ទំនាក់ទំនងវិជ្ជមាន គន្លឹះឆ្ពោះទៅរកសុខភាពផ្លូវចិត្ត និងសុខុមាលភាពល្អ

មនុស្សត្រូវការ​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា ការ​ជ្រោមជ្រែង​គ្នា និង​ការអភិវឌ្ឍន៍​ផ្នែក​បញ្ញា​ស្មារតី​ជាប្រចាំ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មនុស្សបង្កើតសម្ព័ន្ធភាពជាគ្រួសារ ជាក្រុម ក្នុង​ការរស់នៅ​ដើម្បីផ្តល់​ការគាំទ្រគ្នា ជា​លក្ខណៈ​គ្រួសារ​ ឬបែប​ជាបងប្អូន និងតាមរយៈមិត្តភាព​ជាដើម។​ គេហទំព័រ Child Focus បាន​បង្ហាញ​អំពី​ភាព​ប្រទាក់ក្រឡា​គ្នា រវាង​ទំនាក់ទំនង​វិជ្ជមាន​ចំពោះ​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​ចំពោះ​កុមារ​ ក៏ដូចជា​ក្រុម​មនុស្ស​ទូទៅ។

តាមរយៈ​គេហទំព័រ​នេះ​ដដែល បាន​ឱ្យដឹង​ថា ទំនាក់ទំនង​វិជ្ជមាន ដើរតួនាទី​យ៉ាងសំខាន់​ទៅកាន់​គុណភាព​នៃ​សុខុមាលភាព និង​សុខភាព​ផ្លូវចិត្ត មិនថា​ទំនាក់ទំនង​ជាមួយ​គ្រួសារ មិត្តរួមការងារ មិត្តភ័ក្ដិ ឬពី​សំណាក់​ក្រុម​មនុស្ស​ណាម្នាក់​នោះទេ សុទ្ធសឹង​តែដើរតួនាទី​ក្នុងការ​ពង្រឹង​សុខភាព​ផ្លូវចិត្ត​ផ្ទាល់ខ្លួន។ ដោយ​ឡែក​បុគ្គលដែល​ស្ថិត​ក្នុង​ស្ថានភាព​ឯកោ​យូរៗ ឬបុគ្គល​ដែលមាន​ទម្លាប់ដាក់ខ្លួន​ឱ្យស្ថិតក្នុង​បរិយាកាស​អវិជ្ជមាន​ បាន​ជះឥទ្ធិពល​មិនល្អទៅ​កាន់សុខភាព​ផ្លូវចិត្ត​របស់​ពួកគាត់។​

គួរជម្រាប​ជូនថា​ ទំនាក់ទំនង​វិជ្ជមាន មិនមែន​ជាដំណោះស្រាយ​តែមួយ​ជួយ​ទ្រទ្រង់​សុខភាព​ផ្លូវចិត្ត​នោះទេ ប៉ុន្តែ​ជា​ចំណែក​មួយ ក្នុង​ការ​ពង្រឹង​សុខភាព​ផ្លូវចិត្ត​ ក៏ដូចជា​សុខុមាល​ភាព​ជាទូទៅ។

និយមន័យ​ទំនាក់ទំនងវិជ្ជមាន ៖ ទំនាក់ទំនង​វិជ្ជមាន​សំដៅលើការ​មានទំនាក់ទំនង​ដែលផ្តល់​ការគោរព ការ​គាំទ្រ ផ្តល់​ទំនុកចិត្ត និងការ​សន្ទនា​ដែលមាន​ប្រសិទ្ធភាព។ បន្ថែម​ពីនោះ​ក៏មាន​ជជែក​អំពី​កិច្ច​សហការណ៍ និងការ​រួបរួម​គ្នា​ដើម្បី​គោលដៅ​រួម​ណាមួយ ដែល​ផ្សារភ្ជាប់​ទស្សន:វិស័យ និង​ការបំពេញ​គ្នាទៅវិញ​ទៅមក តាមរយៈ​ការ​ធ្វើទំនាក់ទំនងគ្នា។ ជារួម​មាន​ន័យ​ថា​ ទំនាក់ទំនង​វិជ្ជមាន​រួមបញ្ចូល​ទាំងការ​ផ្សាភ្ជាប់គ្នា​នៃការ​រស់នៅ ដែល​ផ្តោតទៅ​លើ​ចំនួន​មនុស្ស​ផង និង​គុណភាព​នៃការ​រាប់រក​គ្នាផង។

