យុវតី ពុន សូលីតា លើកទឹកចិត្តយុវជនរៀនជំនាញបច្ចេកវិទ្យាមិនគួររំលងជំនាញផ្នែកឌីហ្សាញបែបវិស្វកម្ម

ភ្នំពេញ- យុវតី ពុន សូលីតា ជានិស្សិតឆ្នាំទី២ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជា ធ្លាប់ចូលរួមប្រកួត និងធ្វើគម្រោងបែប STEM និងទទួលជ័យលាភីពីក្រុមហ៊ុនអន្តរជាតិផ្នែកបច្ចេកវិទ្យា Siemens។ ទន្ទឹមគ្នានេះ សូលីតា ក៏បានប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Associate ដែលអាចបញ្ជាក់ពីជំនាញផ្នែកឌីហ្សាញបែបវិស្វកម្ម ដើម្បីឌីហ្សាញរបស់របរ និងផលិតផលនានា ជាទម្រង់ 3D ក៏ដូចជាចំណេះដឹងផ្នែកប្រើប្រាស់បច្ចេកវិទ្យា 3D Printing ក្នុងវិស័យវិស្វកម្ម ដើម្បីផលិតជាកូនរ៉ូបូត ក៏ដូចជា prototype នានា។

យុវតី ពុន សូលីតា ជានិស្សិតឆ្នាំទី២ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជា បានប្រាប់ឱ្យដឹងថា រូបគេសម្រេចចិត្តចុះឈ្មោះចូលរៀនថ្នាក់វិស្វកម្មឌីហ្សាញដោយប្រើ Solid Edge កម្រិត Associate នេះ ព្រោះចង់ចេះចំណេះដឹងថ្មីៗ ដែលកន្លងមកមិនធ្លាប់មានបទពិសោធន៍រៀនពីការគូស 2D ឬ3D ជាពិសេសទទួលបានឱកាសរៀនអាហារូបករណ៍ដោយឥតគិតថ្លៃ។

“ជំនាញឌីហ្សាញមានប្រយោជន៍សម្រាប់សិស្សានុសិស្សប្រើប្រាស់នៅក្នុងជំនាញសិក្សារបស់ខ្លួន ចំពោះជំនាញរបស់ខ្ញុំបើចង់ធ្វើជារ៉ូបូត ក៏ត្រូវមានជំនាញឌីសាញផងដែរ ហើយបើសិស្សានុសិស្សរៀនទាក់ទងជាមួយជំនាញរ៉ូបូត និងរៀនផ្នែកបច្ចេកវិទ្យា គួរមករៀនផ្នែក3D ឌីសាញនេះ” – យុវតី ពុន សូលីតា ជានិស្សិតឆ្នាំទី២ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ

និស្សិតឆ្នាំទី២ រូបនេះ បន្តថា កម្លាំងចិត្តដែលជំរុញឱ្យខ្លួនមករៀនថ្នាក់វិស្វកម្មឌីសាញ រហូតទទួលបានលទ្ធផលល្អ គឺដោយសារចង់យកចំណេះដឹងដែលបានរៀនប្រើប្រាស់នៅក្នុងជំនាញដែលខ្លួនរៀននៅសាកលវិទ្យាល័យ ។ សូនីតា បន្តថា កន្លងមករូបគេធ្លាប់ធ្វើរ៉ូបូត​ មិនដែលគូស prototype  ប៉ុន្តែនៅពេលមករៀនផ្នែកឌីហ្សាញបែបវិស្វកម្ម ដោយប្រើ Solid Edge អាចគូស Prototye រ៉ូបូតហើយដោយការពារការធ្វើឱ្យខុសផ្សេងៗ។

យុវតីវ័យ១៩ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា ការរៀនជំនាញមួយនេះ បញ្ហាប្រឈមដែលជួបប្រទះសម្រាប់រូបនាង គឺកត្តាពេលវេលា ដោយសារតែអំឡុងពេលរៀនជាប់គម្រោងចុះទៅខេត្ត មិនបាននៅរៀនផ្ទាល់រយៈពេលមួយខែ ដោយប្ដូរមករៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏នៅតែបន្តរៀន អនុវត្ត និងធ្វើកិច្ចការដែលគ្រូដាក់ឱ្យតាមសប្ដាហ៍នីមួយៗ ហើយនៅពេលមិនយល់ចំណុចណាមួយ គឺនាងតែងតែសួរទៅគ្រូណែនាំ។

ជាមួយ​គ្នានេះ សូលីតា ក៏​បាន​ប្រាប់ពីរបៀបរៀនឱ្យទទួលបានលទ្ធផលល្អ គឺអាស្រ័យលើបុគ្គលម្នាក់ៗ ប៉ុន្តែសម្រាប់ សូលីតា ការអនុវត្តសំខាន់ជាងគេ គឺការរៀនផង ស្ដាប់គ្រូផង ធ្វើបណ្ដើរទើបអាចរៀនទាន់គ្រូ ហើយប្រសិនចាំស្ដាប់គ្រូពន្យល់ដល់ចប់បានយកមកអនុវត្តអាចនាំឱ្យភ្លេច ។

យុវតី ពុន សូលីតា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សថា វគ្គសិក្សាមួយនេះមិនងាយស្រួលនោះទេ គឺទាមទារការចំណាយពេលវាលា និងចំណាយកម្លាំងនៅក្នុងការសិក្សា។ ហើយ​ប្រសិនគិតថារៀនដូចជាអត់ទៅមុខ យើងកុំឈប់ពាក់កណ្ដាលផ្លូវ ដោយសិស្សានុសិស្សអាចសួរគ្រូ ឬមិត្តភក្ដិ តើធ្វើបែបណាទើបអាចដោះស្រាយបញ្ហាជួបប្រទះ ឬចំណុចដែលមិនទាន់ច្បាបស់ ឬមិនចេះអាចឱ្យពួកគាត់ជួយបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...