៨ វិធី ជំរុញការបញ្ចេញអរម៉ូនបំបាត់អារម្មណ៍ឈឺចាប់ អង់ដូហ្វីន

អរម៉ូនអង់ដូហ្វីន គឺជាសារធាតុគីមី ដែលបញ្ចេញនៅក្នុងរាងកាយមនុស្ស នៅពេលដែលមានអារម្មណ៍ឈឺចាប់ ឬស្ថិតក្រោមភាពតានតឹង។ យោងតាមទិន្នានុប្បវត្តិវេជ្ជសាស្ត្រ Hawaii បានបង្ហាញថា អរម៉ូនអង់ដូហ្វីន មានអត្ថប្រយោជន៍ខ្លាំងអំឡុងពេលមនុស្សម្នាក់ឈឺចាប់ មានអារម្មណ៍តានតឹង ថប់បារម្ភ ឬត្រូវការឱ្យតម្លៃខ្លួនឯងខ្ពស់។ 

ការស្រាវជ្រាវរកឃើញថា តាមរយៈការបង្កើនអរម៉ូនអង់ដូហ្វីនតាមរបៀបធម្មជាតិ ធ្វើឱ្យសុខភាពទូទៅនៃរាងកាយប្រសើរឡើង។ ជាពិសេសគឺ បន្ថយរោគសញ្ញានៃភាពតានតឹង ថប់បារម្ភ និងធ្លាក់ទឹកចិត្ត, ពង្រឹងស្ថេរភាពអារម្មណ៍, លើកកម្ពស់ការឱ្យតម្លៃខ្លួនឯង, ធ្វើឱ្យមុខងារយល់ដឹងប្រសើរឡើង, កាត់បន្ថយបញ្ហារលាក និងបង្កើនសមត្ថភាពគ្រប់គ្រងចំណង់អាហារ។ តាមការសិក្សាជាច្រើនបង្ហាញថា មានវិធីធម្មជាតិសាមញ្ញចំនួន ៨ ដែលអ្នកអាចបង្កើនកម្រិតអរម៉ូន អង់ដូហ្វីន ក្នុងរាងកាយ។

១. ធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណបានច្រើន អាចជួយជំរុញ​រាងកាយផលិតអរម៉ូនអង់ដូហ្វីនបានច្រើនដូចគ្នាដែរ។ តាមលទ្ធផលសិក្សារបស់​ SEMANTIC SCHOLAR ឆ្នាំ ២០១១​ បង្ហាញថា អង់ដូហ្វីន ត្រូវបានបញ្ចេញនៅក្នុងរាងកាយដោយស្វ័យប្រវត្តិ បន្ទាប់ពីហាត់ប្រាណបាន ៣០នាទី ហើយការធ្វើលំហាត់ប្រាណជាក្រុមនឹងជំរុញឱ្យការផលិតអង់ដូហ្វីនបានកាន់តែប្រសើរ។ ការសិក្សាដោយ Biology Letters Journal បានបង្ហាញថា អ្នកចូលរួម ១២នាក់ ដែលធ្វើលំហាត់ប្រាណជាក្រុមមានការជំរុញអរម៉ូនអង់ដូហ្វីនបានច្រើនជាងការហាត់ប្រាណម្នាក់ឯង។

២. ធ្វើសមាធិរាល់ថ្ងៃ ៖ យោងតាមការស្រាវជ្រាវឆ្នាំ២០១១ បានបង្ហាញថា ការធ្វើសម្មាធិ គឺជាវិធីដ៏ល្អមួយក្នុងការបង្កើនការបញ្ចេញអរម៉ូន អង់ដូហ្វីនក្នុងរាងកាយរបស់អ្នក។ សម្មាធិជួយឱ្យរាងកាយរបស់អ្នកសម្រាក និងជួយឱ្យអ្នកមានអារម្មណ៍ស្ងប់។ ក្រៅពីនេះ ការធ្វើសម្មាធិអាចជួយអ្នកពង្រឹងសុខុមាលភាពទូទៅ ធ្វើឱ្យអារម្មណ៍ល្អ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគុណភាពដំណេក។

៣. ស្រូបក្លិនប្រេងក្រអូប ៖ ការស្រូបក្លិនប្រេងដែលអ្នកចូលចិត្ត ដូចជាផ្កាឡាវែនឌ័រ ឬក្លិនក្រអូបផ្សេងៗទៀត អាចជំរុញការបញ្ចេញសារធាតុអង់ដូហ្វីន និងមានអារម្មណ៍ស្រួលខ្លួន។ ការជ្រើសរើសក្លិន គឺអាស្រ័យលើចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។