ទំនាក់ទំនង​គ្រួសារ និងសុខុមាលភាព​ ៖ ទំនាក់ទំនង​ជាមួយគ្រួសារ មានសារៈ​សំខាន់​ទៅក្នុង​សុខុមាលភាព និង​សុខភាព​ផ្លូវចិត្ត ព្រោះ​អាច​កាត់បន្ថយ​ភាពតានតឹង អាការៈ​បាក់ទឹកចិត្ត។ បរិយាកាស​គាំទ្រពីគ្រួសារ បានបង្កើន​នូវ​អារម្មណ៍​សុវត្ថិភាព មានភាព​ជាម្ចាស់ កាត់បន្ថយ​អារម្មណ៍​ឯកោ និង​ការ​ផ្តាច់ខ្លួន​នៅដាច់​ដោយឡែក។ ការគាំទ្រ​ផ្នែក​ផ្លូវចិត្ត និង​ផ្លូវអារម្មណ៍​ពីគ្រួសារ រួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃបញ្ហា​សុខភាព​ផ្លូវចិត្ត។

មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយគ្រួសារ ក៏បាន​រួមចំណែក​អភិវឌ្ឍន៍​ទៅកាន់​គុណតម្លៃ​នៃជីវិត​ផ្ទាល់ខ្លួន​ នៅ​ពេល​ដែល​បុគ្គលម្នាក់ៗ ទទួល​បាន​នូវអារម្មណ៍​យកចិត្តទុកដាក់ ការ​ស្រឡាញ់ និង​ការទទួល​ស្គាល់​ពីគ្រួសារ នោះ​ពួកគេ​កាន់តែ​មើលឃើញ​ខ្លួនឯង​នៅក្នុងរូបភាព​ល្អៗ និង​ទស្សនៈវិជ្ជមាន និង​ការស្គាល់​ពីគុណតម្លៃ​នៃខ្លួនឯង។

បន្ថែម​ពីនោះ ទំនាក់ទំនង​រឹងមាំ​ជាមួយ​គ្រួសារ​ក៏ជះឥទ្ធិពលវិជ្ជមាន​ទៅកាន់​សុខភាព​ផ្លូវកាយ​ផងដែរ ព្រោះ​តាមរយៈ​ការផ្តល់ ការ​គាំទ្រ​ចេញពីគ្រួសារ មិនត្រឹម​តែ​ជួយកាត់​បន្ថយ​ស្ត្រេស ប៉ុន្តែ​បាន​រួមចំណែក​ទៅ​កាន់​សុខភាព​បេះដូង ព្រោះ​ចង្វាក់​បេះដូង​ចាប់ផ្តើម​ដើរល្អ នៅពេល​ដែលសុខភាព​ផ្លូវចិត្ត មាន​ភាព​ល្អ​ប្រសើរ។

មិត្តភាព​ដែលមាន​ផាសុកភាព និង​ទំនាក់ទំនង​វិជ្ជមាន ៖ មិនខុសគ្នា​ទៅនឹង​ទំនាក់ទំនង​ដទៃឡើយ មិត្ត​ភាព​ដែល​ល្អ បាន​ផ្តល់​ផលជាវិជ្ជមាន​ទៅកាន់​សុខភាព​ផ្លូវចិត្ត ដោយ​សារទំនាក់ទំនង​ទាំងនេះ បាន​ផ្តល់នូវ​អារម្មណ៍​កក់ក្តៅ ការគាំទ្រ រួមទាំងការ​ស្វែងរក​អត្ថន័យ នៃជីវិត នេះដោយ​សារ​តែពួកគេមាន​វ័យប្រហាក់​ប្រហែលគ្នា ​ដែលជា​ហេតុមិនពិបាក​ក្នុងការ​សេពគប់គ្នា ឬក៏​រក្សា​ទំនាក់ទំនង​នឹងគ្នា មួយវិញ​ទៀត​ចំណូល​ចិត្ត​អំពីការ​កម្សាន្ត​ និង​ការ​ហូបចុក ក៏មិន​សូវខុស​ជំនាន់​គ្នានោះ​ដែរ។ បន្ថែម​ពីនោះ មិត្តភាព​ក៏បាន​ពន្លឿន​ឱ្យរកឃើញ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ និង​ការ​ផ្តល់​កម្លាំងចិត្ត​ចំពោះ​គ្នាទៅវិញ​ទៅមក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *