វិធីសាស្ត្រ ១០ចំណុចជំរុញឱ្យកូនមានទំនាក់ទំនងល្អជាមួយម្តាយឪពុក

ទំនាក់ទំនងរវាងម្តាយឪពុកនិងកូនជាចំណងមនោសញ្ចេតស្អិតរមួតមួយដែលមិនអាចខ្វះបានឡើយនៅក្នុងគ្រួសារ។ ឪពុកម្តាយស្គាល់និងយល់ចិត្តកូន ចំណែ​ក​កូនគោរពស្រ​ឡា​ញ់ ព្រមទាំងស្តាប់ដំបូន្មានអប់រំរបស់ឪពុកម្តាយនោះនឹងក្លាយជាចំណែកសំខាន់នៃសុភមង្គលគ្រួសារ។ ប៉ុន្តែផ្ទុយពីរូបភាពទាំងនេះ កូនមួយចំនួនបែរជាយល់ថា ការអប់រំ​ឬដំបូ​ន្មា​ន​ពីគ្រួសារជាបន្ទុកសម្រាប់ជីវិត ធ្វើឱ្យបាត់បង់សេរីភាព សាមញ្ញមិនទាន់សម័យ និងជារឿងរអ៊ូរទាំដដែលៗគ្មានតម្លៃសម្រាប់ជីវិត។

ការយល់ឃើញបែបនេះធ្វើឱ្យទំនាក់ទំនងរវាងកូននិងឪពុកម្តាយកាន់តែឃ្លាតឆ្ងាយពីគ្នា រហូតដល់ខ្សត់ពាក្យពេចន៍និយាយស្តីរកគ្នាក៏មាន។ ខាងក្រោមនេះជាវិធីសាស្ត្រដប់ចំណុ​ច​ដែលកូនគ្រប់រូបត្រូវដឹងពីទំហំទឹកចិត្តរបស់ឪពុកម្តាយ និងពិនិត្យមើលទង្វើផ្ទាល់ខ្លួនក្នុងទំនាក់ទំនងគ្រួសារ។

១. ទង្វើគេចវេសមុខពីម្តាយឪពុកមិនមែនជាដំណោះស្រាយ ៖ ជាញឹកញាប់ការគេចវេសមិនជួបឪពុកម្តាយហាក់ដូចជាងាយស្រួលនិងមានប្រសិទ្ធបានមួយគ្រាៗ ប៉ុន្តែមិនមែ​នមា​ន​ន័យថាអ្នកអាចរត់គេចបានរហូតនោះទេ។ ម្តាយឪពុកគ្រាន់តែចង់ប្រាកដចិត្តថា កូនៗរបស់ពួកគាត់កំពុងធ្វើកិច្ចការដែរត្រឹមត្រូវនិងមានសុវត្ថិភាពឬទេ។ ប្រសិនបើអ្នកចំណាយពេលវេលាដើម្បីនិយាយប្រាប់ពួកគាត់នូវអ្វីដែរអ្នកបានធ្វើ ហើយនិយាយពីអារម្មណ៍ចេញពីចិត្តទៅកាន់ពួកគាត់ នោះទំនាក់ទំនងនឹងកាត់តែល្អប្រសើរជារៀងរាល់ថ្ងៃ ទោះបីការសន្ទនានោះខ្លីក៏ដោយ។

ពេលខ្លះឪពុកម្តាយអាចអាក់អន់ចិត្តនៅពេលដែលកូនមិនបានចំណាយពេលវេលានិយាយឬប្រាប់ពីអ្វីដែរខ្លួនកំពុងធ្វើ។ ប្រសិនបើកូនប្រុសស្រីមានទម្លាប់និយាយនិងផ្តល់ដំណឹងឱ្យឪពុកម្តាយដឹងមុននូវអ្វីដែរកំពុងធ្វើ វាមិនមែនជារឿងស្មុគស្មាញឡើយ តែផ្ទុយទៅវិញទំនាក់ទំនងនៅក្នុងគ្រួសារកាន់តែល្អប្រសើរ។

២. ទម្លាប់នៅក្បែរឪពុកម្តាយ ៖ ពេលខ្លះការគិតរបស់ឪពុកម្តាយហាក់ដូចជាបារម្ភច្រើនទៅលើសកម្មភាពរបស់កូន។ ទង្វើនេះជាធម្មជាតិដែលផ្តល់ឱ្យម្តាយឪពុកមានទៅកាន់កូន​។ វាមិនមែនជារឿងចម្លែកទេដែរឪពុកម្តាយចង់នៅក្បែរកូនៗ ហើយកូនគួរកុំអន់ចិត្តឬខឹងនៅពេលពួកគាត់សួរច្រើនសំនួរ ប៉ុន្តែព្យាយាមផ្តល់ចម្លើយឱ្យគាត់តាមអ្វីអាចធ្វើទៅបាន​។​ ទម្លាប់ខ្លួននៅក្បែរម្តាយឪពុកស្តាប់ដោយយកចិត្តទុកដាក់ និងផ្តល់ហេតុផលសមស្រប នោះជាដំណោះស្រាយសំខាន់បំផុតដែលបង្កើនទំនុកចិត្តដល់អ្នកមានគុណ។ 

