ក្រសួងឧស្សាហកម្ម ជំរុញ​អ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវ​ចូលរួមប្រកួតកម្មវិធីពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម

ដើម្បីលើក​កម្ពស់​វិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹងរៀបចំការប្រកួត​ពានរង្វាន់​អ្នក​វិទ្យាសាស្រ្តឆ្នើម​កម្ពុជា ឆ្នាំ​២០២៥ នៅ​ក្នុង​ទិវា​ជាតិ​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ (ប.វ.ន) លើកទី៣ នាពេលខាងមុខ។

បើតាម​អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្មវិធីពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម ធ្វើឡើងក្នុងគោលបំណងចំនួន៤ រួមមាន ១.ធ្វើអតិបរិមាណកម្មតួនាទីគន្លឹះរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់ដែនវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍, ២. ជ្រោមជ្រែងដល់មាគ៌ាជាអាជីពចំពោះអ្នកស្រាវជ្រាវ, ៣. ជំរុញការអប់រំស្ទែម (STEM) និង៤. ជំរុញឱ្យបន្សំការស្រាវជ្រាវទៅនឹងរបៀបវារៈស្រាវជ្រាវជាតិ។

ប្រធានបទស្រាវជ្រាវអាទិភាពសម្រាប់ការ​ប្រកួត​ឆ្នាំនេះ​រួមមាន ៖ ស្បៀងអាហារក្នុងស្រុក, គោលការណ៍ណែនាំស្ថិរភាពលើការផ្គត់ផ្គង់ថាមពល, ការអប់រំប្រកបដោយគុណភាព, គ្រឿងបន្លាស់អេឡិចត្រូនិក និងមេកានិក, សេវាកម្ម ផ្អែកលើប្រព័ន្ធក្លោដ អគ្គិសនី និងទឹកស្អាត, អព្យាក្រឹតភាពកាបូន និងប្រព័ន្ធសុខាភិបាលឌីជីថល។

សម្រាប់ការវាយតម្លៃ នឹងធ្វើឡើងដោយសមាជិកនៃគណៈកម្មាការវាយតម្លៃចំនួនប្រាំពីររូបដែលអញ្ជើញមកពីស្ថាប័ននានារួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកជំនាញជាតិនិងអន្តរជាតិ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា សមាគមក្នុងវិស័យឧស្សាហកម្ម/ឯកជន និងអគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍។

អ្នកដែលឈ្នះ​ក្នុង​កម្មវិធីប្រកួតនេះ រួមមាន ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២៤,០០០,០០០ រៀល ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ ១៨,០០០,០០០ រៀល និងជ័យលាភីលេខ៣ ទទួលបានប្រាក់រង្វាន់ ១២,០០០,០០០ រៀល ។

ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះតាមរយៈ តំណរភ្ជាប់នេះ ។ ចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី០៦ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *