យល់ដឹង​ពី​ជំងឺ​វង្វេង ​(​Dementia​) ​៖​ ​មូលហេតុ​ ​ផលប៉ះពាល់​ ​និង​វិធីសាស្រ្ត​ការពារ​ដែល​មាន​ប្រសិទ្ធភាព​

​បច្ចុប្បន្ន ​ជំងឺ​វង្វេង ​(​Dementia​) ​កំពុង​ក្លាយជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ទូទាំង​ពិភពលោក​ ​ដោយ​បាន​ ​និង​កំពុង​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ច្រើន​ជាង​ ​៥៧​ ​លាន​នាក់​ ​ហើយ​ជារៀងរាល់​ឆ្នាំ​ មាន​ករណី​កើតឡើង​ថ្មី​ៗ​ជិត​ ​១០​ ​លាន​ករណី​ ​បន្ថែម​ទៀត​។ ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ​(​WHO​) ​ជំងឺ​នេះ​ជា​បុព្វហេតុ​ឈាន​មុខ​គេ​ទី ​៧​ ​នៃ​ការ​ស្លាប់​ ​និង​ជា​មូលហេតុ​ចម្បង​នៃ​ពិការ​ភាព​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់​។​

​តើ​អ្វី​ជា​ជំងឺ​វង្វេង ​ហើយ​កើតឡើង​ដោយសារ​អ្វី​?​

​ជំងឺ​វង្វេង ​គឺជា​ពាក្យ​ទូទៅ​ដែល​សំដៅ​លើ​ការ​ថយចុះ​នៃ​សមត្ថភាព​ខួរក្បាល​ ​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​ចងចាំ​ ​ការ​គិត​ ​ហេតុផល​ និង​សមត្ថភាព​ក្នុង​ការ​បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ​។​ ក្នុង​នោះ​ ​Alzheimer​ ​គឺជា​ប្រភេទ​ជំងឺ​វង្វេង​ដែល​ជួបប្រទះ​ញឹកញាប់​ជាង​គេ​បំផុត​ ​ដោយ​គ្របដណ្តប់​ពី​ ​៦០​% ​ទៅ​ ​៧០​% ​នៃ​ករណី​ជំងឺ​វង្វេង​សរុប​។ ​វា​ធ្វើឱ្យ​កោសិកា​ខួរក្បាល​ខូចខាត​បន្តិច​ម្តង​ៗ​ ​និង​ប៉ះពាល់​ដល់​ឥរិយាបថ​រស់​នៅ​ប្រចាំ​ថ្ងៃ​។​

​តើ​ជំងឺ​វង្វេង​អាច​ព្យាបាល​ជា​ ​ឬ​ការពារ​បាន​ដែរ​ឬ​ទេ​?​

​ទោះបីជា​បច្ចុប្បន្ន ​មិន​ទាន់​មាន​វិធីសាស្រ្ត​ព្យាបាល​ជំងឺ​វង្វេង​ឱ្យ​ជាសះស្បើយ​ដាច់ខាត​ក៏ដោយ​ ​ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​ ​(​WHO​) ​បាន​បញ្ជាក់​ថា​ ​កត្តា​ហានិភ័យ​រហូតដល់​ ​៤៥​% ​អាច​ការពារ​ ​ឬ​ពន្យារ​ពេល​បាន​ ​ប្រសិនបើ​យើង​កាត់បន្ថយ​កត្តា​ប្រឈម​ដែល​អាច​កែប្រែ​បាន​តាំងពី​លឿន។​

​កត្តា​ប្រឈម​នៃ​ជំងឺ​វង្វេង​រួមមាន​៖

​ទម្លាប់​រស់​នៅ​ ​៖ ​ការ​ប្រើប្រាស់​ថ្នាំជក់​/​បារី​, ​ការ​សេព​សុរា​,​ កង្វះ​ការ​ធ្វើ​លំហាត់ប្រាណ​ ​និង​ការ​រស់នៅ​ឯកោ។​
កត្តា​បរិស្ថាន​៖​ ​ការ​ប្រឈមមុខ​នឹង​ការ​បំពុល​បរិយាកាស។
​ជំងឺ​មិន​ឆ្លង​ ​(​NCDs​)​៖​ ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​, ​ជំងឺ​ទឹកនោម​ផ្អែម​ និង​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់។​

​វិធីសាស្រ្ត​គន្លឹះ​ និង​អនុសាសន៍​ពី​អង្គការ​សុខភាព​ពិភពលោក​ ​(​WHO​)

​ចាប់តាំងពី​ឆ្នាំ​២០១៩​ ​អង្គការ​ ​WHO​ ​បាន​ចេញផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​ជំងឺ​វង្វេង ​ដើម្បីឱ្យ​បណ្តា​ប្រទេស​នានាយក​ទៅ​អនុវត្ត​ជា​សកម្មភាព​ជាក់ស្តែង​ក្នុង​ការ​ការពារ​សុខភាព​ប្រជាជន​។ ​លោក​ ​Tedros​ ​Adhanom​ ​Ghebreyesus​ ​បាន​លើកឡើង​ថា​ ​ការ​ចាត់​វិធានការ​ការពារ​នៅតែ​ជា​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​បំផុត​។​ ក្នុង​នោះ​អនុសាសន៍​សំខាន់​ៗ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​រួមមាន​ ​៖​

​1. ​គ្រប់គ្រង​ជំងឺ​ប្រចាំ​កាយ​ឱ្យ​បាន​ល្អ​ ​៖ ​ត្រួតពិនិត្យ​ ​និង​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ ​ជំងឺ​ទឹកនោម​ផ្អែម​ និង​ជាតិ​ខ្លាញ់​ខ្ពស់​ឱ្យ​បាន​ត្រឹមត្រូវ។
​2. ​ផ្លាស់ប្តូរ​របៀប​រស់​នៅ​៖​ ​បញ្ឈប់​ការ​ជក់​បារី​ ​កាត់បន្ថយ​គ្រឿងស្រវឹង​ ​និង​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់។
​3.​ ​ហ្វឹកហាត់​ខួរក្បាល​៖ ​ជំរុញ​ការ​គិត​ ​និង​ការ​ធ្វើ​លំហាត់ប្រាណ​ខួរក្បាល​ ​(​Cognitive​ ​training​) ​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​ចាប់ផ្តើម​មាន​ការ​ថយចុះ​សមត្ថភាព​ខួរក្បាល​កម្រិត​ស្រាល។​
​4. ​ពង្រឹង​ទំនាក់ទំនង​សង្គម​៖ ​ចៀសវាង​ការ​រស់នៅ​ឯកោ ​ដោយ​ចូលរួម​សកម្មភាព​សង្គម​ និង​និយាយ​ប្រាស្រ័យទាក់ទង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។

​សរុប​មកវិញ​ ​ទោះបីជា​ជំងឺ​វង្វេង​កើតមាន​ញឹកញាប់​លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​ ​៦៥​ ​ឆ្នាំ​ឡើង​ទៅ​ក៏ដោយ​ ​ប៉ុន្តែ​ការ​យល់ដឹង​ និង​ការ​ចាប់ផ្តើម​ថែរក្សា​សុខភាព​ខួរក្បាល​តាំងពី​ថ្ងៃ​នេះ​ ​គឺជា​វិធី​ដ៏​ល្អ​ដើម្បី​រស់​នៅ​ជាមួយ​ការ​ចងចាំ​បាន​យូរអង្វែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...