សិស្សនៅតំបន់ដាច់ស្រយាលមួយ​ក្នុងប្រទេសចិន ជិះកន្ត្រកខ្សែរ៉ត ទៅសាលា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អស់ជាច្រើនទស្សវត្សរ៍​មក​ហើយ​ដែល​សិស្ស​នៅ​តំបន់ដាច់ស្រយាលមួយ​ ក្នុង​ខេត្ត​យូណាន ភាគនិរតី​នៃប្រទេស​ចិន ធ្វើដំណើរទៅសាលារៀន​ដោយប្រើរយៈពេល៣ម៉ោង ឆ្លង​កាត់ផ្លូវលំបាក និងជ្រលងភ្នំ, ប៉ុន្តែពេលនេះ ពួកគេ​អាច​ធ្វើដំណើរទៅសាលារៀន​ត្រឹមតែរយៈពេល៣០នាទីប៉ុណ្ណោះ ដោយប្រើប្រាស់​កន្រ្តកខ្សែរ៉ត និងរថយន្តខ្សែកាប។

យោងតាមសារព័ត៌មាន People’s Daily Online បានរាយការណ៍ថា មុននឹងអាចធ្វើដំណើរទៅសាលាដោយភាពងាយស្រួល និងទំនើបនេះ កុមារ ៩នាក់ មកពីភូមិ Nizhune ដែលស្ថិតនៅកម្ពស់ ១,១០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ តែងតែធ្វើដំណើរទៅសាលាបឋមសិក្សា Guanzhia ជារៀងរាល់ថ្ងៃ ដែលសាលានេះ មានទីតាំងពីនីវ៉ូទឹកសមុទ្រ ១,៦៥០ ម៉ែត្រ។ ការធ្វើដំណើររបស់កុមារទាំង ៩នាក់ ត្រូវធ្វើដោយថ្មើរជើងយ៉ាងលំបាក ឆ្លងកាត់ជ្រលងភ្នំដ៏ចោត និងគ្រោះថ្នាក់ ហើយត្រូវចំណាយពេលរហូតដល់បីម៉ោងឯណោះ ទើបដល់សាលារៀន។

មនុស្សពេញវ័យម្នាក់អមដំណើរសិស្សនៅពេលពួកគេឡើងភ្នំដើម្បីទៅសាលារៀន។ (រូបថតឯកសារ)

លោក Zhao Suzhen ជាអ្នកស្រុក ដែលរស់នៅក្នុងតំបន់នេះ បាននិយាយថា វិធីសាស្ត្រធ្វើដំណើរថ្មីនេះ បានកាត់បន្ថយរយៈពេលធ្វើដំណើរមកត្រឹមកន្លះម៉ោង។ ខណៈសាលាបឋមសិក្សា Guanzhai ស្ថិតនៅតំបន់ Nizhu River Canyon គឺជាសាលារៀនមួយ ដែលកំពុងបង្រៀនសិស្សចំនួន ៥១នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ ។

កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសុវត្ថិភាពកុមារ និងអ្នកភូមិ នៅក្នុងតំបន់ដាច់ស្រយាលនេះ បានចាប់ផ្ដើមក្នុងឆ្នាំ២០១៥ ជាមួយនឹងការសាងសង ច្រវ៉ាក់សុវត្ថិភាព ប្រឡោះដាក់ជើងសម្រាប់ឡើងភ្នំ និងផ្លូវលំសម្រាប់ធ្វើដំណើរ តាមចង្កេះភ្នំ។ ក្រោយមក គម្រោងជណ្ដើរយន្ត បានចាប់ផ្ដើម នៅចុងឆ្នាំ ២០១៨ ដោយទទួលបានការគាំទ្រ តាមរយៈការបង្កើនការវិនិយោគក្នុងតំបន់។

មនុស្សពេញវ័យម្នាក់ កំពុងធ្វើដំណើរឡើងភ្នំជាមួយក្មេងស្រី ។ ប្រភព៖ People’s Daily Online

នៅឆ្នាំ ២០២២ តំបន់ដែលមានជ្រលងភ្នំ និងទន្លេ Nizhu River Canyon បានបង្កើតឱ្យមានកន្ត្រកខ្សែរ៉ត និងរថយន្តក្រុងបន្ថែមទៀត ដើម្បីសម្រួលការលំបាក និងកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកភូមិ និងសិស្សានុសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...