អ្នកស្រី សូ ភីណា ៖ កំណាព្យមានតួនាទីចូលរួមចំណែកអប់រំគំនិតនិងឥរិយាបថមនុស្សក្នុងសង្គម

ភ្នំពេញ៖ កំណាព្យនៅក្នុងសង្គមខ្មែរបានជួយអប់រំ បណ្ដុះសតិអារម្មណ៍ល្អៗដល់អ្នកអាន ឬអ្នកស្ដាប់តាមរយៈសំនួនវោហារ និងសិល្បៈតែងនិពន្ធ អប់រំកែប្រែ​ឥរិ​យា​បថឆ្គាំឆ្គងរបស់មនុស្សឱ្យចេះគិតពិចារណាឡើងវិញ ។ គោលបំណងរបស់អ្នកតែងកំណាព្យ គឺស្វែងរកភាពស្រស់ថ្លា ភាតរភាព សន្តិភាព សេរីភាព និងសុភមង្គល ជូនសង្គមជាតិ និងមនុស្សជាតិ ។

កន្លងទៅមហោស្រពអក្សរសិ​ល្ប៍​និង​គ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយកម្ពុមេរា បានបោះពុម្ពស្នាដៃចំនួនប្រាំមួយចំណងជើង និងបានបោះពុម្ពស្នាដៃរួមគ្នាចំណងជើង «ស្លាបប៉ាកកាខ្មែរ» ដើម្បីបង្កើតឱ​កា​​ស​បញ្ចេញគំនិតច្នៃប្រតិដ្ឋក្នុងការតែងនិពន្ធផង ។ ជុំវិញការងារតែងនិពន្ធកំណាព្យនិងបោះពុម្ពផ្សាយនេះ កញ្ញា វ៉ាន់ គឹម​ស​ល់​ អ្នកសារព័ត៌មាននៃ AMS បានជួបសម្ភាសន៍អ្នកស្រី សូ ភីណា កវីនិងជាអ្នក​និពន្ធ អ្នកបកប្រែអក្សរសិល្ប៍ និងសហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា មានខ្លឹមសារជាដូចខាងក្រោម ។

១. តើកត្តាអ្វីជំរុញអ្នកស្រីចាប់ចិត្តតែងកំណាព្យ និងបោះពុម្ភស្នាដៃ?

អ្នកស្រី សូ ភីណា ៖ ខ្ញុំគ្រាន់តែគិតថា ខ្ញុំចង់ចូលរួមចំណែកក្នុងនាមជាស្រ្តីម្នាក់ប៉ុណ្ណោះ ។ ប្រសិនបើខ្ញុំចាប់ផ្តើមសរសេរកំណាព្យ នោះនឹងនាំឱ្យស្រ្តីផ្សេងទៀតអា​ច​ចាប់អារម្មណ៍​មកលើកំណាព្យបន្ថែមទៀត ។ ម៉្យាងទៀត កំណាព្យជាសិល្បៈវប្បធម៌មួយបែបដែលទាមទារឱ្យគិត ស្រាវជ្រាវ និងច្នៃប្រតិដ្ឋខ្ពស់ ដូចនេះខ្ញុំចង់ពន្យុះ និងបណ្តាលចិត្តខ្លួនឯងឱ្យសាកល្បង និងស្វែងរករបៀបសរសេរផ្សេងៗគ្នានៃកំណាព្យ។

២. តើអ្នកស្រីមានគោលបំណងពន្យុះគំនិតយុវជនដោយបង្ហាញអ្វីខ្លះតាមរយៈស្នាដៃកំណាព្យដែលចេញផ្សាយ?

អ្នកស្រី សូ ភីណា ៖ តាមរយៈកំណាព្យដែលខ្ញុំបានសរសេរ និងបង្ហោះតាមបណ្តាញសង្គម​​ ខ្ញុំមានបំណងឱ្យអ្នកអានរបស់ខ្ញុំសំឡឹងមើលរឿងរ៉ាវ ឬស្ថានភាពអ្វីមួយពីជ្រុងណាមួយ ហើយគិតពិចារណាអំពីតួនាទីជាពលរដ្ឋម្នាក់ ។ ជាទូទៅ ខ្ញុំមិនប្រាប់អ្នកអានខ្ញុំថា នេះជាអ្វី ហើយពួកគេ ឬខ្ញុំគួរធ្វើអ្វីទេ តែជាការបណ្តាលឱ្យគិត និងវិភាគច្រើនជាង ។ ទាំងអស់នេះជាការយល់ឃើញផ្សេងៗគ្នា និងជារឿងដ៏គួររីករាយមួយ ។

៣. តើតាមរយៈកំណាព្យអាចចូលរួមចំណែកជួយដល់សង្គមអ្វីខ្លះ?

