៤០ភាគរយនៃក្រុមហ៊ុននៅជប៉ុន ជួលបុគ្គលិកមានអាយុលើស ៧០ឆ្នាំ

កំណើនប្រជាជនវ័យចំណាស់បានបង្កើតឱ្យមានវិបត្តិកម្លាំងពលកម្មដ៏ធំក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងនេះក្ដី ស្ថាប័ន Japan Inc. បានរកឃើញដំណោះស្រាយសម្រាប់បញ្ហានេះគឺ ជួលមនុស្សចាស់មកធ្វើការ។ របាយការណ៍ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានបង្ហាញថា កាលពីឆ្នាំមុន ក្រុមហ៊ុនចំនួន ៤ក្នុងចំណោម ១០ បានជួលមនុស្សចាស់ ដែលមានអាយុលើសពី ៧០ឆ្នាំ ឬច្រើនជាងនេះ។

មែនទែនទៅ ផែនការនេះមិនមែនជាជម្រើសល្អបំផុតនោះទេ ព្រោះមនុស្សវ័យចំណាស់គឺងាយជួបគ្រោះថា្នក់ក្នុងការងារ ប៉ុន្តែក៏មិនមានជម្រើសល្អជាងនេះដែរ។ បច្ចុប្បន្ន ការចុះខ្សោយនៃប្រាក់យ៉េនបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាកន្លែងមិនគួរឱ្យទាក់ទាញសម្រាប់ជនបរទេស ហើយក៏បានជំរុញឱ្យយុវជនជប៉ុនងាកទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ខែខ្ពស់។ សកម្មភាពនេះ បានធ្វើឱ្យជប៉ុនជួបវិបត្តិកម្លាំងពលកម្ម កាន់តែធ្ងន់ធ្ងរ។ បញ្ហាចម្បងមួយទៀត ដែលនាំឱ្យមានវិបតិ្តកម្លាំងពលកម្មគឺ ការចូលរួមក្នុងចំណោមស្ត្រីមានកម្រិតទាប ដោយសារគម្លាតនៃប្រាក់ខែ និងកង្វះការគាំទ្រក្នុងការអភិវឌ្ឍអាជីព។

បុគ្គលិកវ័យចំណាស់ ធ្វើការក្នុងរោងចក្រឧស្សាហកម្ម ក្នុងប្រទេសជប៉ុន។ ប្រភព៖ Nikkei Asia

នៅឆ្នាំ ២០១៣ រដ្ឋាភិបាលជប៉ុនបានបង្កើនភាពបត់បែនសម្រាប់ការចូលនិវត្តន៍បុគ្គលិក ដោយអនុញាតឱ្យអ្នកមានអាយុ៦០ឆ្នាំ អាចធ្វើការរហូតដល់អាយុ ៦៥ឆ្នាំ ប្រសិនបើពួកគេចង់។ យ៉ាងណាមិញ វិធានការនេះ បានធ្វើឱ្យបណ្ដាក្រុមហ៊ុនក្នុងប្រទេសជប៉ុនមានប្រតិកម្មយ៉ាងខ្លាំង ដោយក្រុមហ៊ុនមើលឃើញថា នេះគឺជាការបង្កើនបន្ទុកនៃការចំណាយ។ ហេតុនេះ មានក្រុមហ៊ុនមួយចំនួន បានបន្តកិច្ចសន្យាជាមួយបុគ្គលិកដែលមានអាយុលើស ៦០ឆ្នាំ ដោយផ្ដល់ប្រាក់ខែឱ្យតិច និងមានលក្ខខណ្ឌការងារដែលពិបាកនឹងទទួល។

នាពេលនោះ ក្រុមហ៊ុន Sumitomo Chemical បានផ្ដល់ឱកាសបុគ្គលិកវ័យចំណាស់ ដាក់ពាក់ស្នើសុំការងារ បន្ទាប់ពីពួកគេមានអាយុ ៦០ឆ្នាំ ប៉ុន្តែផ្ដល់ប្រាក់ខែឱ្យត្រឹមតែ ៤០ ទៅ៥០ភាគរយ នៃប្រាក់ខែកាលពីមុនវ័យ ៦០ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ បញ្ហាកង្វះកម្លាំងពលកម្ម បានធ្វើឱ្យក្រុមហ៊ុនជាច្រើន ត្រូវការបុគ្គលិកវ័យចំណាស់ ដើម្បីធ្វើការ បន្ទាប់មក Sumitomo Chemical បានបង្កើនអាយុចូលនិវត្តន៍សម្រាប់បុគ្គលិកពី ៦០ ទៅ ៦៥ឆ្នាំ ហើយបច្ចុប្បន្នបុគ្គលិកវ័យចំណាស់ក៏ទទួល​បានប្រាក់ឈ្នួលពេញផងដែរ។

អ្នកជញ្ជូនឥវ៉ាន់ វ័យចំណាស់ក្នុងប្រទេសជប៉ុន។ ប្រភព៖ Daily Mail

នៅឆ្នាំ ២០២១ ក្រុមហ៊ុន YKK Group ដែលជាក្រុមហ៊ុន ផលិតរ៉ូបូតធំជាងគេនៅប្រទេសជប៉ុន បានលុបចោលការកំណត់អាយុចូលនិវត្តន៍សម្រាប់បុគ្គលិករបស់ខ្លួន។ ខណៈហាងលក់ផលិតផលអេឡិចត្រូនិច Nojima បានអនុញញាតឱ្យបុគ្គលិកអាចធ្វើការរហូតអាយុ ៨០ឆ្នាំ នៅឆ្នាំ ២០២០។

ទាក់ទងនឹងបញ្ហានេះ កាលពីឆ្នាំ២០១៩ លោក Josh Bersin និង Tomas Chamorro-Premuzic អ្នកជំនាញផ្នែកធនធានមនុស្ស នៃ Harvard Business Review បានបង្ហាញការយល់ឃើញថា ប្រសិនបើអាចបង្កើតបទពិសោធន៍រួមមួយប្រកបដោយបរិយាប័ន្ន ភាពស្មើរគ្នា និងមានអត្ថន័យ រវាងបុគ្គលិកវ័យចំណាស់ និងបុគ្គលិកវ័យក្មេង។ ក្រុមហ៊ុននឹងកាន់តែមានភាពច្នៃប្រឌិត និងប្រាក់ចំណេញកាន់តែច្រើន។ លើសពីនេះ ក្រុមហ៊ុនក៏បានផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់សង្គមផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...