៤. ទទួលទានស្រាក្រហម និងសូកូឡាខ្មៅ ៖ ការញ៉ាំសូកូឡាខ្មៅ អាចជួយជំរុញរាងកាយរបស់អ្នកបញ្ចេញសារធាតុអង់ដូហ្វីន និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួន។ អ្នកក៏អាចកក់សម្គាល់ដែរថា នៅពេលមានអារម្មណ៍តានតឹង ឬសោកសៅ អ្នកចាប់ផ្ដើមចង់ញ៉ាំសូកូឡា។ ឬប្រសិនបើអ្នកចូលចិត្តស្រា ការញ៉ាំស្រាក្រហមមួយកែវ ប្រហែលជាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ព្រោះការញ៉ាំស្រាមួយកែវ អាចបង្កើនការផលិតអរម៉ូនអង់ដូហ្វីន។ យ៉ាងណាក៏ដោយ​ ការទទួលទានស្រាក្រហម គឺមិនអាចលើសពីមួយកែវនោះទេ។

៥. សើចឱ្យបានច្រើន ៖ អ្នកប្រហែលជាធ្លាប់កត់សម្គាល់ហើយថា នៅពេលអ្នកសើចខ្លាំងៗជាមួយមិត្តភក្ដិរបស់អ្នក អារម្មណ៍របស់អ្នកស្រាប់តែប្រសើរឡើង ព្រមទាំងស្បើយការថប់បារម្ភ និងស្ត្រេសអស់មួយកម្រិត។ ការសិក្សារបស់ Journal of Neuroscience បង្ហាញថា ការសើច ឬមើលរឿងកំប្លែងរយៈពេលកន្លះម៉ោង អាចបង្កើនកម្រិតអរម៉ូន អង់ដូហ្វីន និងធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរ។

៦. មានចិត្តសប្បុរស ៖ សេចក្ដីសប្បុរសចំពោះនរណាម្នាក់ដែលអ្នកស្គាល់ ឬនរណាម្នាក់ ដែលត្រូវការជំនួយពីអ្នក ធ្វើឱ្យអ្នកមានអារម្មណ៍ថា ធូរចិត្ត និងជ្រះថ្លាក្នុងអារម្មណ៍។ អ្នកនឹងមានអារម្មណ៍ប្រសើរជាងមុន និងរីករាយចំពោះខ្លួនឯង ព្រោះទង្វើសប្បុរសនេះបានជំរុញឱ្យរាងកាយរបស់អ្នក បញ្ចេញសារធាតុអង់ដូហ្វីនក្នុងកម្រិតមួយខ្ពស់។

៧. ស្ដាប់តន្ត្រី ៖ ការស្ដាប់តន្ត្រី គឺជាសកម្មភាពពិសេស​ ដែលអ្នកអាចព្យាបាលអារម្មណ៍តានតឹង និងភាពថប់បារម្ភដោយខ្លួនឯងបាន ហើយនេះក៏ជាសកម្មភាពដែលជំរុញការបង្កើនកម្រិតអរម៉ូនអង់ដូហ្វីនផងដែរ។ យោងតាមទិនានុប្បវត្តិ Evolutionary Psychology បានរកឃើញថា ការសម្តែង ឬធ្វើសកម្មភាពទាក់ទងនឹងតន្ត្រី អាចជំរុញការផលិតអរម៉ូនអង់ដូហ្វីន បានច្រើនជាងការស្ដាប់ទៅទៀត។ 

៨. ស្រូបពន្លឺព្រះអាទិត្យ ៖ ការស្រូបពន្លឺព្រះអាទិត្យនាពេលព្រឹក ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខុមាលភាពរបស់អ្នក។ លើសពីការជួយស្បែករបស់អ្នកផលិតសារធាតុចិញ្ចឹមសំខាន់ៗ វីតាមីនឌីនៃពន្លឺព្រះអាទិត្យក៏ជួយបង្កើនការផលិតមេឡាតូនីន និងសេរ៉ូតូនីនផងដែរ។ សារធាតុទាំងនេះ ជួយឱ្យអារម្មណ៍ប្រសើរឡើង បង្កើនថាមពល និងពង្រឹងគុណភាពដំណេក។ អ្នកអាចចេញទៅខាងក្រៅ យ៉ាងហោចណាស់ ៣ ទៅ ៤ដងក្នុងមួយសប្ដាហ៍ ដោយចំណាយពេលប្រហែល ១៥នាទី ដើម្បីស្រូបពន្លឺព្រះអាទិត្យ។ យ៉ាងណាក៏ដោយ សូមកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃ ដែលមាន SPF 15 ឬខ្ពស់ជាងនេះ ព្រោះកាំរស្មី UV មានគ្រោះថ្នាក់ដល់សុខភាព និងបង្កឱ្យមានមហារីកស្បែក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...