គិតបែបត្រិះរិះពិចារណា ឬការគិតបានស៊ីជម្រៅ (Critical thinking) គឺជាការវិភាគនូវហេតុការណ៍ ឬរឿងរ៉ាវអ្វីមួយដោយផ្អែកលើហេតុផល គ្រប់ជ្រុងជ្រោយនៅពេលមានការវិនិច្ឆ័យព្រឹត្តការណ៍អ្វីមួយ។ ជំនាញនេះគេអាចនិយាយបានថាជាលំហរ នៃការគិតដោយគ្មានការកំណត់ពីមជ្ឈដ្ឋានណាមួយមិនថា ស្ថិតក្នុងកិច្ចការប្រភេទណាទេ គឺសុទ្ធតែត្រូវការប្រើប្រាស់ជំនាញបែបនេះទាំងអស់។ វិធីសាស្រ្តនៃការគិតបែបស៊ីជម្រៅគេបានដឹងមកជាច្រើនថា វាមានអត្ថប្រយោជន៍ច្រើនចំពោះសង្គម ក៏ប៉ុន្តែវាក៏បានផ្តល់គុណតម្លៃទៅកាន់បុគ្គលជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជាគុណតម្លៃ នៃការគិតស៊ីជម្រៅ ៖
១. នៅកន្លែងការងារ ៖ ការគិតបែបត្រិះរិះមានភាពសំខាន់ចំពោះគ្រប់អាជីពការងារទាំងអស់ ទាំងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម តួយ៉ាងដូចជា អ្នកច្បាប់, អ្នករាយការណ៍ព័ត៌មាន, វេជ្ជបណ្ឌិត, វិស្វករ, គណនេយ្យករ, អ្នកវិភាគតាមផ្នែក ឬជំនាញណាមួយ និងជំនាញផ្សេងៗជាច្រើនទៀតដែលសុទ្ធសឹងតែត្រូវការគិតប្រភេទនេះដើម្បីសម្រួលដល់ដំណើរភារកិច្ចរបស់គេឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈ World Economic Forum ក៏បានឱ្យដឹងដែរថា ការគិតបែបត្រិះរិះពិចារណាគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បុគ្គលិកទាំងអស់មិនថាពួកគេកំពុងតែធ្វើទៅលើជំនាញណាមួយនោះទេគឺសុទ្ធតែត្រូវការប្រើរបៀបគិតបែបស៊ីជម្រៅទាំងអស់។ ដោយហេតុថា វាអាចជួយវិភាគព័ត៌មានបានច្រើន ហើយគិតបានជ្រៅជាងមុន និងអាចបង្វែរបញ្ហាឱ្យក្លាយជាដំណោះស្រាយដែលឈានទៅរកការផ្លាស់ប្តូរប្រកបដោយការអភិវឌ្ឍ ព្រមទាំងមានផែនការចងជាប្រព័ន្ធដែលនាំឱ្យសកម្មភាព នៃការអនុវត្តន៍ផែនការមានប្រសិទ្ធភាពក្នុងភាគរយដែលអាចទទួលយកបាន។

២. ការសម្រេចចិត្តកាន់តែប្រសើរ ៖ ចំណុចនេះមិនមានអ្វីគួរឱ្យមានមន្ទិលនោះទេ អ្នកដែលមានការគិតបែបត្រិះរិះពិចារណា គឺជាអ្នកដែលមានការជ្រើសរើសត្រូវ ឬការសម្រេចចិត្តដោយមិនរួមបញ្ចូលនូវភាពស្តាយក្រោយឡើយ។ ជាងនេះទៅទៀតជំនាញការគិតរបៀបនេះជាកត្តាជួយសម្រួលដល់ការដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយជារឿយៗការគិតបែបនេះតែងតែទទួលបានដំណើរការល្អលើសពីការរំពឹងទុក ពីព្រោះវាជួយឱ្យមនុស្សមានការគិតដោយមានភាពម្ចាស់ការ និងភាពជឿជាក់។
៣. បង្កើនភាពរីករាយ ៖ ខណៈពេលដែលស្ថិតក្នុងស្ថានភាពមួយបាត់បង់នូវការផ្តោតសតិចំពោះខ្លួនឯង វាអាចបណ្តាលមកពីពេលខ្លះមនុស្សភ្លេចដាក់សំណួរមកកាន់ខ្លួនឯងតាមរយៈការគិតបែបត្រិះរិះ។ ហេតុដូច្នេះហើយការផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងការរៀនយល់ ចោទសួរខ្លួនឯងតាមរយៈការគិតដោយប្រើប្រាស់ជំនាញត្រិះរិះដូចជា ហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះ? ឬថា តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកស្ថិតក្នុងស្ថានការណ៍មួយនេះ? ការដាក់សំណួរទៅកាន់ខ្លួនឯងជារឿយៗបែបនេះ គឺជាការកសាងខ្លួនឯងឱ្យវិលទៅរកសភាពប្រសើរជាងមុន ឬរីករាយជាងមុន។ កត្តាទាំងនេះហើយដែលវាជួយឱ្យអ្នកអាចកាត់បន្ថយការគិតបែបអវិជ្ជមាន ឬក៏ដែនកំណត់នៃជំនឿមានភាពតូចចង្អៀត ដោយជំនួសមកវិញនូវការផ្តោតទៅលើភាពខ្លាំង នៃផ្នែកណាមួយនៃសមត្ថភាពរបស់អ្នក។

៤. ធ្វើឱ្យខួរក្បាលមានភាពរស់រវើក ៖ ការគិតបែបពិចារណា វាប្រៀបដូចជាការកម្តៅសាច់ដុំអញ្ចឹងដែរ ដើម្បីឱ្យខួរក្បាលកាន់តែមានការគិតបានរហ័សជាងមុន មនុស្សក៏ត្រូវការបន្សាំខ្លួនជាមួយបញ្ហាប្រឈមឱ្យបានច្រើនជាងមុន គិតឱ្យបានច្រើនជាងមុន។ ហើយមិនមានអ្វីដែលគួរឱ្យចម្លែកពេកទេដែលគេហៅអ្នកគិតបែបត្រិះរិះពិចារណាថា គឺជាប្រភេទមនុស្សដែលសកម្មជាមួយនឹងការគិត។ ហើយប្រសិនបើចង់ឱ្យកាន់តែមានសមត្ថភាពរឹងមាំបន្ថែមលើជំនាញនេះ គឺទាមទារនូវការអនុវត្តន៍ជាប្រចាំ។ មួយវិញទៀត ជំនាញនេះវាជំរុញឱ្យមានការអភិវឌ្ឍន៍នៅផ្នែកស្មារតីសំខាន់ៗផ្សេងទៀតដូចជាការគិតបែបតក្កវិជ្ជា, ការធ្វើសេចក្ដីសម្រេចចិត្ត និងបង្កើនលំហរនៃការគិត៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2026
សម្រាប់យុវជនដែលកំពុងស្វែងរកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សាជំនាញរហូត

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ២៥កន្លែង លើជំនាញ «វិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច» នៅសាកលវិទ្យាល័យ AUPP
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2026
ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍមូលធនមនុស្សក្នុងយុគសម័យថ្មី និងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2026
Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































