កូរ៉េខាងត្បូងក្លាយជាមជ្ឈមណ្ឌលនៃការច្នៃប្រតិដ្ឋ និងវឌ្ឍនភាពបច្ចេកវិទ្យា

បច្ចុប្បន្នកូរ៉េខាងត្បូងក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់អាស៊ី ដែលរីកចម្រើនខ្លាំងលើផ្នែកឧស្សាហកម្មបច្ចេកវិទ្យា មានដូចជា ការផលិតទូរសព្ទដៃ អេក្រង់ គ្រឿងអេឡិចត្រូនិក សារធាតុគីមី គ្រឿងម៉ាស៊ីន រថយន្ត បច្ចេកវិទ្យាអេឡិចត្រូនិក និងកប៉ាល់ជាដើម ។ ជាមួយនឹងការច្នៃប្រតិដ្ឋ និងវឌ្ឍនភាពបច្ចេកវិទ្យា កូរ៉េខាងត្បូងបានផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនពីប្រទេសក្រីក្រទៅជាប្រទេសដែលរីកចម្រើនបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ។ សាជីវកម្មធំៗរបស់កូរ៉េខាងត្បូងលើឆាកអន្តរជាតិមានដូចជា ផលិតផល Samsung, LG, និង Hyundai អមការផលិតបច្ចេកវិទ្យាទំនើបៗផ្សេងៗ ព្រមទាំងការរចនាផលិតផលដ៏ល្អឥតខ្ចោះដែលនាំឱ្យពិភពលោកស្គាល់កូរ៉េខាងត្បូងយ៉ាងទូលាយ ។

ហេតុអ្វីបានជាកូរ៉េខាងត្បូងមជ្ឈមណ្ឌលនៃការច្នៃប្រតិដ្ឋ និងវឌ្ឍនភាពបច្ចេកវិទ្យា? ការអប់រំនៅប្រទេសកូរ៉េខាងត្បូងរីកចម្រើនជាប់ចំណាត់ថ្នាក់ប្រទេសទី៨ ចំណោមទាំង ១០ដែលមានការអប់រំល្អក្នុងពិភពលោក ហើយប្រទេសមួយនេះមាននិស្សិតបរទេសជាច្រើនទៅបន្តការសិក្សា ។ បើនិយាយពីភាពសម្បូរបែបនៃធនធានធម្មជាតិហាក់មិនសូវមានឡើយ ប៉ុន្តែបើនិយាយពីការរីកចម្រើនវិស័យឧស្សាហកម្ម បច្ចេកវិទ្យា កសិកម្ម សេវាកម្ម ការអប់រំ និងវប្បធម៌ ប្រទេសអាស៊ីមួយនេះ ហាក់កំពុងលើកកម្ពស់យ៉ាងទូលំទូលាយ ឬអាចហៅកូរ៉េខាងត្បូងថា “South Korea is a tech wonderland” ។

កូរ៉េខាងត្បូងបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី៥ ក្នុងសន្ទស្សន៍នវានុវត្តន៍សកលនៅឆ្នាំ២០២១ ។ សហព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកូរ៉េ បានបង្កើតឡើងក្នុងឆ្នាំ១៩៦៦ ហើយមានសមាជិកចំនួន ៧៨០ស្ថាប័ន (២០១២) ដែលសហព័ន្ធនេះ ដើរតួនាទីចែករំលែកលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ ទិន្នន័យ និងគាំទ្រការស្រាវជ្រាវដល់សមាជិករបស់ខ្លួន ។ ទន្ទឹមនឹងការពង្រឹងលើគុណភាពនៃការអប់រំ ព្រមទាំងលើកកម្ពស់វប្បធម៌របស់ខ្លួន កូរ៉េខាងត្បូងបានជំរុញឱ្យសិស្សានុ សិស្ស ចាប់ផ្តើមសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ STEM ពីកម្រិតបឋមសិក្សារហូតដល់ថ្នាក់សិក្សាស្រាវជ្រាវ ឬថ្នាក់ឯកទេស ។

វិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) បានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ជាទីភ្នាក់ងារអវកាស និងជាអវកាសរបស់ប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្តង ។ មន្ទីរពិសោធន៍សំខាន់នេះមានទីតាំងនៅ Daejeon នៃទីក្រុងវិទ្យាសាស្ត្រ Daedeok ។ ចក្ខុវិស័យរបស់វិទ្យាស្ថានស្រាវជ្រាវអវកាស KARI គឺបន្តកសាងសមត្ថភាពឧស្សាហកម្មព័ត៌មានផ្កាយរណប និងបង្កើនបច្ចេករុករកនៅអវកាស ព្រមទាំងអភិវឌ្ឍយន្តហោះទំនើបទាន់សម័យ ។ ប្រទេសកូរ៉េខាងត្បូងបានអភិវឌ្ឍន៍វិស័យអវកាសរបស់ខ្លួនដំបូងបំផុតនៅឆ្នាំ១៩៩២ (បង្ហោះ) ហើយនៅខែមេសា ឆ្នាំ២០០៨ លោក Yi So-yeon បានក្លាយជាជនជាតិកូរ៉េដំបូងគេដែលហោះហើរក្នុងលំហដោយជិះលើយាន Soyuz TMA-12 របស់រុស្ស៊ី ។

