ស្ទង់មតិថ្មី ៖ យុវជនជប៉ុនជិតពាក់កណ្តាល មិនដែលផឹកស្រា

តូក្យូ ៖ ស្ទើរតែ៤៤ភាគរយ នៃជនជាតិជប៉ុន ក្នុងវ័យ២០ឆ្នាំ មិនដែរផឹកស្រា ហើយ ១៦ភាគរយ ផឹកតិចជាងម្តង ក្នុងមួយខែ នេះបើយោងតាមការស្ទង់មតិថ្មីមួយ របស់ក្រុមហ៊ុនប្រឹក្សាទីផ្សារ Mery Co ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ និងចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មានព័ត៌មាន South China Moring Post នាពេលថ្មីៗនេះ។

របាយការណ៍រកឃើញថា មូលហេតុដែលនាំឱ្យ​ពួកគេបោះបង់ស្រាចោល គឺបណ្តាលមកពីទម្លាប់ នៃសម័យជំងឺរាតត្បាត, ការកើនឡើងថ្លៃស្រា និងការវិវត្តនៃអាកប្បកិរិយា លើការងារ និងសុខុមាលភាពជាដើម។

នៅពេលសួរថា ហេតុអ្វីបានជាពួកគេជៀសវាងគ្រឿងស្រវឹង? ៣៤ ភាគរយ នៃអ្នកឆ្លើយសំណួរ វ័យក្មេង នៅក្នុងការស្ទង់មតិ បាននិយាយថា ពួកគេមិនមានហេតុផលជាក់លាក់ នោះទេ។ ប្រហែល ២៤ភាគរយ បានលើកឡើងថា ផឹកស្រាមិនបាន ឬ បើផឹកមានបញ្ហាសុខភាពភ្លាម។

២២.៦ ភាគរយ បាននិយាយថា ពួកគេអាចមានភាពសប្បាយរីករាយជាងពេលមិនផឹកស្រា។ ២១,៦ ភាគរយ និយាយថា ពួកគេមិនចូលចិត្តរសជាតិស្រានោះទេ។ ក្រៅពីនេះ ក៏មានលើកឡើងពីការព្រួយបារម្ភអំពីសុខភាព ១៨ភាគរយ ខណៈដែល ១០ភាគរយ និយាយថា ការផឹកស្រា គឺមិនអាចទទួលយកបាន ហើយ ៧ភាគរយ កត់សម្គាល់ថា មិត្តភក្តិរបស់ពួកគេ មិនផឹកស្រា ដូច្នេះ ត្រូវសម្របតាម។

ការចេញផ្សាយរបាយការណ៍នេះ ស្របពេលដែលក្រុមហ៊ុនផលិតស្រាបៀរសំខាន់ៗនៅជប៉ុន បានអះអាងថា កាលពីខែសីហា ឆ្នាំ២០២៥ ការផឹកស្រាបៀរបានធ្លាក់ចុះ ៩ភាគរយ បើធៀបនឹងខែសីហា ឆ្នាំមុន ហើយក៏ជាខែទី៥ ជាប់ៗគ្នា នៃការថយចុះ។

ការធ្លាក់ចុះនេះ បានប្រឈមនឹងការជឿជាក់ ដ៏យូរអង្វែង ដែលគេធ្លាប់តែជឿថា ការលក់កើនឡើងកំឡុងរដូវក្តៅ ដោយសារតែជាទូទៅប្រជាជនជប៉ុនផឹកស្រា ស្វែងរកការធូរស្រាលពីកំដៅ។

រីឯ អ្នកវិភាគឧស្សាហកម្ម បាននិយាយថា សីតុណ្ហភាពក្តៅខ្លាំង ក្នុងឆ្នាំនេះ ទំនងជារារាំងមនុស្ស មិនឱ្យចេញទៅក្រៅ នៅពេលល្ងាច ខណៈពេលដែលការផឹក នៅផ្ទះ ក៏ធ្លាក់ចុះ ផងដែរ។

ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍ មើលឃើញថា ឧស្សាហកម្មស្រាជប៉ុន កំពុងប្រឈមមុខនឹងការកែទម្រង់ជំនាន់ រយៈពេលវែង៕

ប្រែសម្រួល ៖ សារ៉ាត




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។