ការបំបៅកូនដោយទឹកដោះម្ដាយ ដើម្បីកូនមានសុខភាពល្អ និងមិនចំណាយថវិកាច្រើន

ភ្នំពេញ – ការ​បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់រយៈពេល ៦ខែដំបូង នៃជីវិតកុមារ នឹងជួយ​ធ្វើ​ឱ្យ​សុខភាព​របស់ពួកគេ​ល្អ ហើយ​នឹង​មិន​ចំណាយ​ថវិកា​ច្រើន​ទៀតផង។ នេះ​បើតាម​ការ​បញ្ជាក់របស់​លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍ថា ការចិញ្ចឹមកូនដោយទឹកដោះម្ដាយមិនមានទំនាស់អ្វីជាមួយម្ដាយ ឬក៏មិនធ្វើឱ្យខាតបង់នូវការងាររបស់ម្ដាយនោះទេ ផ្ទុយទៅវិញ កូនទទួលបានសុខភាពល្អ។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា ប្រសិនម្ដាយត្រូវឈប់ពីការងារដើម្បីសម្រាលកូន (មាតុភាព) ជាឱកាសដែលអាចបំបៅកូនដោយទឹកដោះផង និងអាចធ្វើកិច្ចការងារបន្តិចបន្តួចនៅផ្ទះបានដូចគ្នា។

“ស្រ្ដីមួយចំនួននៅពេលដឹងថា បីខែក្រោយសម្រាលត្រូវចូលទៅធ្វើការវិញ ក៏សម្រេចចិត្តមិនបំបៅកូនដោយទឹកដោះតែម្ដង ដែលនេះជាការយល់ខុសមួយខ្លាំង ព្រោះទឹកដោះម្ដាយ គឺមានគ្រប់សារជាតិចិញ្ចឹម គ្មានមេរោគ គុណភាពល្អ ហើយបើសិនយើងមិនបានឱ្យកូនបៅ គឺប្រៀបដូចជាបោះចោលដុំមាស។”

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល

លោកជំទាវវេជ្ជបណ្ឌិតបន្ថែមថា ទោះបីស្រ្ដីជាម្ដាយមានពេលនៅជាមួយកូនត្រឹមមួយខែ ពីរខែ ឬបីខែ ក៏ត្រូវបំបៅកូនដោយទឹកដោះម្ដាយ ហើយនៅពេលត្រឡប់ចូលបម្រើការងារវិញ ក៏អាចច្របាច់ទឹកដោះទុកឱ្យកូនបៅបានដដែល។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា នៅពេលកូនបៅកាន់តែច្រើន ទឹកដោះម្ដាយចេញកាន់តែច្រើន មិនភ័យខ្លាចអស់ ប៉ុន្តែប្រសិនឱ្យអាហារអ្វីផ្សេងដល់ទារក នៅពេលអស់អារហារទាំងនោះ គឺត្រូវចំណាយលុយទិញបន្ថែមទៀត។

លោកជំទាវវេជ្ជបណ្ឌិត បន្តថា នៅពេលស្រ្តីជាម្ដាយមានផែនការទៅធ្វើការ គាត់អាចលៃពេលវេលាបាន ដោយ​នៅពេលព្រលឹមមុនចេញទៅធ្វើការ ម្ដាយអាចបំបៅកូនដោយទឹកដោះឱ្យឆ្អែត រួចហើយច្របាច់ទឹកដោះនោះទុកមួយអន្លើសម្រាប់ឱ្យកូនបៅនៅពេលម្ដាយចេញទៅធ្វើការ។ ម៉្យាវិញទៀត ពេលនៅកន្លែងធ្វើការ ប្រសិនស្រ្តីជាម្ដាយមានអារម្មណ៍ថាទឹកដោះឡើង ក៏អាចច្របាច់ទឹកដោះទុកទៀត ដើម្បីទុកឱ្យអ្នកផ្ទះបញ្ចុកកូនបាន។

រដ្ឋលេខាធិការក្រសួងសុខាភិបាលបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល និងដៃគូកំពុងបង្កើតនូវបន្ទប់បំបៅដោះកូននៅតាមកន្លែងធ្វើការ និងនៅតាមរោងចក្រ។ នៅក្នុងបន្ទប់នោះ មានកៅអី និងកន្លែងឱ្យម្ដាយអង្គុយសមរម្យ មានសម្ភារៈសម្រាប់ទុកទឹកដោះ មានឯកសារអប់រំផ្សព្វផ្សាយសម្រាប់បង្កើនចំណេះដឹងដល់ម្ដាយផងដែរ។ លើសពីនេះ ការច្របាច់ទឹកដោះក៏មិនមានបញ្ហាឈឺថ្កាត់ ឬធ្វើឱ្យម្ដាយមានការលំបាកដែរ គឺមានក្រុមការងារបង្រៀនថា ច្របាច់បែបម៉េច ដើម្បីឱ្យកូនទទួលទឹកដោះបានច្រើន និងមិនមានបញ្ហាឈឺដោះ ប៉ះពាល់ដោះរបស់ស្រ្តីជាម្ដាយនោះឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships