ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ២០២២ ដែលមានរយៈពេល២ថ្ងៃ បានបញ្ចប់ហើយនៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយរលូនតាមការគ្រោងទុក ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ភាពជឿជាក់គួរជាទីទុកចិត្តរឹតតែខ្ពស់ ប្រកបដោយក្តីសង្ឃឹម។
ឯកឧត្តម រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នៅក្នុងការប្រឡងរយៈពេល២ថ្ងៃមកនេះ ជារួមនៅតាមមណ្ឌលប្រឡងទាំងអស់ មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តគោលការណ៍ទាំងបួនគឺគោលការណ៍ច្បាប់, យុត្តិធម៌, តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្ត ស្របនឹងវិធានការសុខភាពសុវត្ថិភាព។
ឯកឧត្តម រស់ សុវាចារ
“ជារួម បេក្ខជនប្រឡងសមជាយុវជនមានភាពសាកសមជាពលរដ្ឋល្អ ប្រកបដោយភាពអត់ធ្មត់និងការខិតខំប្រឹងប្រែង និងមានទំនុកចិត្តលើខ្លួនឯង ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង ចេះថែទាំសុខភាពបុគ្គល និងគោរពច្បាប់ចរាចរណ៍”
ដោយឡែកនៅតាមមណ្ឌលប្រឡង បេក្ខជនមួយចំនួនតូចមានបញ្ហាសុខភាពកម្រិតស្រាលនៅក្នុងដំណើរការសំណេរទាំងពីរថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបញ្ចប់ការប្រឡងបាន។

ឯកឧត្តម រស់ សុវាចារ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ក៏បានសំដែងនូវកត្តាញ្ញូតាធម៌ជូនចំពោះក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា ដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស និងគ្រប់ភាគីពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតាដែលបានបន្តចូលរួមគាំទ្រ និងអនុវត្តបទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។

ជាមួយគ្នានេះ បើតាមប្រសាសន៍របស់ ឯកឧត្តម រស់ សុវាចារ លទ្ធផលនៃការប្រឡងបាក់ឌុបដែលនឹងប្រកាសនាពេលខាងមុខនេះ មិនមែនជាទីបញ្ចប់នៃការសិក្សាទេ តែជាចំណុចចាប់ផ្តើមថ្មីមួយរបស់អ្នកសិក្សាពេញមួយជីវិតដើម្បីបន្តសម្រេចគោលបំណងជីវិតបុគ្គលនិងគ្រួសារ។ សូមបេក្ខជនប្រឡងទាំងអស់បន្តផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង។ ក្តីសង្ឃឹម ដើរតួនាទីជាអ្នកលើកទឹកចិត្តយើងនៅក្នុងគ្រប់កាលៈទេសៈ។ «សូមរក្សាក្តីសង្ឃឹមឱ្យរស់រវើក!»៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2026
សម្រាប់យុវជនដែលកំពុងស្វែងរកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សាជំនាញរហូត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

SEARCA ផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់អនុបណ្ឌិត-បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2026
SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































