លោកជំទាវ ប្រាក់ សោភ័ណនារី ៖ បំបៅកូនដោយទឹកដោះម្ដាយ ដើម្បីកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ

ភ្នំពេញ – លោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្ដាយ នឹងជួយ​ឱ្យ​កូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ពីព្រោះទឹកដោះម្ដាយជាអាហារមួយល្អឥតខ្ចោះ ដែលនៅក្នុងខ្លួនម្ដាយ មិនប៉ះពាល់ធូលីដី មិនភ័យព្រួយជូរផ្អូម ឬមានសារធាតុគីមី។ លោកជំទាវ លើកឡើងបែបនេះ ក្នុងឱកាសចុះទស្សនកិច្ចគម្រោងលើកកម្ពស់អាហារូបត្ថម្ភនៅកន្លែងធ្វើការ នៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ ។

លោកជំទាវ ប្រាក់ សោភ័ណនារី បន្ថែមថា អំឡុងពេលមានផ្ទៃពោះស្រ្តីត្រូវការរបបអាហាររូបត្ថម្ភដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មិនត្រឹមតែទ្រទ្រង់រាងកាយ ប៉ុន្តែសម្រាប់ទ្រទ្រង់ដល់ទារកក្នុងផ្ទៃ ដើម្បីធ្វើយ៉ាងណាឱ្យម្ដាយមានសុខភាពល្អ កូនក្នុងផ្ទៃក៏ទទួលបានសុខភាពល្អផងដែរ ។ ទន្ទឹមនឹងទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ចំនួន៤ដងហើយ សូមម្ដាយទៅសម្រាលកូននៅមូលដ្ឋានសុខាភិបាល ដើម្បីសុខសុវត្ថិភាពទាំងម្ដាយទាំងកូន ។ កត្តាសំខាន់នៅពេលសម្រាលហើយភ្លាម យើងត្រូវតែយកកូនមកដាក់លើទ្រូង ដើម្បីឱ្យស្បែកប៉ះស្បែក យ៉ាងហោចណាស់ឱ្យបាន ៩០នាទី ធ្វើបែបនេះដើម្បី ទី១.កូនទទួលបានភាពកក់ក្ដៅពីម្ដាយ ២.កូនឆាប់បៅទឹកដោះម្ដាយ ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលបន្ថែមថា ការចិញ្ចឹមកូនដោយទឹកដោះម្ដាយដែលមានសុខភាពល្អ អត្ថប្រយោជន៍មិនត្រឹមតែទទួលបានតែកូនទេ ម្ដាយក៏ទទួលបានប្រយោជន៍ដែរ ដោយទី១.ម្ដាយទទួលបានសុខភាពល្អ, ២.ចំណេញប្រាក់ដោយមិនបានចំណាយផ្ដេសផ្ដាស, ៣.កាត់បន្ថយជំងឺមហារីកសុដន់ និងមហារីកដៃស្បូន។ ទន្ទឹមគ្នានេះ ស្រ្តីដែលយល់ដឹងអំពីការហូបចុកបានត្រឹមត្រូវ គ្មានបញ្ហាភ័យព្រួយពីបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កូន និងម្ដាយនោះឡើយ។

លោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល

“ទឹកដោះម្ដាយល្អមែនទែន មានគ្រប់សារធាតុចិញ្ចឹម មានទាំងសុវត្តិភាព និងគុណភាព ហើយនៅក្នុងខ្លួនម្ដាយផ្ទាល់ ចង់ឱ្យកូនបៅពេលណា នៅកន្លែងណាបានកន្លែងនោះ ហើយសំខាន់គឺមិនចំណាយលុយកាក់សូម្បីតែមួយរៀល”

បើតាមលោកជុំទាវ ប្រាក់ សោភ័ណនារី ទោះបីជាម្ដាយមានការងារធ្វើ មិនថាធ្វើការងាររាជការ ការងារឯកជន ការងានៅក្នុងក្រុមហ៊ុន ឬរោងចក្រជាដើម កុំមានគំនិតថា ធ្វើការមិនអាចបំបៅដោះកូនបាន ឬតាមអនុសាសន៍ក្រសួងសុខាភិបាលឱ្យបំបៅកូនឱ្យបាន៦ខែ គឺនៅតែអាចបំបៅកូនរបស់គាត់បានដដែល។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលផ្ដល់មាតុភាពឱ្យស្រ្តី៣ខែ អាចនៅជាមួយកូនគ្រប់ពេលវេលានៅក្នុងការបំបៅដោះកូន ប៉ុន្តែក្រោយពេល៣ខែ ពេលចូលធ្វើការវិញ គាត់ក៏នៅមានឱកាសបំបៅកូនដោយទឹកដោះម្ដាយបាន។

