ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជួយប្រទេសសឹង្ហបុរីឱ្យរីកចម្រើន

បរទេស ៖ ប្រទេសសឹង្ហបុរី ត្រូវគេចាត់ទុកថា គឺជាប្រទេសមួយដែលរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ខណៈប្រទេសកោះមួយនេះ មិនមានប្រេងកាត និងឧស្ម័នធម្មជាតិសំខាន់ៗនៅក្នុងប្រទេសរបស់ខ្លួនឡើយ ប៉ុន្តែធនធានធម្មជាតិដ៏ពិតប្រាកដរបស់សឹង្ហបុរី គឺជាប្រជាជនរបស់ខ្លួន។

តើប្រជាជនសឹង្ហបុរីត្រូវបានបណ្តុះបណ្តាលយ៉ាងដូចម្តេច ដើម្បីក្លាយជាធនធានរបស់ប្រទេស?

យោង​តាម​គេហទំព័រ sea-vet.net ប្រជាជនសឹង្ហបុរីស្ទើរតែទាំងអស់ ពួក​គេ​សុទ្ធ​សឹងតែ​ត្រូវ​បាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈតាំងតែពីថ្នាក់មធ្យមសិក្សា​មក​ម្ល៉េះ ហើយ​ការ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏​ត្រូវ​បាន​ចាត់ទុកថា គឺជាគោលនយោបាយមួយនៅក្នុងប្រទេសសិង្ហបុរីផងដែរ។

បើមើលទៅ​លើ​ប្រព័ន្ធអប់រំវិញ ការអប់រំបឋមសិក្សានៅប្រទេសសឹង្ហបុរី គឺមានរយៈពេល ៦ឆ្នាំ, ការអប់រំមធ្យមសិក្សាមានរយៈពេល​ពី ៤ទៅ ៥ ឆ្នាំ, ខណៈ​ការអប់រំក្រោយមធ្យមសិក្សា ឬ​ថ្នាក់សាកលវិទ្យាល័យ គឺមានរយៈពេល​ពីរឆ្នាំ ឬច្រើនជាងនេះ។ ក្នុងនោះដែរ វគ្គសិក្សា TVET ត្រូវបានផ្តល់ជូននៅកម្រិតមធ្យមសិក្សា និង ក្រោយមធ្យមសិក្សា តាមរយៈវិទ្យាស្ថានអប់រំបច្ចេកទេស និង​វិទ្យាស្ថានពហុបច្ចេកទេស​របស់រដ្ឋ។

វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) និង វិទ្យាស្ថានពហុបច្ចេកទេស គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ ដែលវិទ្យាស្ថានទាំងពីរនេះ មានតួនាទីដ៏សំខាន់ក្នុង​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) ដល់ប្រជាជនសិង្ហបុរី ដោយ​ផ្អែកលើតម្រូវ​ការ​ការងារបច្ចុប្បន្ន ដោយគ្របដណ្តប់លើវិស័យជាច្រើន​ដូចជា ការរចនា ការអប់រំ វិស្វកម្ម ហិរញ្ញវត្ថុ សុខភាព បដិសណ្ឋារកិច្ច និងទេសចរណ៍ ព័ត៌មានវិទ្យា ច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង អចលនទ្រព្យ និងច្រើនទៀត។

និយាយដោយ​ឡែក​ពីវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) របស់សឹង្ហបុរី គឺជា​ផ្នែកដំបូង ដែលមានតួនាទីក្នុង​ការបណ្តុះសិស្សទាំងនៅក្នុងសាលា និងចុះអនុវត្តផ្ទាល់ ។ ការ​ចុះអនុវត្តផ្ទាល់ គឺជាឱកាសដើម្បីសិស្សអាចអនុវត្តការងារ និង​ការ​គិត​ប្រកបដោយភាពច្នៃប្រឌិត, ពួកគេ​អាចដោះស្រាយបញ្ហានៅពេលជួប​ផ្ទាល់ ហើយថែមពីនេះ សិស្ស​នឹង​ស្គាល់ពីតម្លៃខ្លួនឯង អ្នកដទៃ និង សហគមន៍ទៀតផង។ សរុបមកវិញ វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) ផ្តោតលើការបណ្តុះបណ្តាលបច្ចេកទេសដល់សិស្សសាលាមធ្យមសិក្សា។

ដោយឡែកវិទ្យាស្ថានពហុបច្ចេកទេស វិញ គឺមានតួនាទី​ផ្តល់ជូននូវវគ្គសិក្សាក្រោយមធ្យមសិក្សាទៅលើវិស័យចម្រុះ ដែលផ្តល់ឱ្យនិស្សិតបញ្ចប់ការសិក្សាទទួលបាននូវចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីបំពេញតម្រូវការធនធានមនុស្ស ។ ការអប់រំពហុបច្ចេកទេស រួមផ្សំជាមួយនឹងកម្មវិធីសិក្សាតម្រង់ទិស បានក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញមួយរបស់សិស្សនៅសាកលវិទ្យាល័យ។

និស្សិតដែលសិក្សាពហុបច្ចេកទេស ត្រូវបានផ្តល់ឱកាសឱ្យជំរុញខ្លួនឯងទៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ តាមរយៈការងារដែលអាចមានរយៈពេលពី៦សប្តាហ៍ ទៅ៦ខែ ឬ យូរជាងនេះសម្រាប់វគ្គសិក្សាដែលបានជ្រើសរើស។ ការអនុវត្តនូវការងារផ្ទាល់ក្នុងឧស្សាហកម្ម បានផ្តល់ឱ្យសិស្សនូវបទពិសោធន៍ក្នុងការងារ ក៏ដូចជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលមានបទពិសោធន៍ផងដែរ។ ការសិក្សាផ្អែកលើការអនុវត្ត បានធ្វើឱ្យសិស្សទទួលបានជំនាញពិត និងក្លាយជាអ្នកដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលសឹង្ហបុរី ក៏បានបង្កើត SkillsFuture Singapore (SSG) ដែលជាក្រុមប្រឹក្សាច្បាប់មួយ​ស្ថិត​ក្រោមក្រសួងអប់រំ មានភារកិច្ចអនុវត្តគំនិតផ្តួចផ្តើម ដោយធ្វើការជាមួយស្ថាប័នអប់រំ និងដៃគូបណ្តុះបណ្តាល ដើម្បីធានាថា ជំនាញដែលសិស្សនិស្សិតបានរៀនគឺត្រូវតាមតម្រូវការឧស្សាហកម្ម។ ទន្ទឹមនឹងនោះ Workforce Singapore (WSG) ដែលជាស្ថាប័នស្ថិតនៅក្រោមក្រសួងធនធានមនុស្ស (MOM) ក៏មានកាតព្វកិច្ចដើម្បីជួយប្រជាជន និង​និស្សិត​សិង្ហបុរីឱ្យទទួលបានការងារ និងអាជីពប្រកបដោយគុណភាព ដែលជាតម្រូវការកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...