ការសិក្សារកឃើញថា ការពឹងផ្អែកលើ AI ទាំងស្រុង ធ្វើឱ្យអ្នកប្រើបាត់បង់ជំនាញគិតពិស្ដារ

បញ្ញាសិប្បនិម្មិត (AI) អាចធ្វើឱ្យមនុស្សលែងមានសមត្ថភាពធ្វើការនៅថ្ងៃណាមួយ ព្រោះដោយសារ បច្ចេកវិទ្យានេះ ជួយបំពេញកិច្ចការជំនួសមនុស្សបានល្អ យើងប្រហែលជាពឹងផ្អែកខ្លាំងលើវា ដែលធ្វើឱ្យសមត្ថភាពគិត និងធ្វើការចុះខ្សោយ។

ការសិក្សាថ្មីមួយ ដែលត្រូវបានចេញផ្សាយដោយ អ្នកស្រាវជ្រាវរបស់ Microsoft និងសាកលវិទ្យាល័យ Carnegie Mellon បានរកឃើញថា មនុស្សកាន់តែច្រើនពឹងផ្អែកខ្លាំងលើឧបករណ៍ AI ដើម្បីបំពេញការងាររបស់គេ។ ការពឹងផ្អែកនេះ ធ្វើឱ្យជំនាញគិតពិស្ដារ (Critical Thinking) របស់ពួកគេចុះខ្សោយ ដែលនាំឱ្យអាចបាត់បង់ជំនាញពិសេស របស់មនុស្ស ក្នុងសម័យបច្ចេកវិទ្យា។

អ្នកស្រាវស្រាវជ្រាវ បានសិក្សាបុគ្គលិកចំនួន ៣១៩នាក់ ហើយស្នើឱ្យពួកគេរាយការណ៍អំពីព័ត៌មានលម្អិត អំពីរបៀបដែលពួកគេប្រើប្រាស់ AI នៅកន្លែងធ្វើការ ហើយថា តើពួកគេ មានទំនុកចិត្តខ្លាំងប៉ុណ្ណា ចំពោះសមត្ថភាព AI ក្នុងការបំពេញការងារ ព្រមទាំងប្រាប់ពីសមត្ថភាពរបស់គេក្នុងការវាយតម្លៃលទ្ធផលនោះ។ លើសពីនេះ អ្នកចូលរួម ត្រូវបង្ហាញថា ពួកគេមានទំនុកចិត្តកម្រិតណា ប្រសិនបើពួកគេធ្វើការងារទាំងនោះដោយផ្អែកលើសមត្ថភាពផ្ទាល់ខ្លួន និងមិនប្រើ AI ទាល់តែសោះ។

អំឡុងពេលសិក្សា គម្រូលទ្ធផលបានបង្ហាញថា នៅពេលដែលបុគ្គលិកជឿជាក់លើសមត្ថភាពរបស់ AI កាន់តែខ្លាំង ពួកគេកាន់តែលែងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពគិតរបស់ខ្លួន។ អ្នកចូលរួមបានរាយការណ៍អំពី «ការយល់ឃើញអំពីការគិតបែបពិស្ដារ» នៅពេលដែលពួកគេមានអារម្មណ៍ថា ពួកគេអាចពឹងផ្អែកខ្លាំងលើឧបករណ៍ AI ពួកគេអាចប្រើប្រាស់វា ដោយមិនមានការផ្ទៀងផ្ទាត់ ឬពិនិត្យឡើងវិញ ជាពិសេសការងារតូចៗ។

ការសិក្សាបានរកឃើញថា មនុស្សមានទំនោរលែងសូវគិតពិស្ដារ ដែលនាំឱ្យពួកគេជឿជាក់ទាំងស្រុងរយៈពេលវែង ទៅលើបច្ចេកវិទ្យា AI និងលែងមានសមត្ថភាពដោះស្រាយបញ្ហា ដោយឯករាជ្យ។

ផ្ទុយទៅវិញ នៅពេលដែលបុគ្គលិក ឬអ្នកប្រើប្រាស់ មិនសូវមានទំនុកចិត្តលើសមត្ថភាព AI ក្នុងការបំពេញការងារ ពេលនោះពួកគេកាន់តែយល់ឃើញថា ពួកគេត្រូវតែពង្រឹងជំនាញគិតពិស្ដារ (Critical thinking) បន្ថែមទៀត ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាទូទៅ អ្នកដែលមិនមានជំនឿលើ AI ខ្លាំង ពួកគេបានប្រើសមត្ថភាពគិតបែបពិស្ដាររបស់ខ្លួន ដើម្បីវាយតម្លៃនូវអ្វីដែល AI បានផ្ដល់ឱ្យ និងកែលម្អចម្លើយនោះបន្ថែមទៀត ផ្អែកលើការយល់ឃើញរបស់ខ្លួន។

យ៉ាងណាក៏ដោយ ការសិក្សានេះ មិនជំទាស់នឹងគំនិតដែលថា AI អាចបង្កើនប្រសិទ្ធភាពការងារនោះទេ ប៉ុន្តែ តាមរយៈការពឹងផ្អែកលើ AI ដោយមិនពង្រឹងការពិស្តារ បុគ្គលិក អាចបាត់បង់សមត្ថភាពគិត និងបំពេញការងារដោយខ្លួនឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...