សិស្សចិន និងសិង្ហបុរី ឈានមុខគេលើពិភពលោកផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ

សិស្សមកពីតំបន់ B-S-J-Z របស់ចិន និងសិង្ហបុរី បានឈរនៅកំពូលតារាងពិភពលោកក្នុងលទ្ធផល PISA ឆ្នាំ២០២៥ លើមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ ខណៈសិង្ហបុរីឈរនៅចំណាត់ថ្នាក់លេខ១ក្នុងការអាន។

យោងតាមសារព័ត៌មាន​ VN Express របាយការណ៍ PISA 2025 របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សិស្សអាយុ១៥ឆ្នាំមកពីតំបន់ B-S-J-Z (ប៉េកាំង-សៀងហៃ-ជាំងស៊ូ-ជឺជាំង) របស់ចិន ទទួលបានលទ្ធផលខ្ពស់បំផុតក្នុងវិស័យគណិតវិទ្យា និងវិទ្យាសាស្ត្រ។
ក្នុងវិស័យគណិតវិទ្យា សិស្សតំបន់ B-S-J-Z ទទួលបានពិន្ទុជាមធ្យម ៦១២ពិន្ទុ ខ្ពស់បំផុតក្នុងចំណោមប្រព័ន្ធអប់រំដែលបានចូលរួម ខណៈសិង្ហបុរីឈរនៅលេខ២ ដោយទទួលបាន ៥៦៣ពិន្ទុ។ ពិន្ទុមធ្យមរបស់ប្រទេស និងតំបន់ក្នុង OECD មាន ៤៦៣ពិន្ទុ។

ចំពោះវិទ្យាសាស្ត្រ B-S-J-Z ក៏ឈរនៅចំណាត់ថ្នាក់លេខ១ ដោយទទួលបាន ៥៩៧ពិន្ទុ ខណៈសិង្ហបុរីឈរនៅលេខ២ ដោយទទួលបាន ៥៦០ពិន្ទុ។ បន្ទាប់មកមានម៉ាកាវ ចិនតៃវ៉ាន់ ជប៉ុន អេស្តូនី និងកូរ៉េខាងត្បូង។

សម្រាប់ការអាន សិង្ហបុរីឈរនៅចំណាត់ថ្នាក់លេខ១ ខណៈប្រទេស និងតំបន់នៅអាស៊ីបូព៌ាមួយចំនួនទៀត ក៏ស្ថិតក្នុងចំណោមប្រព័ន្ធអប់រំដែលមានលទ្ធផលខ្ពស់ក្នុងមុខវិជ្ជាសំខាន់ៗរបស់ PISA។

ជាមួយគ្នានេះ សិស្សសិង្ហបុរីក៏មានលទ្ធផលខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយប្រើវិធីសាស្ត្រគណនា (computational problem-solving) ដោយក្រសួងអប់រំសិង្ហបុរីបញ្ជាក់ថា សិស្សជាងពាក់កណ្តាលស្ថិតក្នុងក្រុមអ្នកសម្រេចបានលទ្ធផលខ្ពស់បំផុតក្នុងផ្នែកនេះ បើធៀបនឹងប្រហែលមួយភាគបួនជាមធ្យមក្នុងប្រទេស OECD។ សិស្សទាំងនេះមានសមត្ថភាពក្នុងការធ្វើពិសោធន៍ វិភាគទិន្នន័យ និងបង្កើត ព្រមទាំងកែសម្រួលឧបករណ៍គណនា ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញក្នុងជីវិតពិត។

PISA ឆ្នាំ២០២៥ បានវាយតម្លៃសិស្សអាយុ១៥ឆ្នាំប្រមាណ ៧៦០,០០០នាក់ មកពី ៩១ប្រទេស និងតំបន់សេដ្ឋកិច្ច ដែលជាការវាយតម្លៃធំបំផុតរបស់ PISA រហូតមកដល់ពេលនេះ។ ការវាយតម្លៃនេះគ្របដណ្តប់លើវិទ្យាសាស្ត្រ ការអាន គណិតវិទ្យា និងការដោះស្រាយបញ្ហាដោយប្រើវិធីសាស្ត្រគណនា។

តាម OECD PISA ឆ្នាំ២០២៥ ផ្តោតសំខាន់លើវិទ្យាសាស្ត្រ ខណៈគណិតវិទ្យា និងការអានជាមុខវិជ្ជារង ហើយបានបញ្ចូលវិស័យថ្មីស្តីពី ការរៀនក្នុងពិភពឌីជីថល (Learning in the Digital World) ដែលវាស់សមត្ថភាពសិស្សក្នុងការប្រើឧបករណ៍គណនា ដើម្បីកសាងចំណេះដឹង និងដោះស្រាយបញ្ហា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *