បរទេស ៖ របបអាហារ ដែលយើងតែងតែជ្រើសរើស និងចូលចិត្តរាល់ថ្ងៃគឺមានដូចជា សាច់ និងទឹកដោះគោជាដើម ប៉ុន្តែយើងមិនបានដឹងទេថា របបអាហារទាំងនេះ គឺជាផ្នែកនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលមានប្រហែល ១៤.៥% ។ ដូច្នេះការផ្លាស់ប្តូរអ្វីដែលយើងញ៉ាំអាចជួយកាត់បន្ថយការបំភាយកាបូន និងលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ហើយរបបអាហារដែលគេស្គាល់ថាល្អបំផុតនោះ គឺអាហារបួស ឬ របបអាហារ flexitarian ។
របបអាហារ flexitarian គឺជារបបអាហារដែលមានសាច់ និងទឹកដោះគោប្រហែលបីភាគបួនត្រូវបានជំនួសដោយអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ ឬ របបអាហារមេឌីទែរ៉ាណេ ដែលលក្ខណៈរបស់វាគឺមានសាច់បក្សី សាច់ជ្រូក សាច់ចៀម និងសាច់គោក្នុងបរិមាណមធ្យម។ ជាការពិតណាស់ ការសម្រេចចិត្តជ្រើសរើសរបបអាហារប្រភេទណាដែលល្អបំផុតសម្រាប់អ្នក គឺមិនសាមញ្ញដូចដែលអ្នករំពឹងទុកនោះទេ។ របបអាហារថ្មីមួយទៀតដែលមានឈ្មោះថា climatarian diet ត្រូវបានបង្កើតឡើងដោយអង្គការមិនរកប្រាក់ចំណេញ ហើយអះអាងថា វាមានប្រយោជន៍ចំពោះសុខភាព អាកាសធាតុ និងធម្មជាតិ។ យោងតាមការផ្សព្វផ្សាយមួយចំនួនបង្ហាញថា “ជាមួយនឹងការផ្លាស់ប្តូររបបអាហារសាមញ្ញ អ្នកអាចសន្សំបានមួយតោនបរិមាណសមមូល នៃកាបូន (CO₂ )សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ”។

បើនិយាយពីកាបូន CO₂ គេបានរកឃើញថា “របបអាហារសាច់សត្វ” គឺជារបបអាហារដែលធ្វើឱ្យអ្នកញ៉ាំបញ្ចេញឧស្ម័នច្រើន ដូចជាត្រី បសុបក្សី ផលិតផលទឹកដោះគោ និងស៊ុត។ របបអាហារសាច់តាមស្តង់ដារលោកខាងលិច គឺវាបានបញ្ចេញ CO₂ ប្រមាណ ៧.២ គីឡូក្រាមក្នុងមួយថ្ងៃ ខណៈរបបអាហារបួសគឺមាន CO₂ តែ ៣.៨ គីឡូក្រាម។ ដូច្នេះប្រសិនបើពិភពលោកទាំងមូលផ្លាស់ប្តូររបបអាហារមកហូបបែបលក្ខណៈបួស ឬ vegan វានឹងសន្សំបានជិត ៨ ពាន់លានតោន CO₂ ហើយសូម្បីតែការផ្លាស់ប្តូរទៅរបបអាហារមេឌីទែរ៉ាណេ ក៏នៅតែអាចសន្សំបាន ៣ ពាន់លានតោនដែរ។ ដែលនេះ គឺវាអាចកាត់បន្ថយពី ៦០% ទៅ ២០% នៃការបំភាយការបូន។

ប៉ុន្តែយ៉ាងណាក៏ដោយ សាច់ ទឹកដោះគោ និងត្រី គឺជាប្រភពសំខាន់នៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗមួយចំនួនដូចជា កាល់ស្យូម ស័ង្កសី អ៊ីយ៉ូត និងវីតាមីន B12។ ដូចនេះ របបអាហារ vegan ដ៏តឹងរ៉ឹងអាចធ្វើឱ្យមនុស្សប្រឈមនឹងការខ្វះខាតសារធាតុខាងលើនេះ តែការសិក្សាមួយបានបង្ហាញថា របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិសុទ្ធ គឺអាចកាត់បន្ថយការស្លាប់ទូទាំងពិភពលោកបានរហូតដល់ ១០% នៅឆ្នាំ២០៥០៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើសនិស្សិត..

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹងចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2026
នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានប្រកាសផ្តល់អាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































