ការសិក្សា ៖ អ្នកជំងឺទឹកនោមផ្អែមជិតពាក់កណ្ដាល មិនដឹងខ្លួនថាកំពុងមានជំងឺនេះ

ការវិភាគថ្មីមួយបានរកឃើញថា ជិតពាក់កណ្ដាលនៃអ្នកមានជំងឺទឹកនោមផ្អែមទូទាំងពិភពលោក មិនដឹងថា ពួកគេកំពុងមានជំងឺរ៉ាំរ៉ៃនេះទេ។

យោងតាមការសិក្សា ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ The Lancet Diabetes & Endocrinology បានបង្ហាញថា ចំនួនអ្នកជំងឺ ដែលមិនដឹងថាខ្លួនឯងកំពុងមានជំងឺនៅតែខ្ពស់ បើទោះបីជាមានការកើនឡើងនូវចំនួនការធ្វើរោគវិនិច្ឆ័យ តាំងពីដើមឆ្នាំ២០០០ ក៏ដោយ។

ការសិក្សានេះ បានរកឃើញថា ចំនួនអ្នកជំងឺ ដែលទទួលការព្យាបាលជំងឺទឹកនោមផ្អែម ឬមានកម្រិតជាតិស្ករល្អប្រសើរក្នុងឈាម គឺមានកម្រិតទាប។

យោងតាមអង្គការសុខភាពពិភពលោក (WHO) មានមនុស្សប្រមាណ ៨៣០លាននាក់ នៅទូទាំងពិភពលោក មានជំងឺទឹកនោមផ្អែម។ អ្នកស្រាវជ្រាវបាននិយាយថា ចំនួននេះ ត្រូវគេរំពឹងថា នឹងកើនឡើងដល់ ១,៣ ពាន់លាននាក់ នៅឆ្នាំ ២០៥០។

ទ្វីបអាហ្វ្រិកកណ្ដាល នៅអនុតំបន់សាហារ៉ា មានគម្លាតច្រើនជាងគេ ដោយមានអ្នកកើតជំងឺទឹកនោមផ្អែមតិចជាង ២០% ដែលបានដឹងអំពីស្ថានភាពជំងឺរបស់ខ្លួន។

​លោកស្រី Lauryn Stafford អ្នកស្រាវជ្រាវនៃ Institute for Health Metrics and Evaluation (IHME) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា «ប្រសិនបើជិតពាក់កណ្ដាលនៃអ្នកជំងឺទឹកនោមផ្អែម មិនដឹងថាពួកគេ មានស្ថានភាពធ្ងន់ធ្ងរ និងអាចប្រឈមនឹងការស្លាប់នោះទេ វាអាចក្លាយជាជំងឺដែលបង្កគ្រោះថ្នាក់យ៉ាងស្ងប់ស្ងាត់បានដោយងាយ។»

ប៉ុន្តែសូម្បីតែអ្នកជំងឺ ដែលទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យ ក៏អាចពិបាកស្វែងរកការព្យាបាលដែលត្រឹមត្រូវផងដែរ។ ការសិក្សាបានរកឃើញថា នៅទូទាំងពិភពលោក អ្នកជំងឺ​ដែលត្រូវបានធ្វើរោគវិនិច្ឆ័យ ៨,៦% មិនបានទទួលការព្យាបាលជំងឺទឹកនោមផ្អែមរបស់ពួកគេនោះទេ។ ក្នុងចំណោមអ្នកដែលកំពុងទទួលការព្យាបាល ៥៨,៥% មានការគ្រប់គ្រងក្នុងឈាមមិនល្អ។

មនុស្ស ជិត៤នាក់ ក្នុងចំណោម ៥នាក់ ដែលមានជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក មិនបានគ្រប់គ្រងជាតិស្ករ ក្នុងឈាមរបស់ពួកគេនោះទេ។

មានគម្លាតសំខាន់ៗតាមតំបន់, មនុស្សទំនងជាត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅក្នុងតំបន់ ដែលមានប្រាក់ចំណូលខ្ពស់ ក្នុងតំបន់អាមេរិកខាងជើង ហើយទំនងជាត្រូវបានព្យាបាលនៅក្នុងតំបន់ ដែលមានប្រាក់ចំណូលខ្ពស់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

មនុស្ស ដែលទទួលការព្យាបាល នៅភាគខាងត្បូងតំបន់អាមេរិកឡាទីន ទំនងជាងមានការគ្រប់គ្រងជាតិស្ករ ក្នុងឈាមបានល្អ។

បើមិនព្យាបាលទេ ជំងឺទឹកនោមផ្អែមអាចបណ្ដាលឱ្យមានផលវិបាក ដែលគំរាមកំហែងដល់អាយុជីវិត ដូចជា ជំងឺទឹកនោមផ្អែម ketoacidosis ដែលកង្វះអាំងស៊ុយលីនបណ្ដាលឱ្យ ketones ឬអាស៊ីត កកកុញនៅក្នុងឈាម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។