វិធីសាស្រ្ត ៣ ជួយដល់អ្នកភ័យខ្លាចក្នុងការធ្វើទំនាក់ទំនង និង​សន្ទនាជាមួយអ្នកដទៃ

បើសិនជាភ័យខ្លាចក្នុងការធ្វើទំនាក់ទំនង នោះការត្រៀមខ្លួនទុកមុន ជាវិធីសាស្រ្តដែលមានប្រសិទ្ធភាព  ជាពិសេស​​​​​​​​​​គឺល្អស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្រាប់អ្នកដែលពិបាកក្នុងការចាប់ផ្តើមនិយាយក្នុងកិច្ចពិភាក្សាណាមួយ។ យ៉ាងណាមិញ ប្រសិនបើអ្នកបានត្រៀមខ្លួនហើយ ប៉ុន្តែនៅតែមានអាការអន្ទះសាទៀតនោះ អ្នកអាចអនុវត្តន៍ វិធីសាស្រ្តបីចំណុចបន្ថែមទៀតដែលមានបកស្រាយជូនដោយគេហទំព័រ verywellmind និងមានលម្អិតដូចខាងក្រោម ៖

១. រក្សាជំហរឱ្យវិជ្ជមាន ៖ ដើម្បីវិវឌ្ឍន៍ជំនាញកិច្ចសន្ទនា សូម​កុំបារម្ភអំពីការបង្កើតកំហុសតទៅទៀត ហើយជឿជាក់លើសមត្ថភាពរបស់អ្នកបច្ចុប្បន្ន។ ការបារម្ភច្រើនពេក ហាក់ពុំផ្តល់ផលចំណេញនោះទេ វានឹងធ្វើឱ្យការនិយាយរបស់អ្នកកាន់តែរកកោះនិងត្រើយលែងឃើញតែម្តង! គឺមានន័យថា កាន់តែបារម្ភ គឺកាន់តែជំរុញបាននូវការវង្វេងភ័ន្តស្មារតីកំឡុងពេលអនុវត្តន៍កិច្ចសន្ទនា ខណៈស្ថិតក្នុងស្ថានភាពនេះ វាក៏នឹងរុញច្រានអ្នកទៅក្នុងដំណាក់កាលមួយ ដែលមិនដឹងថាត្រូវបញ្ចប់នៅពេលណា ឬមិនដឹងត្រូវនិយាយអ្វីបន្តទៀតជាដើម។ សកម្មភាពដែលអាចធ្វើបានដើម្បីដោះស្រាយនឹងកត្តាប្រឈមមួយនេះ លោកអ្នកគ្រាន់តែព្យាយាម ធ្វើជាអ្នកស្ដាប់ដែលសកម្ម ដោយផ្តោតទៅលើភាគីម្ខាងទៀតឱ្យបានខ្លាំងជាងមុន ថាតើគេកំពុងមានន័យបែបណា ហើយគោលបំណងរបស់គេចង់ប្រាប់អ្វីមកកាន់អ្នក។

២. ដកដង្ហើមមួយៗ ៖ បើអ្នកកំពុងមានអារម្មណ៍ថាភ័យព្រួយ ឬក៏កំពុងដក់ជាប់នូវអារម្មណ៍តានតឹងជាខ្លាំងនោះ! ពិតណាស់ វាពុំបានផ្តល់នូវផលល្អកំឡុងពេលជជែកនោះឡើយ។ ដូច្នេះហើយ ការសម្រាកដោយការដកដង្ហើមមួយៗ ដែលធ្វើយ៉ាងណាឱ្យអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តសិន សឹមបន្តការជែកពិភាក្សា ទៅតាមដំណើរបែបធម្មជាតិ។ ជារួម គុណសម្បត្តិនៃការដកដង្ហើមមួយៗ ជួយឱ្យលោកអ្នកកាន់តែស្រស់ស្រាយ និងការផ្តោតសតិ ហើយទុកចន្លោះឱ្យអ្នកអាចប្រមូលផ្តុំគំនិត និងទុកពេលវិភាគដើម្បីកុំឱ្យពាក្យដែលប្រើប្រាស់នៅថ្ងៃនេះបង្កផលប៉ះពាល់នៅពេលក្រោយ ថែមទាំងរក្សាបាននូវការប្រុងប្រយ័ត្ន និងការយល់អំពីអ្នកដទៃ។

៣. ការណែនាំខ្លួន ៖ វិធីសាស្រ្តដ៏សាមញ្ញមួយគឺចាប់ផ្តើមដោយការណែនាំខ្លួន និងអនុញ្ញាតឱ្យអ្នកដទៃមានឱកាសបានណែនាំខ្លួនដូចគ្នា បន្ទាប់មកចាប់ផ្តើមសាកសួរគ្នាដោយសំណួរសាមញ្ញៗ។ តាមរយៈ ការណែនាំខ្លួន ជួយឱ្យលោកអ្នកមានឱកាសក្នុងការបង្ហាញពីចំណាប់អារម្មណ៍ ឬក៏ទាក់ទាញចំណាប់អារម្មណ៍ពីភាគីម្ខាងទៀត និងជួយឱ្យភាគីទាំងពីរបានស្គាល់គ្នា និង​​​​​​​​​​​​​​មានទំ​​​​​​​​​​​​​​​​​​​​​​​​​​​នុកចិត្តនឹងគ្នាបន្ថែមមួយកម្រិតទៀត ហើយវាក៏បង្ហាញទៅកាន់អ្នកដទៃថា អ្នកក៏មានការចាប់អារម្មណ៍នឹងរឿងរ៉ាវ ដែលពាក់ព័ន្ធនឹងអ្នកដទៃផងដែរ។ លើសពីនោះទៅទៀតវាក៏ងាយស្រួលឱ្យអ្នកបានរកឃើញចំណុចរួមគ្នាមួយ ក្នុងការបន្តដំណាក់កាលនៃការជជែកនៅពេលបន្ទាប់ទៀត ដែលសុទ្ធសឹងជាធ្លុងក្នុងការជំរុញឱ្យបង្កើនឱកាសថ្មីៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...