៣វិធីដោះស្រាយនឹងអាការៈថប់បារម្ភដោយមិនប្រើឱសថ

មនុស្ស​ដែលមានអាការៈដូចជា តានតឹងចិត្តច្រើន, មានអារម្មណ៍​ដូចជាស្រូប​ដង្ហើម​មិន​បានគ្រប់គ្រាន់, មិនបាក​ក្នុងការ​គេង, មិនអាចឈប់គិតពីរឿង​ដែល​បារម្ភអ្វីមួយ ឬ​មានអារម្មណ៍ថា នឹងមានអ្វីមួយអាក្រក់នឹងកើតឡើង គឺជា​អាការៈ នៃជំងឺថប់បារម្ភ។ ការសម្រាលអាការៈថប់បារម្ភឱ្យសះស្បើយ ដោយកាត់បន្ថយ​ពីការប្រើប្រាស់ឱសថ គឺគេអាចធ្វើតាមរយៈវិធីសាស្រ្តដូចជា ធ្វើ​ឱ្យ​រាងកាយទទួលបានឱកាសចលនាច្រើន ទៅកន្លែងដែលមានបរិយាកាសធម្មជាតិ និងចូលរួមជាមួយសហគមន៍ជាដើម។

តាមរយៈគេហទំព័រ mindbodygreen បានលម្អិតជូនបន្ថែមដូចខាងក្រោមនេះ ៖

១. ចលនារាងកាយ ៖ ការធ្វើលំហាត់ប្រាណ ឬក៏ការធ្វើចលនារាងកាយក្នុងលក្ខខណ្ឌនេះ មិនសំដៅលើ ទាល់តែចូលជាសមាជិក នៃក្លឹបហាត់ប្រាណណាមួយនោះទេ ប៉ុន្តែជាការធ្វើឱ្យរាងកាយ បានធ្វើសកម្មភាពនានា ក៏ដូចជាការបញ្ចេញញើសពីរាងកាយ។ មានមនុស្សជាច្រើនពិបាកក្នុងការរក្សាទម្លាប់រាងកាយឱ្យមានភាពសកម្ម ជាពិសេសចំពោះក្រុមមនុស្សមិនទាន់រកឃើញភាពរីករាយ ក្នុងការអនុវត្តទម្លាប់លំហាត់ប្រាណជាប្រចាំ។ ស្ថិតក្នុងករណីធុញទ្រាន់ចំពោះសកម្មភាពទាំងនេះ អ្វីដែលគួរអនុវត្តន៍បន្ត គឺ ព្យាយាមសាកល្បងលំហាត់ប្រាណចម្រុះគ្នាដូចជា លើករបស់ធ្ងន់ៗ (លើកដុំដែក) ការរត់ប្រណាំងហែលទឹក ជិះកង់ រត់ដើម្បីផ្សារភ្ជាប់ទំនាក់ទនងរវាងគ្នានឹងគ្នា ឬក៏សកម្មភាពណាក៏ដោយ ឱ្យតែស្របនឹងស្ថានភាពជាក់ស្ដែង ហើយអាចប្រយុទ្ធប្រឈមនឹងស្ថានការណ៍ថ្មីៗបាន។

ត្បិតថា ការធ្វើចលនារាងកាយគឺជាឱសថក្នុងការកាត់បន្ថយអាការៈថប់បារម្ភបានមួយចំណែក ប៉ុន្តែមិនមែនបានន័យថា អ្នកត្រូវបង្ខំចិត្តខ្លួនឯងឱ្យធ្វើសកម្មភាពដែលមិនចូលចិត្តនោះទេ។ ការធ្វើចលនា ឬហាត់ប្រាណប្រចាំថ្ងៃត្រូវតែផ្សារភ្ជាប់ជាមួយសកម្មភាពដែលអាចធ្វើបាន ឬសកម្មភាពដែលខ្លួនចូលចិត្ត ទើបអាចធ្វើឱ្យទម្លាប់នៃការធ្វើចលនាមានភាពទៀងទាត់។

២. ធម្មជាតិ ៖ មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែបានដឹងថា ការនៅជាមួយនឹងធម្មជាតិជះឥទ្ធិពលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត​ ប៉ុន្តែការជជែកឱ្យស៊ីជម្រៅទាក់ទិននឹងអត្ថប្រយោជន៍នៃធម្មជាតិបៃតង ការគយគន់ ឬក៏ហាត់កីឡានៅកន្លែងធម្មជាតិហាក់មិនទាន់ទូលាយនៅឡើយ ។ បរិយាកាសធម្មជាតិពេលខ្លះបានបង្ខំឱ្យអារម្មណ៍ស្ងប់ដោយឯកឯង ដូចជាការហែលទឹកសមុទ្រ គឺបានផ្តល់អារម្មណ៍ស្រស់ស្រាយដោយស្វ័យប្រវត្ត ហើយធម្មជាតិជាឱសថបន្ថយអាការៈថប់បារម្ភ។ ធម្មជាតិ មិនត្រឹមតែរួមចំណែកដល់ការពង្រឹងសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ទន្ទឹមគ្នានោះ ធម្មជាតិ បានធ្វើឱ្យមនុស្សមានភាពស្និទ្ធស្នាលជាមួយបរិយាកាសខាងក្រៅបន្ថែម រួមទាំងជួយរក្សាជីវិតឱ្យមានអាយុយឺនយូរ។

៣. ការចូលរួមក្នុងសហគមន៍ ៖ រាល់ការជជែកពិភាក្សាអំពីការរស់នៅមានអាយុកាលយូរអង្វែង គេពុំដែលមើលរំលងអំពីការផ្សារភ្ជាប់ទំនាក់ទំនង ឬការចូលរួមក្នុងសហគមន៍នោះទេ។ ទំនាក់ទំនងក្នុងសង្គមរឹងមាំ ជំរុញឱ្យមនុស្សទទួលបានសុខុដុមរមនាក្នុងការរស់នៅ បង្កើនបញ្ញាស្មារតី ចំណូល និងការសង្កេតតាមដានរាល់ជំនាន់នីមួយៗ។ នៅក្នុងសង្គមមួយចំនួន បានឱ្យតម្លៃខ្ពស់ ទៅលើគុណភាពនៃទំនាក់ទំនង និងការពង្រឹងសកម្មភាពឱ្យបានច្រើនចម្រុះក្នុងសហគមន៍ ដែលធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅក្នុងតំបន់នីមួយៗ មានកិច្ចសន្ទនាទៅវិញ ទៅមក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។