ជាបន្តបន្ទាប់កូរ៉េខាងត្បូងបានចំណាយថវិកាជាតិគាំទ្រលើការសិក្សាបែបវិទ្យាសាស្ត្រ ស្រាវជ្រាវ និងទាក់ទាញវិនិយោគទុកបច្ចេកវិទ្យាឱ្យចូលមកក្នុងប្រទេស ។ សព្វថ្ងៃកូរ៉េខាងត្បូង មានបច្ចេកវិទ្យាការពារ (defense technology) ជីវបច្ចេកវិទ្យា (bio technology) , ការអភិវឌ្ឍមនុស្សយន្ត (robotics), ព្រមទាំងក្លាយខ្លួនជាប្រទេសផលិត និងផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាទាំងផ្នែកទន់ និងផ្នែករឹងទៅកាន់ប្រទេសឧស្សាហកម្មធំៗក្នុងពិភពលោក ។

បើនិយាយក្នុងក្របខ័ណ្ឌសម្រាប់តែការអប់រំក្នុងប្រទេស ប្រជាជនកូរ៉េខាងត្បូងបានឱ្យតម្លៃខ្ពស់លើការអប់រំ (education) ដែលជាយន្តការស្នូលអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គម ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះការសិក្សារបស់កូនចៅ ។ បើតាមក្រសួងអប់រំកូរ៉េខាងត្បូងបានបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្នកម្មវិធីសិក្សាថ្នាក់មត្តេយ្យជាតិ បានកែទម្រង់ចំនួន ១០ដងរួចមកហើយ រាប់ចាប់តាំងពីកម្មវិធីសិក្សាផ្លូវការដំបូងបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ។ គោលដៅចម្បងនៃកំណែទម្រងកម្មវិធីសិក្សាកម្រិតដំបូងនេះ គឺដើម្បីបណ្តុះបណ្តាលមូលធនមនុស្សផ្តើមពីកម្រិតកុមារតូច និងពង្រឹងការគិតបែបវិទ្យាសាស្ត្រ ។

កម្មវិធីសិក្សាជាតិមួយសម្រាប់កុមារតូច ឈ្មោះថា Nuri បានអនុវត្តសម្រាប់ក្មេងអាយុ ៥ឆ្នាំទាំងអស់ក្នុងឆ្នាំ២០១២ ហើយឆ្នាំ២០១៣ បានពង្រីកវិសាលភាពគ្របដណ្តប់លើការអប់រំកុមារតូចអាយុចន្លោះពី ៣-៤ឆ្នាំនៅទូទាំងប្រទេស ។ កម្មវិធីសិក្សានេះ បានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់កុមារលើផ្នែកសំខាន់ៗប្រាំ រួមមាន ការលើកកម្ពស់លំហាត់ប្រាណ, ការអប់រំសុខភាព, ការកសាងទំនាក់ទំនងបុគ្គល, ការកសាងទំនាក់ទំនងសង្គម, ការសិក្សាបទពិសោធន៍សិល្បៈ (artistic experience), និងការការរុករកធម្មជាតិ (nature exploration) ក្នុងគោលបំណងលើកកម្ពស់ការលូតលាស់ចំណេះដឹងប្រកបដោយតុល្យភាពចិត្ត និងរាងកាយកុមារ ។

ប្រទេសកូរ៉េខាងត្បូងបានកំណត់រូបមន្ត ៦-៣-៣-៤ គាំទ្រដល់ការអប់រំទូទៅសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ។ ត្រង់នេះមានន័យថា រយៈពេល ៦ឆ្នាំ កុមារទាំងអស់ត្រូវឆ្លងកាត់ការអប់រំនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា, ៣ឆ្នាំនៅកម្រិតអនុវិទ្យាល័យ, ៣ឆ្នាំនៅវិទ្យាល័យ (បញ្ចប់ថ្នាក់ទី១២), និង៤ ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ ។ រដ្ឋាភិបាលបានកំណត់ថា យ៉ាងហោចណាស់យុវជនកូរ៉េអាចបោះបង់ការសិក្សាទូទៅត្រឹមថ្នាក់ទី៩ ប្រសិនបើពួកគេចង់បន្តចាប់ជំនាញសិក្សាផ្សេងៗ (ជំនាញវិជ្ជាជីវៈ) ប៉ុន្តែត្រូវមានជំនាញច្បាស់លាស់ណាមួយសម្រាប់ជីវិត ។ ការសិក្សាជំនាញវិជ្ជាជីវៈនេះ បានជួយឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសឧស្សាហកម្មជឿនលឿន ហើយកសាងធនធានមនុស្ស (កម្លាំងពលកម្មជំនាញ) លឿនរហ័សសម្រាប់តម្រូវការការងារក្នុងស្រុក ។

ការអប់រំវិជ្ជាជីវៈនៅប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមដំណាលគ្នានឹងការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ (វិទ្យាល័យ) ។ ការអប់រំវិជ្ជាជីវៈភាគច្រើនធ្វើឡើងនៅកម្រិតវិទ្យាល័យវិជ្ជាជីវៈឯកទេស និងអនុវត្តការងារផ្ទាល់នៅក្នុងឧស្សាហកម្មដៃគូរបស់សាលាផ្ទាល់តែម្តង ។

ជាក់ស្តែង ទិន្នន័យចុងក្រោយ (២០២០) បានបង្ហាញថា កូរ៉េខាងត្បូងមានវិទ្យាល័យវិជ្ជាជីវៈចំនួន៥៧៦ ដែលស្មើនឹង ២៤.៣% នៃវិទ្យាល័យទាំងអស់ ដែលមានសិស្ស ១៨.៥% នៃសិស្សវិទ្យាល័យបានចុះឈ្មោះចូលរៀន ។ ជាមួយគ្នានេះ ប្រព័ន្ធគាំទ្រការងាររបស់រដ្ឋាភិបាលលើកទឹកចិត្តអ្នកសិក្សាវិជ្ជាជីវៈ ឱ្យបន្តការសិក្សារបស់ខ្លួននៅថ្នាក់ជំនាញជាន់ខ្ពស់បន្ថែមទៀត ដែលជាហេតុនាំឱ្យកូរ៉េខាងត្បូងមានកម្លាំងពលកម្មជំនាញ (skills labor) និងមានអាជីវកម្មថ្មីៗកើតឡើង (business startups) ។

បន្ថែមលើនេះ ការអប់រំគុណភាពធនធានមនុស្សនៅកម្រិតឧត្តមសិក្សាក្នុងប្រទេសកូរ៉េខាងត្បូងមានគុណភាពខ្ពស់ ព្រមទាំងដាក់បញ្ជូលហេដ្ឋារចនាសម្ព័ន្ធសិក្សាទំនើប ។ តាមរយៈហេដ្ឋារចនាសម្ព័ន្ធសិក្សាទំនើបនេះ បានជួយឱ្យនិស្សិតភាពច្រើនសម្រួចគោលដៅសិក្សាមុខវិជ្ជារបស់ខ្លួនយ៉ាងងាយស្រួល និងច្បាស់លាស់ ។ សព្វថ្ងៃប្រជាជនកូរ៉េខាងត្បូងមានចំនួនជាង ៥១លាននាក់ ។ ប្រទេសសាធារណរដ្ឋមួយនេះ បានត្រួតពិនិត្យអភិវឌ្ឍកម្មវិធីសិក្សាកម្រិតឧត្តមសិក្សាជាបន្តបន្ទាប់ ហើយមានសាកលវិទ្យាល័យ ដូចជា សាកលវិទ្យាល័យជាតិសេអ៊ូល (SNU), KAIST, Yonsei, POSTECH, និងសាកលវិទ្យាល័យ SKKU ជាដើម ស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០០ នៅលើពិភពលោក ។ សាកលវិទ្យាល័យទាំងនេះ មានកេរ្តិ៍ឈ្មោះជាសាកលវិទ្យាល័យបង្រៀនប្រកបដោយគុណភាព ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធទំនើបទាន់សម័យ ។

គួរបញ្ជាក់ថា ក្រៅពីមានឈ្មោះជាប្រទេសរីកចម្រើនបច្ចេកវិទ្យាអេឡិចត្រូនិកគួរសមក្នុងពិភពលោក បច្ចប្បុន្នប្រទេសកូរ៉េខាងត្បូងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួនជាមួយដៃគូពាក់ព័ន្ធ តាមរយៈការគាំទ្រវិស័យបច្ចេកវិទ្យា ។ ទន្ទឹមគ្នានេះ គេឃើញកូរ៉េខាងត្បូងកំពុងផ្សព្វផ្សាយចំណងមិត្តភាពកាទូតរបស់ខ្លួនតាមរយៈវិស័យជាច្រើន រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការគ្រប់គ្រង វិស្វកម្ម ហិរញ្ញវត្ថុ ច្នៃម៉ូដ សិល្បៈ ភាសា និងវិទ្យាសាស្ត្រសង្គមផ្សេងៗ ។ កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ទាក់ទងនឹងការរីកចម្រើនសមិទ្ធិផលសិក្សា និងការប្រកួតប្រជែងសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍ (innovation) ថ្នាក់ខ្ពស់ផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...