កិច្ច​ប្រជុំ​កំពូល​សម្ព័ន្ធ​ប្រតិបត្តិ​ករ​កម្មវិធី​ផ្ដល់​អាហារ​នៅ​សាលារៀន​តំបន់​អាស៊ីអាគ្នេយ៍ ជំរុញ​ការ​អភិវឌ្ឍន៍​មូលធន​មនុស្ស និង​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀងអាហារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កិច្ចប្រជុំ​កំពូល​សម្ព័ន្ធប្រតិបត្តិករ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា កាល​ពី​ដើម​សប្តាហ៍​នេះ (១៨ វិច្ឆិកា) ក្រោម​កិច្ចសហការ​រវាង​ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិន និងប្រទេសជប៉ុន ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​មូលធនមនុស្ស និង​បរិវត្តកម្ម​ប្រព័ន្ធស្បៀងអាហារ។

ថ្លែង​ក្នុង​ឱកាស​នោះ ក្នុងនាម​ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា បាន​គូស​បញ្ជាក់​ពី​តួនាទី​យ៉ាង​សំខាន់​របស់​កម្មវិធី​ផ្តល់​អាហារ​នៅតាម​សាលារៀន​ក្នុងការកាត់​បន្ថយ​ភាពក្រីក្រ ការជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន ការ​លើក​កម្ពស់​សុខភាព​សិស្ស និង​សុខុមាលភាព​កុមារ ព្រមទាំង​ការគាំទ្រ​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ជាពិសេស​សាលារៀន​គោលដៅ​ដែល​ស្ថិតនៅ​តំបន់ក្រីក្រ។

បើ​តាម​ប្រសាសន៍​របស់ ឯកឧត្តម ហង់ជួន ណារ៉ុន រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងអប់រំ យុវជន និងកីឡា បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុក​ដាក់​ខ្ពស់​ក្នុងការ​បណ្តុះមូលធនមនុស្ស ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​ធានា​សុខុមាលភាព​នៃ​កុមារ តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​សហគមន៍ ក៏ដូចជា​ការ​អនុវត្ត​កម្មវិធី​អាហារូបករណ៍​ជា​សាច់ប្រាក់​ជូន​សិស្សានុសិស្ស​មកពី​គ្រួសារ​ក្រីក្រ​ចាប់ពី​កម្រិត​បឋមសិក្សា​ដល់​មធ្យមសិក្សា។

ការអនុវត្តការផ្តល់អាហារតាមសាលារៀន

ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ចំនួន ៤៩ ដែល​បាន​បញ្ជូន​ការប្តេជ្ញា​ចិត្ត​ថ្នាក់ជាតិ​កាលពី​ខែមីនា ឆ្នាំ២០២២។ ការប្តេជ្ញា​ចិត្ត​ទាំងនេះ​បានគូសបញ្ជាក់​អំពីចក្ខុវិស័យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​បង្កើត​គោលនយោបាយ​អាហារ​នៅ​សាលារៀន បង្កើន​មូលនិធិ​អាហារ​សាលារៀន កែ​លម្អ​កម្មវិធី និង​អនុវត្ត​កញ្ចប់​នៃ​អន្តរាគមន៍​បំពេញ​បន្ថែម បង្កើត​ក្របខ័ណ្ឌ​ត្រួតពិនិត្យ ដើម្បី​វាស់វែង​ការ​អនុវត្ត​កម្មវិធី និង​បង្កើត​បណ្តាញ​សហគមន៍​នៃ​ឧត្តមានុវត្តន៍។

កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​ប្រតិបត្តិករ​កម្មវិធី​ផ្តល់​អាហារ​នៅសាលារៀន​តំបន់អាស៊ីអាគ្នេយ៍ ប្រព្រឹត្ដ​ទៅចាប់​ពីថ្ងៃទី១៨ ដល់​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ដោយ​ផ្តោត​លើ​កិច្ចពិភាក្សា​សំខាន់ៗ រួមមាន ស្ថានភាព​នៃ​ការផ្តល់​អាហារ​នៅ​តាម​សាលារៀន​នៅ​តំបន់អាស៊ីអាគ្នេយ៍ គោល​នយោបាយ, ការ​តាក់តែង​ច្បាប់ និង​អភិបាលកិច្ច​សម្រាប់ការ​បង្កើន​គុណភាព​នៃការ​ផ្តល់អាហារនៅ​តាម​សាលារៀន, ការ​ផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​និរន្តរភាព​សម្រាប់​ការ​ផ្តល់​អាហារ​ដល់​សាលារៀន, បរិវត្តកម្ម​ប្រព័ន្ធស្បៀង​អាហារ​តាមរយៈ​ការផ្តល់​អាហារ​តាម​សាលារៀន និង​ភាព​ជាដៃគូ​សម្រាប់​ភាព​ជោគជ័យ​ដ៏ល្អប្រសើរ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​កំពូល​សម្ព័ន្ធប្រតិបត្តិករ​កម្មវិធី​ផ្តល់អាហារ​នៅសាលារៀន​តំបន់​អាស៊ីអាគ្នេយ៍ ជាការ​បញ្ជាក់​ពីកិច្ចសហប្រតិបត្តិការ​ដ៏ចាំបាច់​បំផុត​ដែល​ស្ថាប័ន​ពាក់ព័ន្ធទាំង​អស់​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នឹង​ត្រូវ​រួម​សហការ​លើគោល​នយោបាយ ដែល​មានគោលដៅ​លើក​កម្ពស់​សុខភាព ការអប់រំ និង​សក្តានុពល​នាថ្ងៃអនាគត​សម្រាប់​កុមារ តាម​រយៈ​និរន្តរភាព​នៃកម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន។ លោក​ជំទាវ​បន្ត​ថា កិច្ចប្រជុំនេះ មាន​គោលបំណង​ធានាឱ្យបាន​កាន់​ច្បាស់លាស់​ថា កុមារនៅ​បណ្តា​ប្រទេសក្នុងតំបន់​អាស៊ីអគ្នេយ៍ និងតំបន់​ផ្សេងៗ​ទៀត នឹងទទួល​បានអាហារ​នៅសាលារៀនប្រកប ដោយ​អាហារូបត្ថម្ភខ្ពស់ និង​សុខភាព​ប្រសើរ នៅត្រឹម​បំណាច់ឆ្នាំ២០៣០។

កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍

បើតាម​អ្នកនាំពាក្យ​ក្រសួងអប់រំ នា​ពេលបច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាលកម្ពុជា​តាមរយៈ​ក្រសួងអប់រំ យុវជន និងកីឡា បាន​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​នៅសាលារៀន​ដោយ​ប្រើ​កសិផល​សហគមន៍ ដោយ​មានវិសាលភាព​លើ​សាលា​បឋមសិក្សា​គោលដៅ​ប្រមាណ​២ភាគ៣ ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​ក្នុងការ​សម្រេចបាន​ការគ្របដណ្តប់​ផ្នែក​ថវិកា​អនុវត្តកម្មវិធី​ឱ្យបានដល់​សាលា​បឋមសិក្សា​ចំនួន​១១១៤ និង​ផ្តល់អាហារ​ជូនដល់កុមារ​ឱ្យបាន​៣០០ពាន់នាក់ នៅអំឡុង​ឆ្នាំ២០២៨។ កម្មវិធី​នេះ ក៏បាន​អនុវត្តទន្ទឹមគ្នា​ជាមួយ​កម្មវិធី​អាហារូបករណ៍​ជា​សាច់ប្រាក់ ដែល​ផ្តល់​ជូន​សិស្សានុសិស្ស​មកពី​គ្រួសារ​ក្រីក្រ​ពី​កម្រិត​បឋមសិក្សា​ដល់​មធ្យម​សិក្សា​ទុតិយភូមិ​ប្រមាណ​៦៥ម៉ឺននាក់។

គួរ​ជម្រាប​ជូនថា កិច្ចប្រជុំ​កំពូល​សម្ព័ន្ធប្រតិបត្តិករ​កម្មវិធី​ផ្តល់អាហារ​នៅសាលារៀន​តំបន់​អាស៊ីអាគ្នេយ៍ ជា​វេទិកា​ដ៏​ពិសេស​មួយ​ដែល​រដ្ឋាភិបាល និង​ដៃគូអភិវឌ្ឍ​អាចប្រមូល​ផ្តុំគ្នា​ផ្តោះប្តូរ​ឧត្តមានុវត្តន៍ និងបញ្ជាក់សារជាថ្មី​នូវការ​ប្តេជ្ញាចិត្ត​ក្នុងការផ្តល់អាហារ​ដែលប្រកប​ដោយ​អាហារូបត្ថម្ភ​ដល់កុមារ ដែលជា​ការតម្កល់ភាព​ចាំបាច់​នៃកម្មវិធីផ្តល់​អាហារ​នៅ​សាលារៀន​ជាឧបករណ៍មួយ​នៃកម្មវិធីជាតិ​គាំពារសង្គម។ កិច្ចប្រជុំនេះ​នឹងគូស​បញ្ជាក់ពី​បំណងប្រាថ្នា​របស់​កម្ពុជា​ចំពោះ​ការបណ្តុះ​មូលធនមនុស្ស ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​ធានា​សុខមាល​ភាព​កុមារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *