ទំនាក់ទំនងរវាងម្តាយឪពុកនិងកូនជាចំណងមនោសញ្ចេតស្អិតរមួតមួយដែលមិនអាចខ្វះបានឡើយនៅក្នុងគ្រួសារ។ ឪពុកម្តាយស្គាល់និងយល់ចិត្តកូន ចំណែកកូនគោរពស្រឡាញ់ ព្រមទាំងស្តាប់ដំបូន្មានអប់រំរបស់ឪពុកម្តាយនោះនឹងក្លាយជាចំណែកសំខាន់នៃសុភមង្គលគ្រួសារ។ ប៉ុន្តែផ្ទុយពីរូបភាពទាំងនេះ កូនមួយចំនួនបែរជាយល់ថា ការអប់រំឬដំបូន្មានពីគ្រួសារជាបន្ទុកសម្រាប់ជីវិត ធ្វើឱ្យបាត់បង់សេរីភាព សាមញ្ញមិនទាន់សម័យ និងជារឿងរអ៊ូរទាំដដែលៗគ្មានតម្លៃសម្រាប់ជីវិត។
ការយល់ឃើញបែបនេះធ្វើឱ្យទំនាក់ទំនងរវាងកូននិងឪពុកម្តាយកាន់តែឃ្លាតឆ្ងាយពីគ្នា រហូតដល់ខ្សត់ពាក្យពេចន៍និយាយស្តីរកគ្នាក៏មាន។ ខាងក្រោមនេះជាវិធីសាស្ត្រដប់ចំណុចដែលកូនគ្រប់រូបត្រូវដឹងពីទំហំទឹកចិត្តរបស់ឪពុកម្តាយ និងពិនិត្យមើលទង្វើផ្ទាល់ខ្លួនក្នុងទំនាក់ទំនងគ្រួសារ។

១. ទង្វើគេចវេសមុខពីម្តាយឪពុកមិនមែនជាដំណោះស្រាយ ៖ ជាញឹកញាប់ការគេចវេសមិនជួបឪពុកម្តាយហាក់ដូចជាងាយស្រួលនិងមានប្រសិទ្ធបានមួយគ្រាៗ ប៉ុន្តែមិនមែនមានន័យថាអ្នកអាចរត់គេចបានរហូតនោះទេ។ ម្តាយឪពុកគ្រាន់តែចង់ប្រាកដចិត្តថា កូនៗរបស់ពួកគាត់កំពុងធ្វើកិច្ចការដែរត្រឹមត្រូវនិងមានសុវត្ថិភាពឬទេ។ ប្រសិនបើអ្នកចំណាយពេលវេលាដើម្បីនិយាយប្រាប់ពួកគាត់នូវអ្វីដែរអ្នកបានធ្វើ ហើយនិយាយពីអារម្មណ៍ចេញពីចិត្តទៅកាន់ពួកគាត់ នោះទំនាក់ទំនងនឹងកាត់តែល្អប្រសើរជារៀងរាល់ថ្ងៃ ទោះបីការសន្ទនានោះខ្លីក៏ដោយ។
ពេលខ្លះឪពុកម្តាយអាចអាក់អន់ចិត្តនៅពេលដែលកូនមិនបានចំណាយពេលវេលានិយាយឬប្រាប់ពីអ្វីដែរខ្លួនកំពុងធ្វើ។ ប្រសិនបើកូនប្រុសស្រីមានទម្លាប់និយាយនិងផ្តល់ដំណឹងឱ្យឪពុកម្តាយដឹងមុននូវអ្វីដែរកំពុងធ្វើ វាមិនមែនជារឿងស្មុគស្មាញឡើយ តែផ្ទុយទៅវិញទំនាក់ទំនងនៅក្នុងគ្រួសារកាន់តែល្អប្រសើរ។
២. ទម្លាប់នៅក្បែរឪពុកម្តាយ ៖ ពេលខ្លះការគិតរបស់ឪពុកម្តាយហាក់ដូចជាបារម្ភច្រើនទៅលើសកម្មភាពរបស់កូន។ ទង្វើនេះជាធម្មជាតិដែលផ្តល់ឱ្យម្តាយឪពុកមានទៅកាន់កូន។ វាមិនមែនជារឿងចម្លែកទេដែរឪពុកម្តាយចង់នៅក្បែរកូនៗ ហើយកូនគួរកុំអន់ចិត្តឬខឹងនៅពេលពួកគាត់សួរច្រើនសំនួរ ប៉ុន្តែព្យាយាមផ្តល់ចម្លើយឱ្យគាត់តាមអ្វីអាចធ្វើទៅបាន។ ទម្លាប់ខ្លួននៅក្បែរម្តាយឪពុកស្តាប់ដោយយកចិត្តទុកដាក់ និងផ្តល់ហេតុផលសមស្រប នោះជាដំណោះស្រាយសំខាន់បំផុតដែលបង្កើនទំនុកចិត្តដល់អ្នកមានគុណ។
៣. ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកដោយវិជ្ជមាន ៖ ឃ្លាមួយបានលើកឡើងថាអ្នកមិនយល់ឡើយ ដរាបអ្នកក្លាយជាឪពុកម្តាយ។ ម្តាយឪពុកភាគច្រើនយល់ថា កូនៗមិនយល់ពីបំណងឬចេតនារបស់ពួកគាត់ឡើយ ដោយសារតែពួកគេមិនទាន់មានកូននិងទាន់យល់ពីក្តីស្រឡាញ់មួយនេះ។ ពាក្យនេះប្រហែលជាត្រូវ តែក៏ជាមូលហេតុដែលកូនចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតផ្ទាល់ខ្លួនដោយពិចារណាលើសម្មភាពនិងការគិតរបស់ខ្លួន។
៤. ធ្វើជាកូនដែលមានទំនួលខុសត្រូវ ៖ ម្តាយឪពុកតែងការព្រួយបារម្ភនៅពេលដែលកូនចាប់ផ្តើមធ្វើខ្លួនជាមនុស្សភាពឯករាជ្យ។ ទន្ទឹមនឹងជំហរបែបនេះ កូនគួរបង្ហាញពីទំនួលខុសត្រូវផ្ទាល់ខ្លួនទៅកាន់ម្តាយឪពុកវិញ ឬបង្ហាញពីជំហររឹងមាំក្នុងការសម្រេចចិត្តកិច្ចការអ្វីមួយ។ ទំនួលខុសត្រូវអាចធ្វើឱ្យមនុស្សមានភាពចាស់ទុំ តែត្រូវប្រាកដចិត្តនិងបង្ហាញពួកគាត់ថា អ្នកត្រូវមានទំនួលខុសត្រូវគ្រប់គ្រាន់ មិនចាំបាច់ឪពុកម្តាយគ្រប់គ្រងគ្រប់ពេល។
៥. ធ្វើឱ្យឪពុកម្តាយទុកចិត្ត ៖ នៅពេលដែលទំនុកចិត្តបានបង្កើតឡើង វាមានភាពបត់បែនច្រើនរវាងទំនាក់ទំនងឪពុកម្តាយនិងកូន។ តាមការសិក្សាទាក់ទងនឹងការបង្កើតទំនុកចិត្តរវាងឪពុកម្តាយជាមួយក្មេងជំទង់បានរកឃើញថា ទំនុកចិត្តបានបង្កើតឡើងនៅពេលដែលកូនៗមានឆន្ទះផ្តល់សកម្មភាពប្រចាំថ្ងៃទៅកាន់ម្តាយឪពុក។ ការបង្កើតទំនុកចិត្តជាមួយឪពុកម្តាយជួយឱ្យកូនៗមានភាពអត់ធ្មត់ជាមួយអ្នកដទៃ និងមិនចាំបាច់ដឹងគ្រប់ពេលនោះទេ។
៦. ត្រូវគិតថាឪពុកម្តាយជាបុគ្គលសំខាន់បំផុតសម្រាប់អ្នក ៖ ក្លាហ៊ានទទួលស្គាល់ចំណុចល្អៗរបស់ម្តាយឪពុក និងលះបង់គំនិតដាក់បន្ទុកឬវាយតម្លៃលើម្តាយឪពុកខ្លួនេង។ឪពុកម្តាយចង់បានអ្វីដែលល្អបំផុតសម្រាប់កូនតាមអ្វីដែលពួកគាត់អាចធ្វើទៅបាន។ ទោះបីពេលខ្លះឪពុកម្តាយសួរនាំអ្នកច្រើនបន្តិចមែន តែត្រូវយកចិត្តទុកដាក់ពាក្យនេះនៅក្នុងគំនិតថា ពួកគាត់ជាឪពុកម្តាយរបស់អ្នក។
៧.កុំប្រៀបធៀបម្តាយឪពុកខ្លួនេងទៅអ្នកដទៃ ៖ វាជារឿងងាយស្រួលពេលប្រៀបធៀបឪពុកម្តាយរបស់អ្នកជាមួយឪពុកម្តាយអ្នកផ្សេង ប៉ុន្តែឪពុកម្តាយគ្រប់រូបមានរបៀបក្នុងការចិញ្ចឹមកូនផ្សេងៗពីគ្នា។ ឪពុកម្តាយខ្លះប្រហែលជាពិបាកហើយតឹងតែង ប៉ុន្តែក៏មានវិធីខ្លះដែរអាចជួយបាន។ កូនគ្រប់រូបមិនគួរប្រៀបធៀប ឬរំពឹងទុកខ្លាំងពេកទៅលើឪពុកម្តាយនោះទេ តែព្យាយាមយល់ពីពួកគាត់វិញ មិនមែនឪពុកម្តាយទាំងអស់សុទ្ធតែដូចគ្នានោះទេ ដូច្នេះអ្នកត្រូវចេះរៀនដោះស្រាយវាតាមរបៀបណាមួយដែលល្អបំផុត។
