WE Forum ៖ មនុស្ស​វ័យក្មេង​ត្រូវ​មាន​ចំណេះដឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​រក្សា​សុវត្ថិភាព​លើ​បណ្ដាញ​អ៊ីនធឺណិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ប្រព័ន្ធអេកូឡូស៊ី​ព័ត៌មាន បានផ្លាស់ប្ដូរ​យ៉ាងខ្លាំងដោយ​សារ​ការរីកចម្រើន នៃ​បច្ចេកវិទ្យាថ្មីៗ ដូចជា​បញ្ញាសិប្បនិម្មិត (AI) និង​បម្រែបម្រួល​នៃរបៀបប្រើប្រាស់បច្ចេកវិទ្យា។ ការវិវត្តន៍​នេះផ្ដល់នូវលទ្ធភាព​ឱ្យមនុស្ស​ទទួលបានព័ត៌មាន​កាន់តែ​ទូលំទូលាយ និងបង្ហាញ​ពីបញ្ហាប្រឈម​សំខាន់ៗក្នុងវិស័យ​ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​ធំធាត់​ឡើង​ក្នុង​ពិភពលោក​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​លក្ខណៈ​សម្បូរ​បែប។ ចំណេះដឹង​អំពី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​សារៈសំខាន់​សម្រាប់​ការ​លើក​កម្ពស់​ការ​យល់ដឹង និង​ជំរុញ​ជំនាញ​ចាំបាច់​ដើម្បី​អាច​ស្វែង​យល់​ស៊ីជម្រៅ​អំពី​ទិដ្ឋភាព​សង្គម ដែល​មាន​លក្ខណៈ​ស្មុគស្មាញ។

បម្រែបម្រួល​នៃការប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងចំណោម​មនុស្សវ័យក្មេង

បច្ចេកវិទ្យា​ឌីជីថល បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើរបៀប​រស់នៅ​របស់​មនុស្ស​ជំនាន់ក្រោយ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ វិធីសាស្ត្រ​បែបប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី និង​ទូរទស្សន៍ កំពុងតែ​បាត់បង់​ប្រជាប្រិយភាព​របស់ខ្លួន ដោយសារ​តែវត្តមាន​វេទិកាឌីជីថល។ យោង​តាម​របាយការណ៍​ដែលមាន​ឈ្មោះ​ថា Digital News Report 2024 របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​សាកលវិទ្យាល័យ Oxford បាន​បង្ហាញ​ថា វេទិកា​ឌីជីថល ដូចជា Youtube, Instagram និង TikTok បាន​ក្លាយ​ជាវេទិកា​សំខាន់ សម្រាប់​ការ​តាមដាន និង​ទទួល​យក​ព័ត៌មាន ក្នុង​នោះ YouTube មាន​មនុស្ស​ទូទាំង​ពិភពលោក ប្រហែល ៣១ភាគរយ ប្រើប្រាស់​ជា​រៀង​រាល់សប្ដាហ៍​ដើម្បីតាមដាន​ព័ត៌មាន, WhatsApp ២១ភាគរយ, TikTok ១៣ភាគរយ និង X មាន ១០ភាគរយ។

ការកើនឡើង​នៃទម្រង់មាតិកា​ខ្លីៗ ដូចដែលយើង​មើល​ឃើញ​នៅលើ TikTok និង Instagram Reels ជាឧទាហរណ៍​ជាក់ស្ដែង​នៃការផ្លាស់ប្ដូរ​នេះ។ អាល់​ហ្គោរីហ្សឹម (Algorithms) ដែល​សិក្សា​អំពី​ចំណូល​ចិត្តផ្ទាល់ខ្លួនរបស់​អ្នកប្រើប្រាស់ បាន​ទាក់ទាញ​អ្នកប្រើប្រាស់​វ័យក្មេង​កាន់តែ​ច្រើន​ឡើង តាមរយៈការ​ផ្ដល់មាតិកា​ងាយយល់ និង​រីករាយ​ក្នុងការទស្សនា។ ពីរភាគបី​នៃអ្នក​ប្រើប្រាស់ បានចូលមើល​វីដេអូព័ត៌មានខ្លីៗ​ជាប្រចាំសប្ដាហ៍ ដែល​សកម្មភាព​នេះ បាន​បង្ហាញ​ពីភាពសំខាន់​នៃមាតិកា ដែល​ផ្សាយ​លើ​បណ្ដាញសង្គម។

បណ្ដុះបណ្ដាល​អ្នកជំនាន់ក្រោយ​ក្នុងការយល់ដឹង​ពីប្រព័ន្ធផ្សព្វផ្សាយ និង​សុវត្ថិភាព​អ៉ីនធឺណិត

ក្នុងនាម​ជាអ្នកប្រើប្រាស់ និងបង្កើត​មាតិកាឌីជីថល មនុស្ស​វ័យក្មេង និងយុវជន ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​បរិយាកាស​សង្គម​ឌីជីថល ក្នុងពេល​បច្ចុប្បន្ន។ វេទិកា​ឌីជីថល ដូចជា YouTube, TikTok និង Instagram បាន​បង្កើត​ប្រព័ន្ធផ្សព្វផ្សាយ​បែប​ប្រជាធិបតេយ្យ ដែល​អនុញ្ញាត​ឱ្យមនុស្ស​គ្រប់គ្នា ដែល​មាន​ទូរស័ព្ទ​ទំនើប អាច​ផ្សព្វផ្សាយ និង​ចែករំលែក​មាតិកា សម្រាប់​អ្នកទស្សនា​ជុំវិញ​ពិភពលោក។

ភាពងាយស្រួល​ក្នុងការប្រើប្រាស់​នេះ នាំមក​នូវឱកាស​ជាច្រើន សម្រាប់​ការបង្ហាញ​គំនិត​ច្នៃប្រឌិត និង​ការ​បញ្ចេញមតិ, យ៉ាងណា​ក៏ដោយ ទន្ទឹមនឹង​ភាព​ងាយស្រួល តម្រូវការ​ជំនាញ និង​ចំណេះដឹង​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ ក៏មានសារៈសំខាន់​ផងដែរ ដើម្បីជំរុញ​ឱ្យមនុស្ស​អាចប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ប្រកប​ដោយ​ទំនួលខុសត្រូវ។ យុវជន​ត្រូវរៀន​អំពីរបៀប​វាយ​តម្លៃ​ប្រភព​ព័ត៌មាន, យល់​អំពីមូលដ្ឋានគ្រឹះ​នៃការត្រួតពិនិត្យ​ការពិត (Fact-checking), ស្គាល់​ព័ត៌មាន​មិនត្រឹមត្រូវ (disinformation) និង​របៀប​ការពារ​ប្រព័ន្ធសុវត្ថិភាព​អនឡាញ​ផ្ទាល់ខ្លួន។ ជំនាញ​ទាំងនេះ អាច​ជួយឱ្យយុវជន​អាចប្រើប្រាស់​បណ្ដាញ​សង្គម និង​ប្រព័ន្ធឌីជីថល​បាន​ត្រឹមត្រូវ និង​អាច​រួម​ចំណែក​បង្កើត​មាតិកាវិជ្ជមាន​លើបណ្ដាញ​សង្គម​ប្រកប​ដោយ​ក្រមសីលធម៌ ត្រឹមត្រូវ និង​ទទួលបាន​ការគោរព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...