ភ្នំពេញ – មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ខេត្តប៉ៃលិន ផ្តល់អាហារូបករណ៍ជំនាញបច្ចេកទេសចំនួន ១៧៩កន្លែងដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ ២០២១-២០២២ ។ ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលផ្ដល់អាទិភាពដល់សិក្ខាកាមជាស្រី្តមេម៉ាយ គ្រួសារក្រីក្រ ក្មេងកំព្រា យុវជនបោះបង់ការសិក្សា និងជនជាតិដើមភាគតិច ។

ទី១. កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សិក្សារយៈពេលមួយឆ្នាំ មុខជំនាញរួមមាន ១. ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ចំនួន ២៥នាក់ ២. ការថែទាំ និងជួសជុលរថយន្ត ចំនួន ២០នាក់ និង៣. សេវាកម្មកុំព្យូទ័រ ចំនួន ២៥នាក់ ។ លក្ខខណ្ឌនៃការចូលរៀនជាសិស្សជាប់ឬធ្លាក់ថ្នាក់ទី៩ និងបញ្ចប់ថ្នាក់សាចបន្តជំនាញ ឬបញ្ចប់វិញ្ញាបនបត្រ ប៊ីប (BEEP) ។
ទី២. កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ សិក្សារយៈពេលមួយឆ្នាំ មុខជំនាញរួមមាន ១. ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារចំនួន ២៥នាក់ ២. ការថែទាំ និងជួសជុលរថយន្តចំនួន ១៥នាក់ និង៣. សេវាកម្មកុំព្យូទ័រចំនួន ៤២នាក់ ។ លក្ខខណ្ឌនៃការចូលរៀនជាសិស្សបានបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។

ទី៣. កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ សិក្សារយៈពេល មួយឆ្នាំ មុខជំនាញរួមមាន ១. ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារចំនួន ១៥នាក់ ២. ការថែទាំ និងជួសជុលរថយន្តចំនួន ០៥នាក់ និង៣. សេវាកម្មកុំព្យូទ័រចំនួន ០៧នាក់ ។ លក្ខខណ្ឌនៃការចូលរៀនជាសិស្សបានបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២។ សិស្សដែលមានបំណងចង់សិក្សាមុខជំនាញបច្ចេកទេសអាចចុះឈ្មោះតាមតំណភ្ជាប់ https://tinyurl.com/3upvdj9j ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ពាក់កណ្ដាល ខែមករា ឆ្នាំ២០២២ ។ អាសយដ្ឋាន ភូមិអូរតាពុកក្រោម ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខាងកើតសាលាបឋមអូរតាពុកក្រោម ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០៧០ ២០៧ ៧៣៩/ ០៩៧ ៤៦ ៣ ៥៥៤៩ / ០៨៦ ២៤៤ ៩០១ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសរុស្ស៊ី! សាកលវិទ្យាល័យ Sechenov បើកទទួលពាក្យអាហារូបករណ៍ InteRussia 2026 ផ្នែកវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2026
សម្រាប់គ្រូពេទ្យ និស្សិតឯកទេស និងឱសថការីកម្ពុជា ដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ, ពេលនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រឈានមុខគេលេខ១

ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2025
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាសដល់អ្នកបម្រើការក្នុងវិស័យ...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2026
ឱកាសសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សាលើជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញឥតគិតថ្លៃចំនួន ១២៦០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2024
ជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ គ្រួសារដែលមានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