៨. ទម្លាប់រក្សាភាពស្ងប់ស្ងាត់ ៖ ការសម្រេចចិត្តរបស់ឪពុកម្តាយពិតជាធ្វើឱ្យអ្នកងាយខឹង និងអន់ចិត្តជាមួយពួកគាត់។ សូមរក្សាភាពស្ងប់ស្ងាត់និងចាប់ផ្តើមសន្ទនាជាមួយពួកគាត់ ហើយនិយាយចេញនូវអ្វីដែលអ្នកមិនពេញចិត្តឱ្យពួកគាត់ដឹង ពេលនោះអ្នកក៏មានឱកាសស្តាប់ហេតុផលរបស់ពួកគាត់ផងដែរ។ បើកចិត្តឱ្យទូលាយ រក្សាភាពស្ងប់ស្ងាត់ឲពិភាក្សាគ្នាដោយចិត្តទុកដាក់ នោះនឹងអាចជួយបង្កើតទំនុកចិត្តបានកាន់តែល្អនៅក្នុងគ្រួសារ។
៩. កុហកម្តាយឪពុកមិនមែនជាដំណោះស្រាយល្អប្រសើរ ៖ ទោះបីជាការកុហកមើលទៅដូចជាធម្មតានិងមានភាពងាយស្រួល ប៉ុន្តែមិនអាចកុហកបានរហូតនោះទេ។ ថ្ងៃណាមួយលទ្ធផលនៃទង្វើកុហកនោះនឹងផ្ទុះឡើងជាពុំខាន។ កូនត្រូវធ្វើឱ្យខ្លួនមានភាពស្មោះត្រង ទោះបីភាពស្មោះត្រង់នោះបានធ្វើឱ្យអ្នកក្លាយជាជនរងគ្រោះក៏ដោយ។ ចូលចាំដែរឪពុកម្តាយរបស់អ្នកមិនចង់បាននៅចម្លើយដោះសារនោះទេ តែពួកគាត់ចង់ដឹងការពិតពីអ្នក។ ទោះបីជាការកុហកស្រួល តែសូមព្យាយាមនិយាយការពិតជាជម្រើស។
១០. ចំណាយពេលគិតពីទង្វើរបស់ខ្លួន ៖ ទុកពេលឱ្យខ្លួនស្វែងរកវិធីសាស្ត្រ ឬអ្នកគិតពីអ្វីដែលជាវិធីល្អបំផុតនិយាយទៅកាន់ឪពុកម្តាយ។ ការចំណាយពេលគិតឱ្យបានច្រើន ប្រៀបដូចការសម្អាតខួរក្បាលឱ្យកាន់តែប្រសើរឡើងដែរ។ គិតពិចារណាអ្នកអាចដឹងពីចេតនានិងប្រតិកម្មរបស់ពួកម្តាយឪពុក និងព្យាយាមផ្តល់ជំនឿចិត្ត ក្តីស្រឡាញ់ ការគោរព ទៅកាន់ម្តាយឪពុកខ្លួនឯងឱ្យបានច្រើន។ ឪពុកម្តាយគ្មានចេតនាអាក្រក់ណាមួយលើកូននោះទេ ប៉ុន្តែកូនតែងមានទម្លាប់វាយតម្លៃលើឪពុកម្តាយខ្លួនឯង ដែលការវាយតម្លៃនោះមិនប្រាដកក្នុងចិត្តថាត្រូវទាំងស្រុងឡើយ៕


លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសសម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2026
សម្រាប់សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យឯកជនក្នុងស្រុកមួយ...

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប







































































