សិស្សរៀនពូកែនៅក្នុងថ្នាក់រមែងទទួលលទ្ធផលសិក្សាគាប់ប្រសើរ ។ ឥទ្ធិពលសិក្សានេះ ពាក់ព័ន្ធដល់ការជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវ ព្រមទាំងការប្រើប្រាស់ចំណេះដឹងដើម្បីធ្វើកិច្ចការដែលខ្លួនពេញចិត្ត ឬការងារក្នុងក្តីស្រមៃ ។ សិស្សរៀនពូកែអាចមានមូលហេតុជាច្រើនរួមផ្សំ ដូចជាកត្តាសុខភាព ទេពកោសល្យរបស់បុគ្គល ជីវភាពរស់នៅ គុណភាពបង្រៀន ហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបការសិក្សា ព្រមតាំងវិធីសាស្ត្រសិក្សាជាដើម ។ ខាងក្រោមនេះ ជាវិធីសាស្ត្រសិក្សា ៧ចំណុច ដើម្បីក្លាយជាសិស្សរៀនពូកែ ។
១. ហ៊ានសួរសំណួរ ៖ សិស្សឆ្នើមដែលរៀនពូកែអាចសម្គាល់បានថាសិស្សក្លាហាន ។ នៅក្នុងទ្រឹស្តីសិក្សា ឥរិយាបថស្តាប់ សរសេរ គិត និងសួរ ជាមូលដ្ឋានសំខាន់បំផុតដែលសិស្សានុសិស្សត្រូវអនុវត្តជាចម្បង ។ សំណួរអាចបំផុសគំនិតថ្មីៗ និងទទួលបានចម្លើយសមស្របពីគ្រូបង្រៀន ។ សម្រាប់ការសិក្សានាសត្សវត្សទី២១ សិស្សត្រូវតែក្លាហ៊ានលើកពីចម្ងល់នានាទៅកាន់លោកគ្រូអ្នកគ្រូក្នុងរូបភាពពិភាក្សា ។ សំណួរជជែកវែកញែកអាចបង្កើតគំនិតច្នៃប្រតិដ្ឋ និងការស្រាវជ្រាវថ្មី ។
២. បំពេញកិច្ចសាលាឱ្យបានខ្ជាប់ខ្ជួន ៖ កិច្ចការផ្ទះ ឬកិច្ចការសាលា (Home Work) ជាឱកាសដែលសិស្សអាចសិក្សាស្វែងយល់បន្ថែមពីមេរៀននៅក្នុងថ្នាក់រៀន ឬនៅក្បែរគ្រូ ។ ជាទូទៅលោកគ្រូអ្នកគ្រូតែងដាក់កិច្ចការសាលាឱ្យសិស្សក្រោយពេលបញ្ចប់ម៉ោងសិក្សា ។ សិស្សពូកែកម្របណ្តោយឱ្យកិច្ចការសាលារបស់ពួកគេនៅឆ្ងាយពីខ្លួនខ្លាំងណាស់ ដោយសារវាជាទំនួលខុសត្រូវក្នុងការសិក្សា ។ ទម្លាប់ធ្វើកិច្ចការសាលាជួយឱ្យសិស្សរៀនអំពីការគ្រប់គ្រងពេលវេលា និងវិន័យផ្ទាល់ខ្លួនបានល្អ ។

