ឆ្លុះបញ្ចាំងជាវិធីដែលយុវវ័យមិនគួរមើលរំលងនៅពេលបាត់បង់ខ្លួនឯង

ការឆ្លុះបញ្ចាំងខ្លួនឯង ជាកត្តាដ៏មានឥទ្ធិពលមួយ ជួយឱ្យយល់ច្បាស់ពីខ្លួនឯងច្រើនជាងមុន ស្គាល់ពីតម្លៃរបស់ខ្លួនឯង និងសេចក្ដីប៉ងប្រាថ្នានៅពេលខាងមុន។ តាមរយៈគេហទំព័រ verywellmind បានបង្ហាញហេតុផលប្រាំពីរចំណុចដែលបង្ហាញថា ការឆ្លុះបញ្ចាំងជាវិធីដែលយុវវ័យមិនគួរមើលរំលងនៅពេលបាត់បង់ខ្លួនឯង។

. សញ្ជឹងគិតពីរបៀបដែលទទួលបានការចិញ្ចឹមពេលកន្លងមក ៖ ការក្រឡេកទៅមើលពីបែបបទ នៃការចិញ្ចឹមបីបាច់ថែរក្សាកាលពីវ័យកុមារ​​ តាមរយៈការបំផុសសំណួរទៅកាន់ខ្លួនឯងដូចជា តើវប្បធម៌និងច្បាប់ដែលគ្រួសារបង្កើតកន្លងមកនៅអាចប្រើប្រាស់បានទៀតទេ? ហើយបន្តទៅខាងមុខទៀត តើមានចំណុចណាខ្លះដែលគួរផ្លាស់ប្តូរ?

. វិភាគពីបទពិសោធន៍ចាស់ៗ ៖ ចំពោះបទពិសោធន៍ វិភាគរាល់ចំណុចសំខាន់ៗដែលបានកើតមាននៅក្នុងដំណើរជីវិត។ តើបទពិសោធន៍ទាំងនោះបានសម្រួចផ្នត់គំនិត សកម្មភាព និងក្ដីសង្ឃឹមជឿជាក់អ្វីខ្លះ? ការរំឮករឿងចាស់ៗ អាចជួយឱ្យខ្លួនឯងយល់ពីបច្ចុប្បន្នភាព ដោយហេតុថាបច្ចុប្បន្នភាពពាក់ព័ន្ធនឹងអតីតកាល។

២. កត់សម្គាល់គុណតម្លៃខ្លួនឯង ៖ គិតឱ្យបានជាក់លាក់ជាមួយនឹងហេតុផលច្បាស់ៗ ថា តើអ្វីទៅពិតជាបានផ្តល់នូវគុណតម្លៃចំពោះបុគ្គលម្នាក់ៗ ? ការអនុវត្តន៍បែបនេះបានជារឿយៗ មិនត្រឹមតែជាគន្លឹះក្នុងការរកខ្លួនឯងនោះទេ ប៉ុន្តែជាកត្តាបង្កើនជំនឿ ជឿជាក់ចំពោះខ្លួនឯងនៅពេលមានការសម្រេចចិត្តណាមួយ។

៤. ដាក់សំណួរចំពោះខ្លួនឯងពេលមានមន្ទិល ៖ ការមានមន្ទិលសង្ស័យចំពោះខ្លួនឯង ឬមនុស្សជុំវិញខ្លួនតែងកើតមានឡើង គ្រាន់តែយូរឬឆាប់​ ការសង្ស័យខ្លះក៏បង្កើនការប្រុងប្រយ័ត្ន ប៉ុន្តែការសង្ស័យខ្លះទៀតកាន់តែបង្កើននូវភាពស្មុគស្មាញចំពោះខ្លួនឯង និងការបាត់បង់ទំនុកចិត្តទៅលើអ្នកដទៃ ដូច្នេះ ត្រូវដាក់សំណួរទៅកាន់ស្ថានភាពនីមួយៗ ហើយឆ្លុះបញ្ចាំង និងស្វែងរកភាពសមទំនងណាមួយ មុននឹងសម្រេចចិត្តជឿជាក់។

. ដល់ពេលដែលកំណត់គោលដៅ ៖ ចំណាយពេលគិតអំពីសកម្មភាពនៅថ្ងៃអនាគត ដូចជាអាជីពវិជ្ជាជីវៈ ផែនការគ្រួសារ និងទំនាក់ទំនង ឬក៏ផលប្រយោជន៍ដទៃទៀត បន្ទាប់មកស្វែងរកវិធីសាស្រ្តដើម្បីទៅដល់គោលដៅតាមក្រោយ។​

៦. ស្គាល់ទាំងចំណុចខ្លាំង និងខ្សោយ ៖ កត់ទុករាល់ចំណុចខ្លាំងនិងចំណុចខ្សោយប្រកបដោយភាពស្មោះត្រង់ទៅកាន់ខ្លួនឯងនិងរក្សាអារម្មណ៍វិជ្ជមាន។ ដោយហេតុថា បុគ្គលម្នាក់ៗ សុទ្ធតែមានភាពខ្លាំង និងភាពខ្សោយ រៀងៗខ្លួន​ ក្រៅពីរកឃើញហើយ យកចំណុចមិនល្អទាំងនោះ ទៅដុសខាត់បន្ថែម រួចប្រើចំណុចខ្លាំងទៅបន្តអភិវឌ្ឍន៍សមត្ថភាព។

៧.​ សិក្សាពីកំហុសចាស់ៗ ៖​ នៅពេលមានកំហុសកើតមាន ការតាំងចិត្តរៀនសូត្រពីវាបន្ថែមឱ្យបានច្រើនជាងការបន្ទោសខ្លួនឯង ឬក៏បោះបង់ខ្លួនឯងចោល។ ដោយសារតែការប្រព្រឹត្តកំហុសណាមួយ ហើយបណ្តាលឱ្យស្ថានភាពផ្លូវចិត្តចុះខ្សោយ អ្វីដែលសំខាន់ គឺការផ្តោតលើអ្វីដែលអាចកែប្រែបាននៅពេលខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *