ភេសជ្ជៈ៣ប្រភេទ ជួយជំរុញការផលិតទឹកដោះម្ដាយ

បំបៅកូនដោយទឹកដោះម្ដាយ ជួយឱ្យកុមារមានសុខភាពរឹងមាំ និងអភិវឌ្ឍបញ្ញាឈ្លាសវៃ។ ទន្ទឹមគ្នានេះ ទឹកដោះដំបូងរបស់ម្តាយមានសារធាតុរាវម្យ៉ាងដែលក្នុងសារធាតុនោះផ្ទុកទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារក។ ដូច្នេះ ការបំបៅកូនដោយទឹកដោះម្តាយមានសារប្រយោជន៍ពេញមួយជីវិត។

យ៉ាងណាមិញ បញ្ហាគ្មានទឹកដោះ អាចជាក្តីបារម្មណ៍សំរាប់អ្នកម្តាយជំនាន់ថ្មី ជាពិសេសអ្នកម្តាយដែលមានកូនដំបូង ហើយបញ្ហានេះវាអាចធ្វើឱ្យមានភាពតានតឹង និងថប់អារម្មណ៍ជាប្រចាំ។ ដើម្បីដោះស្រាយបញ្ហាគ្មានទឹកដោះ និងជួយឱ្យអ្នកម្ដាយអាចផលិតទឹកដោះបាន គេហទំព័រ Verywell Family បានណែនាំនូវ​ភេសជ្ជៈ ៣ប្រភេទ ដែលវាជួយជំរុញការផលិតទឹកដោះ។

ទី១. តែជំនួយការផលិតទឹកដោះ (Nursing Teas) ៖ តែជំនួយការផលិតទឹកដោះ គឺជាជម្រើសណែនាំមួយដ៏ល្អបំផុតសម្រាប់អ្នកម៉ាក់ដែលចង់ជំរុញការផលិតទឹកដោះ។ ជំនួយការផលិតទឹកដោះនេះ ជាឱសថរុក្ខជាតិមួយប្រភេទផ្សំបញ្ចូលគ្នាពីប្រភេទឱសថរុក្ខជាតិជាច្រើនទៀត ដើម្បីគាំទ្រការបំបៅកូន និងផលិតទឹកដោះម្ដាយ។ ឱសថរុក្ខជាតិដែលមានក្នុងតែជំនួយការផលិតទឹកដោះ រួមមាន គ្រាប់តែ Fenugreek, ដើម Blessed thistle, ស្លឹក Milk Thistle និងម៉ើម fennel។ ក្រៅពីការបង្កើនការផលិតទឹកដោះ តែនេះក៏ជួយឱ្យមានផាសុខភាព និងអារម្មណ៍ល្អ។

ទី២. ទឹកដោះគោស្រូវសាលី (Oat Milk) ៖ ស្រូវសាលី គឺជាគ្រាប់ធញ្ញជាតិដែលត្រូវបានបញ្ជាក់ថា អាចជំរុញការផលិតទឹកដោះម្ដាយ។ ស្រូវសាលី មានផ្ទុកជាតិសរសៃ ហៅថា beta-glucan ដែលអាចបង្កើនកម្រិតអរម៉ូន (prolactin) នៅក្នុងខ្លួន។ ម៉្យាងវិញទៀត ទឹកដោះគោស្រូវសាលី គឺជាភេសជ្ជៈដែលផលិតពីស្រូវសាលីមានរសជាតិផ្អែមបែបធម្មជាតិ។ លើសពីនេះ អាចទទួលទានតែឯង ឬបន្ថែមជាមួយគ្រាប់ធញ្ញជាតិបាន។

ទី៣. ទឹកពិសាបរិសុទ្ធ (Water) ៖ ទឹកពិសាបរិសុទ្ធ គឺជាវិធីសាមញ្ញបំផុតដើម្បីធានាថារាងកាយរបស់អ្នកអាចផលិតទឹកដោះបានច្រើនសម្រាប់កូនរបស់អ្នក។ ក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្តាយ អ្នកម្ដាយគួរតែទទួលទានទឹកឱ្យបានច្រើនជាងបរិមាណដែលត្រូវការ។ នេះដោយសារតែទឹកដោះម្តាយមានជាតិទឹក ៨៧% ហើយអំឡុងពេលក្រោយសម្រាល រាងកាយបាត់បង់ជាតិទឹកច្រើនជាងធម្មតា។ ដូច្នេះ ព្យាយាមទទួលទានទឹកប្រហែល ៨ពែងក្នុងមួយថ្ងៃ។

បើតាមគេហទំព័រ Kelly mom ទឹកដោះដំបូងរបស់ម្ដាយ (Colostrum) ត្រូវបានផលិតនៅពាក់កណ្ដាលវដ្ដ ឬនៅចន្លោះសប្ដាហ៍ទី១៦ និងទី២២ នៃការមានផ្ទៃពោះ ដោយម្ដាយភាគច្រើនមិនបានចាប់អារម្មណ៍ថា រាងកាយមានការផលិតនូវទឹកដោះដំបូង ព្រោះទឹកដោះដំបូងមិនងាយហៀរចេញ ឬងាយច្របាច់មកខាងក្រៅ។ ម៉្យាងទៀត ទឹកដោះដំបូង (Colostrum) ជាប្រភេទទឹកដោះដែលសម្បូរដោយសារធាតុចិញ្ចឹមចម្រុះ ក៏ដូចជាសម្បូរទៅដោយប្រព័ន្ធការពាររាងកាយដែលជួយបញ្ចៀសទារកពីការឆ្លងនូវមេរោគផ្សេងៗ ។ នៅថ្ងៃដំបូងនៃការសម្រាលរួច ម្ដាយអាចបញ្ចេញទឹកដោះបានប្រហែលជា៣០ ទៅ៦០មីលីលីត្រ ក្នុងរយៈពេល ២៤ម៉ោងដំបូង ក្នុងអំឡុងពេលបំបៅទារកម្ដងៗ ។ ទឹកដោះម្ដាយអាចបញ្ចេញបានប្រហែលជា ២ទៅ១០មីលីលីត្រ ដែលសមស្របសម្រាប់ប្រព័ន្ធផ្លូវអាហាររបស់ទារកទើបនឹងកើត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...