEAN Youth Dialogue ឬក៏អាចសរសេរអ៊ីមែលទៅកាន់ cam.ayd2022@gmail.com ៕


លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។



































































