អ្នកគីមីវិទ្យារបស់ចិនប្រើមនុស្សនិម្មិតបំពាក់ AI សំយោគកាតាលីករផលិតអុកស៊ីហ្សែននៅលើភពអង្គារ

ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកគីមីវិទ្យាបានប្រើប្រាស់បច្ចេកវិទ្យាមនុស្សយន្តបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីស្វែងរកកាតាលីករ ឬសារធាតុគីមីដ៏ឆ្លាតវៃសម្រាប់ប្រតិកម្មបង្កើតជាអុកស៊ីហ្សែននៅភពអង្គារ ។ គេជឿជាក់ថា ប្រសិនបើបេសកកម្មសាកល្បងនេះផ្តល់ផ្លែផ្កាពិតមែន នោះវានឹងផ្តល់នូវដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃថាមពលសម្រាប់ផលិតកម្មអុកស៊ីសែននៅលើភពអង្គារ ព្រមទាំងជំរុញប្រតិបត្តិការស្រាវជ្រាវជាសកលនៅភពអង្គារកាន់តែទូលំទូលាយ ។

ការពិសោធន៍របស់អ្នកវិទ្យាសាស្ត្រចិនលើកនេះ ត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើបតេស្តលើកំណករ៉ែ (វត្ថុធាតុ) ប្រាំប្រភេទយកពីភពអង្គារ ។ ដំណើរការប្រព្រឹត្តកម្មគីមីត្រូវឆ្លងកាត់ច្រើនលើកច្រើនសារ និងទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុត ។ កន្លងទៅគេដឹងថា ភពព្រះអង្គារ ឬភពអង្គារជាភពដែលមានស្រទាប់បរិយាកាសយ៉ាងស្តើងជាងបរិយាកាសផែនដី រហូតដល់ ១០០ដង ហើយភពនេះពុំមានជីវិតផ្សេងៗ ដូចភពផែនដីឡើយ ។ ភពអង្គារជាភពដែលមានផ្ទៃដីស្ងួតហួតហែង ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន (USTC) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ ព្រមទាំងអ្នកជំនាញមកពីមន្ទីរពិសោធន៍រុករកអវកាសចិន បានធ្វើការវិភាគ និងទាញយកសមាសធាតុពីអាចម៍ផ្កាយ Martian ដោយប្រើបញ្ញាសិប្បនិម្មិត (AI) វិភាគសមាសធាតុគីមីសំយោគកាតាលីករថ្មីក្នុងរយៈពេលជាងពីរខែ ។ អ្នកស្រាវជ្រាវបានរកឃើញរូបមន្តប្រមាណជាង ៣.៧លានរូបមន្តពីបញ្ញាសិប្បនិម្មិត ប៉ុន្តែមិនទាន់ប្រាកដថា អាចនឹងផលិតអុកស៊ីសែនបានទាំងស្រុងនៅឡើយ ។ គេជឿជាក់ថា ដំណើរពិសោធន៍នេះ ត្រូវចំណាយពេល ២ពាន់ឆ្នាំ ប្រសិនបើធ្វើដោយមនុស្ស ។

ផ្អែកតាមលទ្ធផលស្រាវជ្រាវដំណើរការផលិតអុកស៊ីសែននៅភពអង្គារកន្លងទៅ ភពអង្គារមានអុកស៊ីសែនត្រឹមតែ ០.២ភាគរយប៉ុណ្ណោះនៅក្នុងខ្យល់ ហើយកង្វះអុកស៊ីសែននេះជាការលំបាកសម្រាប់ជីវិតនៅលើភពអង្គារ ព្រមទាំងដំណើរការសិក្សានានារបស់ក្រុមអ្នកអវកាស ។ លទ្ធផលបង្ហាញរូបមន្តខាងលើធ្វើឱ្យអ្នកស្រាវជ្រាវចិនរំពឹងថា នៅពេលអនាគតមនុស្សអាចបង្កើតរោងចក្រអុកស៊ីហ្សែននៅលើភពព្រះអង្គារដោយមានជំនួយពីអ្នកគីមីវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្ហាញគំរូបរិយាកាសសិប្បនិម្មិតរបស់ភពអង្គារដែលមានឈ្មោះថា “GoMars” ដោយគំរូនេះនឹងប្រើនៅក្នុងបេសកកម្មរុករកភពព្រះអង្គារនាពេលខាងមុខ ដែលជាគម្រោងដ៏ធំរបស់ប្រទេសចិននឹងធ្វើឡើងនៅឆ្នាំ២០២៨ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...