អ្នកស្រី សូ ភីណា ៖ កំណាព្យជាសម្បត្តិវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយទៀត ដែលស្តែងឃើញអំពីតថភាពសង្គម វប្បធម៌ នយោបាយ ជីវភាពរស់នៅរបស់ប្រជាជន ។ មនុស្សជំនាន់ក្រោយអាចសិក្សាស្វែងយល់​​​ពីសង្គមមុនតាមរយៈកំណាព្យ ។ ម៉្យាងទៀត កំណាព្យជួយបង្ហាញផ្លូវ ជួយដាស់តឿនក្រើនរំលឹក និងជួយយុវជនក្នុងការសម្រេចចិត្តនានា ។ លើសពីនេះ គេអាចប្រើប្រាស់កំណាព្យដើម្បីបញ្ចេញមតិលើបញ្ហាអ្វីមួយ ។

៤. តាមការយល់ឃើញរបស់អ្នកស្រី តើធ្វើយ៉ាងណាទើបយុវជនចាប់អារម្មណ៍និងឱ្យតម្លៃលើការតែងកំណាព្យ?

អ្នកស្រី សូ ភីណា ៖ ស្ថាប័នពាក់ព័ន្ធគួរបង្កើនថវិកា ការវិនិយោគ និងកម្មវិធី ដើម្បីលើកទឹកចិត្តដល់យុវជនចូលរួមសរសេរ បោះពុម្ព និងយល់ពីគុណតម្លៃនៃកំណាព្យ តាមរយៈការផ្តល់គម្រោងថវិកា​ ការប្រកួតប្រជែងស្នាដៃ ការជ្រើសរើសស្នាដៃ ដើម្បីចងក្រងបោះពុម្ព និង​ការបណ្តុះបណ្តាលកំណាព្យ ។ ទន្ទឹមនឹងនេះ អ្វីដែលសំខាន់ គឺការគោរពដល់សិទ្ធិបញ្ចេញមតិដោយសេរីរបស់យុវជន ដែលបានធានាក្នុងរដ្ឋធម្មនុញ្ញ ដើម្បីយុវជនបានបញ្ចេញមតិ និងការយល់ឃើញអំពីសង្គមជាតិ។

ខ្ញុំគិតថា​ នៅកម្ពុជាសកម្មភាពនានាទាក់ទងនឹងការតែងកំណាព្យនៅតែមានសភាពរស់រវើកនៅឡើយ ហើយគួរជាទីមោទនភាព ។ កំណាព្យត្រូវបានបង្រៀននៅតាមសាលារៀន សមាគមអ្នកនិពន្ធខ្មែរ និងនៅតាមបណ្តាសមាគមអក្សរសិល្ប៍ផ្សេងៗទៀត ។ កវីដែលមានបទពិសោធន៍តែងតែចែករំលែកចំណេះដឹងជាមួយយុវ​ជនដទៃទៀតជាដើម ។ យ៉ាងណាមិញ កំណាព្យគួរតែត្រូវបានគិតគូរឱ្យបានស៊ីជម្រៅ ដើម្បីវិនិយោគ បន្តលើកកម្ពស់ សមភាព វិសាលភាព និងសេរីភាពផងដែរ។ អ្វីដែលសំខាន់ គឺមនុស្សគ្រប់គ្នាគួរស្វែងយល់យ៉ាងហោចណាស់កំណាព្យមួយបែបណាមួយ ដើម្បីចូលរួមរក្សាកំណាព្យកុំឱ្យបាត់បង់ ។ ម៉្យាងវិញទៀត ការបើកចិត្តទូលាយដល់ការបង្កើតគំនិតថ្មីក្នុងការសរសេរកំណាព្យជាជម្រើសដ៏ល្អ ។

គួររំលឹកថា នៅឆ្នាំ២០១៧ អ្នកស្រី សូ ភីណា បានបង្កើត «មហោស្រពអក្សរសិល្ប៍ខ្មែរ» នៅខេត្តសៀមរាប និងក្រោយមកនៅខេត្តបាត់ដំបងនៅឆ្នាំ២០១៨ លើកទីបីនៅក្រុងភ្នំពេញនាឆ្នាំ២០១៩ ។ រឿងខ្លីដំបូងគេ «ចម្រៀងនាំសារ» ត្រូវបានតំឡើងជាល្ខោនអាន និងសម្តែងនៅមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបី និងនៅវិទ្យាស្ថានបារាំង នាឆ្នាំ២០១៩ ផងដែរ ។

គួរជម្រាបជូនថា ជាញឹកញាប់អ្នកស្រី សូ ភីណា ត្រូវបានអញ្ជើញជាវាគ្មិន ចូលរួមសន្និបាត សន្និសីទ វេទិកាពិភក្សា កម្មវិធីអំណាន និងមហោស្រពអក្សរសិល្ប៍អន្តរជាតិជាច្រើន ។ រឿងខ្លីរបស់នាងចំនួនប្រាំរឿង ត្រូវបានសុំសិទ្ធិបកប្រែជាភាសាអង់គ្លេស បារាំង និងជប៉ុន និងបោះពុម្ពផ្សាយនៅទស្សនាវដ្តី Consequence, Asian American Writers’ Workshop, និង University of Hawai’i Press និង Daido Life Foundation។ ក្រៅពីសកម្មក្នុងការរៀបចំកម្មវិធីអំណានជាប្រចាំដែលផ្តល់ឱកាសដល់អ្នកនិពន្ធដទៃទៀត អ្នកស្រីមានគម្រោងនិពន្ធប្រលោមលោក កំណាព្យ ប្រមូល និងបោះពុម្ពកំណាព្យស្រ្តីកម្ពុជា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...