៣. ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក​ដោយវិជ្ជមាន ៖ ឃ្លាមួយបានលើកឡើងថាអ្នកមិនយល់ឡើយ ដរាបអ្នកក្លាយជាឪពុកម្តាយ។ ម្តាយឪពុកភាគច្រើនយល់ថា កូនៗមិនយល់ពីបំណ​ង​ឬចេតនារបស់ពួកគាត់ឡើយ ដោយសារតែពួកគេមិនទាន់មានកូននិងទាន់យល់ពីក្តីស្រឡាញ់មួយនេះ។ ពាក្យនេះប្រហែលជាត្រូវ តែក៏ជាមូលហេតុដែលកូនចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតផ្ទាល់ខ្លួនដោយពិចារណាលើសម្មភាពនិងការគិតរបស់ខ្លួន។

៤. ធ្វើជាកូនដែលមានទំនួលខុសត្រូវ ៖ ម្តាយឪពុកតែងការព្រួយបារម្ភនៅពេលដែលកូនចាប់ផ្តើមធ្វើខ្លួនជាមនុស្សភាពឯករាជ្យ។ ទន្ទឹមនឹងជំហរបែបនេះ កូនគួរបង្ហាញពីទំនួលខុសត្រូវផ្ទាល់ខ្លួនទៅកាន់ម្តាយឪពុកវិញ ឬបង្ហាញពីជំហររឹងមាំក្នុងការសម្រេចចិត្តកិច្ចការអ្វីមួយ។ ទំនួលខុសត្រូវអាចធ្វើឱ្យមនុស្សមានភាពចាស់ទុំ តែត្រូវប្រាកដចិត្តនិងបង្ហាញពួកគាត់ថា អ្នកត្រូវមានទំនួលខុសត្រូវគ្រប់គ្រាន់ មិនចាំបាច់ឪពុកម្តាយគ្រប់គ្រងគ្រប់ពេល។

៥. ធ្វើឱ្យឪពុកម្តាយទុកចិត្ត ៖ នៅពេលដែលទំនុកចិត្តបានបង្កើតឡើង វាមានភាពបត់បែនច្រើនរវាងទំនាក់ទំនងឪពុកម្តាយនិងកូន។ តាមការសិក្សាទាក់ទងនឹងការបង្កើតទំនុកចិត្តរវាងឪពុកម្តាយជាមួយក្មេងជំទង់បានរកឃើញថា​ ទំនុកចិត្តបានបង្កើតឡើងនៅពេលដែលកូនៗមានឆន្ទះផ្តល់សកម្មភាពប្រចាំថ្ងៃទៅកាន់ម្តាយឪពុក។ ការបង្កើតទំនុកចិត្តជាមួយឪពុកម្តាយជួយឱ្យកូនៗមានភាពអត់ធ្មត់ជាមួយអ្នកដទៃ និងមិនចាំបាច់ដឹងគ្រប់ពេលនោះទេ។

៦. ត្រូវគិតថាឪពុកម្តាយជាបុគ្គលសំខាន់បំផុតសម្រាប់អ្នក ៖ ក្លាហ៊ានទទួលស្គាល់ចំណុចល្អៗរបស់ម្តាយឪពុក និងលះបង់គំនិតដាក់បន្ទុកឬវាយតម្លៃលើម្តាយឪពុកខ្លួនេង។ឪពុ​ក​ម្តាយចង់បានអ្វីដែលល្អបំផុតសម្រាប់កូនតាមអ្វីដែលពួកគាត់អាចធ្វើទៅបាន។ ទោះបីពេលខ្លះឪពុកម្តាយសួរនាំអ្នកច្រើនបន្តិចមែន តែត្រូវយកចិត្តទុកដាក់ពាក្យនេះនៅក្នុងគំនិ​តថា ពួកគាត់ជាឪពុកម្តាយរបស់អ្នក។

៧.កុំប្រៀបធៀបម្តាយឪពុកខ្លួនេងទៅអ្នកដទៃ ៖ វាជារឿងងាយស្រួលពេលប្រៀបធៀបឪពុកម្តាយរបស់អ្នកជាមួយឪពុកម្តាយអ្នកផ្សេង ប៉ុន្តែឪពុកម្តាយគ្រប់រូបមានរបៀបក្នុងការចិញ្ចឹមកូនផ្សេងៗពីគ្នា។ ឪពុកម្តាយខ្លះប្រហែលជាពិបាកហើយតឹងតែង ប៉ុន្តែក៏មានវិធីខ្លះដែរអាចជួយបាន។ កូនគ្រប់រូបមិនគួរប្រៀបធៀប ឬរំពឹងទុកខ្លាំងពេកទៅលើឪពុកម្តាយនោះទេ តែព្យាយាមយល់ពីពួកគាត់វិញ មិនមែនឪពុកម្តាយទាំងអស់សុទ្ធតែដូចគ្នានោះទេ ដូច្នេះអ្នកត្រូវចេះរៀនដោះស្រាយវាតាមរបៀបណាមួយដែលល្អបំផុត។

៨. ទម្លាប់រក្សាភាពស្ងប់ស្ងាត់ ៖ ការសម្រេចចិត្តរបស់ឪពុកម្តាយពិតជាធ្វើឱ្យអ្នកងាយខឹង និងអន់ចិត្តជាមួយពួកគាត់។ សូមរក្សាភាពស្ងប់ស្ងាត់និងចាប់ផ្តើមសន្ទនាជាមួយពួកគាត់​ ហើយនិយាយចេញនូវអ្វីដែលអ្នកមិនពេញចិត្តឱ្យពួកគាត់ដឹង ពេលនោះអ្នកក៏មានឱកាសស្តាប់ហេតុផលរបស់ពួកគាត់ផងដែរ។ បើកចិត្តឱ្យទូលាយ រក្សាភាពស្ងប់ស្ងាត់ឲពិភាក្សាគ្នាដោយចិត្តទុកដាក់ នោះនឹងអាចជួយបង្កើតទំនុកចិត្តបានកាន់តែល្អនៅក្នុងគ្រួសារ។

៩. កុហកម្តាយឪពុកមិនមែនជាដំណោះស្រាយល្អប្រសើរ ៖ ទោះបីជាការកុហកមើលទៅដូចជាធម្មតានិងមានភាពងាយស្រួល ប៉ុន្តែមិនអាចកុហកបានរហូតនោះទេ។ ថ្ងៃណាមួយលទ្ធផលនៃទង្វើកុហកនោះនឹងផ្ទុះឡើងជាពុំខាន។ កូនត្រូវធ្វើឱ្យខ្លួនមានភាពស្មោះត្រង ទោះបីភាពស្មោះត្រង់នោះបានធ្វើឱ្យអ្នកក្លាយជាជនរងគ្រោះក៏ដោយ។ ចូលចាំដែរឪពុកម្តាយរបស់អ្នកមិនចង់បាននៅចម្លើយដោះសារនោះទេ តែពួកគាត់ចង់ដឹងការពិតពីអ្នក។ ទោះបីជាការកុហកស្រួល តែសូមព្យាយាមនិយាយការពិតជាជម្រើស។

១០. ចំណាយពេលគិតពីទង្វើរបស់ខ្លួន ៖ ទុកពេលឱ្យខ្លួនស្វែងរកវិធីសាស្ត្រ ឬអ្នកគិតពីអ្វីដែលជាវិធីល្អបំផុតនិយាយទៅកាន់ឪពុកម្តាយ។ ការចំណាយពេលគិតឱ្យបានច្រើន ប្រៀបដូចការសម្អាតខួរក្បាលឱ្យកាន់តែប្រសើរឡើងដែរ។ គិតពិចារណាអ្នកអាចដឹងពីចេតនានិងប្រតិកម្មរបស់ពួកម្តាយឪពុក និងព្យាយាមផ្តល់ជំនឿចិត្ត ក្តីស្រឡាញ់ ការគោរព ទៅកាន់ម្តាយឪពុកខ្លួនឯងឱ្យបានច្រើន។ ឪពុកម្តាយគ្មានចេតនាអាក្រក់ណាមួយលើកូននោះទេ ប៉ុន្តែកូនតែងមានទម្លាប់វាយតម្លៃលើឪពុកម្តាយខ្លួនឯង ដែលការវាយតម្លៃនោះមិនប្រាដកក្នុងចិត្តថាត្រូវទាំងស្រុងឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

Obama Foundation បើកឱកាសដល់យុវជនចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ឆ្នាំ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2026

Obama Foundation បើកឱកាសដល់យុវជនកម្ពុជាឱ្យចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំឆ្នាំ២០២៧–២០២៨