ភ្នំពេញ – ជារៀងរាល់ថ្ងៃមនុស្សម្នាក់តែងតែមានអារម្មណ៍ប្រែប្រួលផ្សេងៗគ្នា មានថ្ងៃខ្លះកើតទុក្ខ ថ្ងៃខ្លះរីករាយ និងថ្ងៃខ្លះទៀតហ្មងសៅចង់នៅម្នាក់ឯងក៏មាន ។ អាការៈទាំងនេះ អាចជាសញ្ញាមួយនៃវិបត្តិផ្លូវចិត្តក្នុងដំណើរជីវិតប្រចាំថ្ងៃ ។ ទោះយ៉ាងនេះក្តីបុគ្គលម្នាក់ៗអាចយកចិត្តដាក់លើសុខភាពផ្លូវចិត្តរបស់បានល្អប្រសើរ តាមរយៈសកម្មភាពសាមញ្ញៗ មួយចំនួនដូចជា ទទួលអាហារដែលអ្នកចូលចិត្ត សរសេរកំណត់ហេតុប្រចាំថ្ងៃ ជជែកជាមួយមនុស្សដែលទុកចិត្ត និងធ្វើលំហាត់ប្រាណជាដើម។ នេះជាបញ្ជាក់របស់អ្នកនាង យីម សុធារី ចិត្តវិទូនិងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព ។
១. ទទួលទានអាហារដែលអ្នកចូលចិត្ត ៖ ការទទួលទានអាហារដែលពេញចិត្តនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ សប្បាយចិត្ត និងមានភាពស្រស់ស្រាយចំពោះខ្លួនឯង ។ ការញ៉ាំអាហារអ្នកគួរជ្រើសរើសអាហារប្រភេទណា នៅពេលដែលអ្នកទទួលទានអាចជួយសុខភាព រាងកាយរបស់អ្នក និងធ្វើឱ្យអ្នករីករាយ ។ នៅពេលដែលអ្នកទទួលទានម្ហូបអាហារដែលអ្នកចូលចិត្ត បូករួមទាំងបង្កើនសុខភាពល្អ នោះវាធ្វើឱ្យអ្នកមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ។

២. សរសេរកំណត់ហេតុប្រចាំថ្ងៃ ៖ ការបញ្ចេញអារម្មណ៍រៀបរាប់អំពីជីវិតរបស់ខ្លួនឯងនៅក្នុងសៀវភៅជារៀងរាល់ថ្ងៃ អាចជំរុញឱ្យអ្នកមានភាពវិជ្ជមាននៅក្នុងការគិត និងជីវិតរបស់អ្នក ។ អ្នកគ្រាន់តែសរសេររឿងល្អៗ ឬសកម្មភាពកន្លងដែលអ្នកបានធ្វើ ឬបានកើតមានឡើងចំពោះអ្នក វាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយខ្លួនឯងផងដែរ ។ បើសិនថ្ងៃណាអ្នកមានអារម្មណ៍មិនល្អ សូមបើកមើលសៀវភៅនោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អមកវិញ ។

៣. ជជែកជាមួយមនុស្សដែលអ្នកទុក្ខចិត្ត ៖ និយាយជាមួយមនុស្សដែលធ្វើឱ្យអ្នកមានសេរីភាពនៅក្នុងការបញ្ចេញអារម្មណ៍របស់ខ្លួន នោះនឹងធ្វើឱ្យអ្នករីករាយនៅក្នុងការជជែកជាមួយម្នាក់នោះ ។ អ្នកអាចជជែកជាមួយមិត្តភក្តិ គ្រួសារ បងបង្អូន ឬមនុស្សនៅមនុស្សនៅកន្លែងការងារដែលអ្នកទុក្ខចិត្តបំផុត ។ អ្នកគ្រាន់បង្កើតកិច្ចសន្ទនាធម្មតាៗ ដោយមានទំនាក់ទំនងប្រសើរជាមួយអ្នកដទៃ បង្កើនភាពស្និទ្ធិស្នាល បញ្ចេញអារម្មណ៍ បង្ហាញសកម្មភាពទៅកាន់ពួកគេក៏វាអាចធ្វើឱ្យអ្នកមានសុភាពផ្លូវចិត្តល្អ និងអារម្មណ៍ល្អផងដែរ ។

៤. ការធ្វើលំហាត់ប្រាណ ៖ នៅក្នុងមួយថ្ងៃទៅមួយថ្ងៃមនុស្សគ្រប់គ្នាមានការមមាញឹកជាច្រើនជាមួយការងារ ការរកស៊ី និងការសិក្សាជាដើម ប៉ុន្តែទោះជាយ៉ាងណាកុំភ្លេចឆ្លៀតពេលសម្រាប់ធ្វើលំហាត់ប្រាណដើម្បីសុខភាពខ្លួនឯង ។ ការហាត់ប្រាណជាផ្នែកដ៏សំខាន់សម្រាប់រាងកាយ វារួមចំណែកធ្វើឱ្យរាងកាយរាំងមាំ ប្រឆាំងជាមួយជំងឺនានា និងធ្វើឱ្យអ្នកទទួលបានអារម្មណ៍ល្អ ។ ការហាត់ប្រាណមិនត្រឹមតែជួយទៅដល់សុខភាពរាងកាយខាងក្រៅនោះទេ បន្ថែមពីនោះវាបានជួយទៅដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រសើរទៀតផង។ អ្នកស្រី យឹម សុធារី បានបន្ថែមថា កុំធ្វើឱ្យខ្លួនឯងពិបាក អ្នកអាចរីករាយជាមួយអ្វីដែលខ្លួនឯងកំពុងធ្វើ និងបន្តធ្វើរឿងរ៉ាវណាដែលអ្នកពេញចិត្ត ។ អនុវត្តទម្លាប់សាមញ្ញប្រចាំថ្ងៃខាងលើនោះវាក៏អាចជួយទៅដល់សុខភាពផ្លូវចិត្តរបស់អ្នកល្អខ្លាំងឡើង ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2026
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការទទួលបានអាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/06/2026
សាកលវិទ្យាល័យ RMIT នៃប្រទេសអូស្រ្តាលី បានប្រកាសពីការផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