៣. កំណត់គោលដៅសិក្សាផ្ទាល់ខ្លួន ៖ ប្រសិនបើចង់ដឹងពីរបៀបក្លាយខ្លួនជាសិស្សពូកែ គន្លឹះដំបូងបំផុតត្រូវចាប់ផ្តើមកំណត់គោលដៅសិក្សាតូចៗ តាមមុខវិជ្ជានីមួយៗជាមុនសិន ។ កំណត់គោលដៅសិក្សាលើមុខវិជ្ជានីមួយៗបានច្បាស់លាស់ ជួយឱ្យការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាព ។ គោលដៅនៃការសិក្សាតាមមុខវិជ្ជាផ្តោតសំខាន់លើសមត្ថភាពយល់ដឹងពីមេរៀន និងធានាថា កម្រិតមុខវិជ្ជាដែលសិស្សរៀនស៊ីនឹងកម្រិតថ្នាក់ដែលកំពុងសិក្សា ។
៤. ផ្តោតអារម្មណ៍លើការសិក្សា ៖ ភារកិច្ចរបស់សិស្ស គឺការសិក្សាជាចម្បង ។ អារម្មណ៍របស់សិស្សអាចប្រែប្រួលលឿនរហ័សដោយសារបរិស្ថានរស់នៅជុំវិញខ្លួន និងបរិស្ថានសិក្សារបស់ពួកគេ ។ ស្របគ្នានេះ ការប្រើប្រាស់ឧបករណ៍ទំនើបដែលភ្ជាប់កម្មវិធីបណ្តាញសង្គមនានា អាចរំខានដល់អារម្មណ៍សិក្សារបស់សិស្ស ។ ប៉ុន្តែពេលខ្លះបណ្តាញសង្គមក៏ជាកន្លែងដែលផ្តល់មាតិកាអប់រំដ៏ល្អមួយដែរ ប្រសិនបើសិស្សានុសិស្សចេះគ្រប់គ្រងការប្រើប្រាស់បណ្តាញសង្គមបានល្អ ព្រមទាំងទាញយកព័ត៌មានដែលជាជំនួយដល់ការសិក្សា ។

៥. ខិតខំសិក្សា ៖ ខំរៀនជាពាក្យដាស់តឿនចិត្ត ប៉ុន្តែខំរៀនដោយមានគោលដៅច្បាស់លាស់ គឺជាគន្លឹះសម្រេចលទ្ធផលសិក្សា ។ ការខិតខំប្រឹងប្រែងសិក្សាទទួលបានលទ្ធផលល្អ មិនមែនគ្រាន់តែស្តាប់ពាក្យដាស់តឿនពីម្តាយឪពុក ឬពីនរណាម្នាក់ឡើយ ។ ផ្ទុយទៅវិញបុគ្គលខ្លួនឯងត្រូវបង្កើនសកម្មភាពសិក្សាប្រកបដោយថាមពល នោះទើបសម្រេចលទ្ធផលសិក្សាដូចការរំពឹងទុក ។
៦. បង្កើតទម្លាប់ស្រាវជ្រាវ ៖ ការស្រាវជ្រាវជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សា ។ បច្ចុប្បន្នលទ្ធភាពសិក្សាស្រាវជ្រាវកាន់តែទូលាយសម្រាប់សិស្សានុសិស្ស ទាំងឯកសារដែលអាចប៉ះបាន និងឯកសារនៅលើបណ្តាញអ៊ីនធឺណេត ។ ទឡ្ហីករណ៍ ឬអំណះអំណាងនៃមុខវិជ្ជាសិក្សាទាំងឡាយកើតចេញពីការស្រាវជ្រាវ ។ លើសពីនេះ ប្រសិនបើគ្មានការសិក្សាស្រាវជ្រាវជាមុននោះទេ សិស្សនឹងមិនអាចវិភាគស៊ីជម្រៅលើមេរៀននីមួយៗដែលកំពុងសិក្សាឡើយ ។

៧. ទម្លាប់អានច្រើន ៖ ការអានគឺជាដំណើរការសិក្សា ។ អំណានផ្តល់លទ្ធភាពឱ្យអ្នកសិក្សាទទួលបានចំណេះដឹងជុំវិញពិភពលោក ។ អានច្រើនជួយពង្រឹងដល់ជំនាញសរសេរ ព្រមទាំងបង្កើនរូបភាពស្រមើលស្រមៃលើលំហូរគំនិត ។ អានច្រើនជួយឱ្យការចងចាំកាន់តែប្រសើរ ហើយរាល់ពេលដែលមនុស្សចូលចិត្តអាន នោះនឹងផ្តល់ព័ត៌មានថ្មីៗជានិច្ចសម្រាប់ជីវភាពរស់នៅ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សបាក់ឌុប! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង ផ្តល់ជូនទាំងកុំព្យូទ័រ និងការសិក្សាឥតគិតថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2026
ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/06/2026
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

CADT ប្រកាសផ្តល់អាហារូបករណ៍ ”ទេពកោសល្យឌីជីថលតេជោ” ចំនួន ២០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
ដោយមានការគាំទ្រ និងឧបត្ថម្ភផ្ទាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យប្រឡងជ្រើសរើស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