លោកជំទាវ បន្តថា បច្ចុប្បន្ន ក្រសួងសុខាភិបាលបានសហការជាមួយអង្គការហេឡែន ខេលល័រ ប្រចាំកម្ពុជា និងគម្រោងម៉ូស៊ីហ្វូ របស់អង្គការ GIZ បានរៀបចំបន្ទប់បំបៅដោះកូននៅតាមកន្លែងធ្វើការមួយចំនួនដែលជាឱកាសមួយងាយស្រួលទោះជាគាត់យកកូនមកជាមួយក៏ដោយ ឬមិនយកកូនមកគាត់ក៏អាចច្របាច់ទឹកដោះទុកឱ្យកូនគាត់ក្នុងទូទឹកកក និងធុងទឹកកកបានផងដែរ។ ទន្ទឹមគ្នានេះ ប្រសិនបើម្ដាយឱ្យកូនបៅកាន់តែច្រើន ទឹកដោះផលិតកាន់តែច្រើន ដែលខុសពីការញ៉ាំអាហារផ្សេងៗ។

តាមលោកជំទាវ ប្រាក់ សោភ័ណនារី ការចូលដល់វ័យដែលត្រូវធ្វើជាម្ដាយរបស់គេ ជាវ័យមានគ្រួសារ តែងចង់បង្កើតគ្រួសារមួយដែលមិនមែនជាការបង្កើតគ្រួសារហើយមានកូនទៅរួចរាល់នោះទេ មានន័យថា ត្រូវបង្កើតឱ្យមានគ្រួសារមួយដែលមានភាពកក់ក្ដៅ មានគុណភាពនៅក្នុងការរស់នៅទាំងសុខភាព និងជីវភាពរស់នៅ ហើយកូនៗមានសុខភាពល្អ និងរឹងមាំទាំងអស់គ្នា។

លោក ហ៊ូ ក្រើន នាយកអង្គការហេឡែនខេលល័រ ប្រចាំកម្ពុជា បានលើកឡើងថា បច្ចុប្បន្នអង្គការ សម្រេចជោគជ័យលើគម្រោងរៀបចំបន្ទប់បំបៅដោះកូននៅតាមកន្លែងធ្វើការបាន ៨០ភាគរយ នៃផែនការគ្រោងទុក។ លោកបន្តថា ក្រោយសម្រេចផែនការទី១រួច អង្គការ នឹងបន្តគម្រោងពង្រីកទៅតាមបណ្ដាខេត្តផ្សេងៗទៀត នៅឆ្នាំ២០២៤ខាងមុខ។

លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា

“ម្ដាយមកធ្វើការនៅភ្នំពេញគាត់ទុកកូនគាត់នៅខេត្ត ពេលដែលយើងផ្សព្វផ្សាយទៅបានត្រឹមការយល់ដឹង តែទាក់ទងរឿងកូននៅខេត្តមិនអាចយកកូនមកបំបៅបានទេ ប៉ុន្តែទោះជាយ៉ាងណាយើងនៅតែផ្សព្វផ្សាយបន្ថែមទៀត ហើយសង្ឃឹមថានឹងមានការកើនឡើងនៃការបំបៅដោះកូនដោយទឹកដោះម្ដាយ”

បើតាមនាយកអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា ការបង្កើតបន្ទប់បំបៅកូនដោយទឹកដោះម្ដាយ នៅតាមរោងចក្រ សហគ្រាស មានចំនួន ២៨កន្លែង ក្នុងនោះមានការបណ្ដុះបណ្ដាលបុគ្គលិកកម្មកររោងចក្រមានជាង ២ម៉ឺននាក់ ទៅតាមទីតាំងគោលដៅរួមមាន ខេត្តកំពត កំពង់ធំ កណ្ដាល និងរាជធានីភ្នំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...