យុវជនគួរមានភាពឯករាជ្យ ដើម្បីរៀនពីបទពិសោធន៍ថ្មីៗក្នុងសង្គម

ពេលខ្លះយុវជនមិនជឿជាក់លើការវិនិច្ឆ័យរបស់ខ្លួនឯងនោះទេ ហើយ​តែងស្វែងរកការយល់ព្រមពីអ្នកដទៃមុនពេលធ្វើការសម្រេចចិត្តណាមួយ ។ ការទទួលបានមតិយោបល់ពីអ្នកដទៃពិតជាល្អ និងសំខាន់ ប៉ុន្តែមិនមែនល្អគ្រប់ពេលនោះទេ យុវជនត្រូវមានភាពឯករាជ្យច្បាស់ការលើការគិតរបស់ខ្លួនឯង ពីព្រោះនៅពេលដែលខ្លួនឯងមានភាពឯករាជ្យ វាបង្រៀនអ្នកនូវរឿងរ៉ាវជាច្រើន។ នេះ​បើតាម​ការ​លើក​ឡើង​របស់លោក Fariha Newaz អ្នកឯកទេសប្រឹក្សាជំងឺធ្លាក់ទឹកចិត្ត និង​ថប់បារម្ភ។

ខាងក្រោមនេះ គឺជាវិធីប្រាំយ៉ាងជួយ​យុវជនអាចមានភាពឯករាជ្យលើខ្លួនឯង ដើម្បីរៀនពីបទពិសោធន៍ថ្មីៗក្នុងសង្គម និងដឹកនាំឱ្យជីវិតកាន់តែប្រសើរ៖

១.បង្កើនភាពជឿជាក់៖ នៅពេលអ្នកមានភាពឯករាជ្យ អ្នកអាចជ្រើសរើស និង​ចាត់ការរឿងអ្វីមួយ​ដោយផ្អែកលើអ្វីដែលអ្នកគិតថា ល្អបំផុត ។ អ្នកមិនចាំបាច់រង់ចាំការអនុញ្ញាតពីនរណាម្នាក់ដើម្បីធ្វើការជ្រើសរើសនោះទេ។ វាអាចនាំឱ្យអ្នកដោះស្រាយបញ្ហាបានច្រើន និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងនាំឱ្យអ្នក សាកល្បងធ្វើអ្វីថ្មីៗ រៀនជំនះឧបសគ្គ ហើយវានឹងជួយអ្នកឱ្យរីកចម្រើន និងមានទំនុកចិត្ត។

២.ធ្វើការសម្រេចចិត្តកាន់តែប្រសើរ ៖ នៅពេលអ្នកមានទំនុកចិត្តកាន់តែខ្លាំងក្នុងការដោះស្រាយស្ថានភាពលំបាក នោះអ្នកនឹងដឹងថា អ្នកអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុន។ ការមានភាពឯករាជ្យជាងមុន នឹងជួយអ្នកឱ្យរៀនធ្វើការជ្រើសរើសអ្វីដែលល្អសម្រាប់ខ្លួនឯង នឹងអាចជួយឱ្យអ្នកឆ្ពោះទៅមុខដោយឥតរុញរា។

៣.អាចកាត់បន្ថយភាពតានតឹង៖ នៅពេលដែលយុវជនមានភាពឯករាជ្យ និងមានទំនុកចិត្ត នោះអ្នក​អាចគ្រប់គ្រងអារម្មណ៍និងបញ្ហារបស់ខ្លួនបានប្រសើរជាងមុន។ អ្នកមិនចាំបាច់រង់ចាំនរណាម្នាក់ ដើម្បីមកដោះស្រាយ និងជួយគិតជាមួយអ្នកនោះទេ គ្រប់យ៉ាងអ្នកត្រូវធ្វើដោយខ្លួនឯង ដូច្នោះអ្នកនឹងមិនមានភាពតានតឹងចំពោះខ្លួនឯងនោះទេ។ កាលណាអ្នកផ្តោតអារម្មណ៍ទៅលើរឿងដែលអ្នកអាចគ្រប់គ្រងបានកាន់តែច្រើន អ្នកអាចអាចដោះស្រាយភាពតានតឹងបានកាន់តែប្រសើរ។

៤.ធ្វើអ្វីដែលអ្នកចង់ធ្វើ៖ នៅពេលដែលអ្នកមានភាពឯករាជ្យសម្រាប់ខ្លួនឯងវាបានបើកឱកាសជាច្រើនសម្រាប់អ្នក។ ការបើកចិត្តឱ្យអ្នកជួបមនុស្សថ្មី កន្លែងថ្មី ដំណើរផ្សងព្រេងថ្មី ការច្នៃប្រឌិតកាន់តែច្រើន សេរីភាពកាន់តែច្រើន និងអាចធ្វើអ្វីដែលនាំឱ្យអ្នកសប្បាយចិត្ត និងអាចរកឃើញខ្លួនឯង។ នេះគឺជាជម្រើសមួយដ៏ល្អនាំឱ្យអ្នកមានការរីកចម្រើនដោយប្រកួតប្រជែងជាមួយខ្លួនឯង។

៥.ជួយបង្កើនការគោរព និងតម្លៃខ្លួនឯង៖ នៅពេលដែលអ្នកមានភាពឯករាជ្យ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលអ្នកបានបង្កើនការគោរពនិងឱ្យតម្លៃខ្លួនឯង។ អ្នកអាចដោះស្រាយរឿងលំបាកជាច្រើន អ្នកបានសាកល្បងរបស់ថ្មីរហូតដល់ទទួលបានជោគជ័យ។ អ្នកបានកាត់បន្ថយភាពស្មុគស្មាញនៃជីវិត ហើយធ្វើការសម្រេចចិត្តបានល្អប្រសើរ។ សកម្មភាពទាំងអស់នេះនឹងជះឥទ្ធិពលវិជ្ជមានដល់តម្លៃខ្លួនឯង និងទស្សនៈរបស់អ្នកដទៃគិតចំពោះអ្នក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។