ជំនាញគិតបែបត្រិះរិះ ជួយ​ឱ្យ​ការ​សម្រេចចិត្ត​បានល្អ និង​ធ្វើ​ឱ្យ​ខួរក្បាល​មានភាពរស់រវើក

គិតបែបត្រិះរិះពិចារណា ឬការគិតបានស៊ីជម្រៅ (Critical thinking) គឺជាការវិភាគនូវហេតុការណ៍ ឬរឿងរ៉ាវអ្វីមួយដោយផ្អែកលើហេតុផល គ្រប់ជ្រុងជ្រោយនៅពេលមានការវិនិច្ឆ័យព្រឹត្តការណ៍អ្វីមួយ។ ជំនាញនេះគេអាចនិយាយបានថាជាលំហរ នៃការគិតដោយគ្មានការកំណត់ពីមជ្ឈដ្ឋានណាមួយមិនថា ស្ថិតក្នុងកិច្ចការប្រភេទណាទេ គឺសុទ្ធតែត្រូវការប្រើប្រាស់ជំនាញបែបនេះទាំងអស់។ វិធីសាស្រ្តនៃការគិតបែបស៊ីជម្រៅគេបានដឹងមកជាច្រើនថា វាមានអត្ថប្រយោជន៍ច្រើនចំពោះសង្គម ក៏ប៉ុន្តែវាក៏បានផ្តល់គុណតម្លៃទៅកាន់បុគ្គលជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជា​គុណតម្លៃ​ នៃ​ការ​គិតស៊ីជម្រៅ ៖

១. នៅកន្លែងការងារ ៖ ការគិតបែបត្រិះរិះមានភាពសំខាន់ចំពោះគ្រប់អាជីពការងារទាំងអស់ ទាំងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម តួយ៉ាងដូចជា អ្នកច្បាប់, អ្នករាយការណ៍ព័ត៌មាន, វេជ្ជបណ្ឌិត, វិស្វករ, គណនេយ្យករ, អ្នកវិភាគតាមផ្នែក ឬជំនាញណាមួយ និងជំនាញផ្សេងៗជាច្រើនទៀតដែលសុទ្ធសឹងតែត្រូវការគិតប្រភេទនេះដើម្បីសម្រួលដល់ដំណើរភារកិច្ចរបស់គេឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈ World Economic Forum ក៏បានឱ្យដឹងដែរថា ការគិតបែបត្រិះរិះពិចារណាគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បុគ្គលិកទាំងអស់មិនថាពួកគេកំពុងតែធ្វើទៅលើជំនាញណាមួយនោះទេគឺសុទ្ធតែត្រូវការប្រើរបៀបគិតបែបស៊ីជម្រៅទាំងអស់។ ដោយហេតុថា វាអាចជួយវិភាគព័ត៌មានបានច្រើន ហើយគិតបានជ្រៅជាងមុន និងអាចបង្វែរបញ្ហាឱ្យក្លាយជាដំណោះស្រាយដែលឈានទៅរកការផ្លាស់ប្តូរប្រកបដោយការអភិវឌ្ឍ ព្រមទាំងមានផែនការចងជាប្រព័ន្ធដែលនាំឱ្យសកម្មភាព នៃការអនុវត្តន៍ផែនការមានប្រសិទ្ធភាពក្នុងភាគរយដែលអាចទទួលយកបាន។

២. ការសម្រេចចិត្តកាន់តែប្រសើរ ៖ ចំណុចនេះមិនមានអ្វីគួរឱ្យមានមន្ទិលនោះទេ អ្នកដែលមានការគិតបែបត្រិះរិះពិចារណា គឺជាអ្នកដែលមានការជ្រើសរើសត្រូវ ឬការសម្រេចចិត្តដោយមិនរួមបញ្ចូលនូវ​ភាពស្តាយក្រោយឡើយ។ ជាងនេះទៅទៀតជំនាញការគិតរបៀបនេះជាកត្តាជួយសម្រួលដល់ការដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយជារឿយៗការគិតបែបនេះតែងតែទទួលបានដំណើរការល្អលើសពីការរំពឹងទុក ពីព្រោះវាជួយឱ្យមនុស្សមានការគិតដោយមានភាពម្ចាស់ការ និងភាពជឿជាក់។

៣. បង្កើនភាពរីករាយ ៖ ខណៈពេលដែលស្ថិតក្នុងស្ថានភាពមួយបាត់បង់នូវ​ការផ្តោតសតិចំពោះខ្លួនឯង វាអាចបណ្តាលមកពីពេលខ្លះមនុស្សភ្លេចដាក់សំណួរមកកាន់ខ្លួនឯងតាមរយៈការគិតបែបត្រិះរិះ។ ហេតុដូច្នេះហើយការផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងការរៀនយល់ ចោទសួរខ្លួនឯងតាមរយៈការគិតដោយប្រើប្រាស់ជំនាញត្រិះរិះដូចជា ហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះ? ឬថា តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកស្ថិតក្នុងស្ថានការណ៍មួយនេះ? ការដាក់សំណួរទៅកាន់ខ្លួនឯងជារឿយៗបែបនេះ គឺជាការកសាងខ្លួនឯងឱ្យវិលទៅរកសភាពប្រសើរជាងមុន ឬរីករាយជាងមុន។ កត្តាទាំងនេះហើយដែលវាជួយឱ្យអ្នកអាចកាត់បន្ថយការគិតបែបអវិជ្ជមាន ឬក៏ដែនកំណត់នៃជំនឿមានភាពតូចចង្អៀត ដោយជំនួសមកវិញនូវការផ្តោតទៅលើភាពខ្លាំង នៃផ្នែកណាមួយនៃសមត្ថភាពរបស់អ្នក។

៤. ធ្វើឱ្យខួរក្បាលមានភាពរស់រវើក ៖ ការគិតបែបពិចារណា វាប្រៀបដូចជាការកម្តៅសាច់ដុំអញ្ចឹងដែរ ដើម្បីឱ្យខួរក្បាលកាន់តែមានការគិតបានរហ័សជាងមុន មនុស្សក៏ត្រូវការបន្សាំខ្លួនជាមួយបញ្ហាប្រឈមឱ្យបានច្រើនជាងមុន គិតឱ្យបានច្រើនជាងមុន។ ហើយមិនមានអ្វីដែលគួរឱ្យចម្លែកពេកទេដែលគេហៅអ្នកគិតបែបត្រិះរិះពិចារណាថា គឺជាប្រភេទមនុស្សដែលសកម្មជាមួយនឹងការគិត។ ហើយប្រសិនបើចង់ឱ្យកាន់តែមានសមត្ថភាពរឹងមាំបន្ថែមលើជំនាញនេះ គឺទាមទារនូវការអនុវត្តន៍ជាប្រចាំ។ មួយវិញទៀត ជំនាញនេះវាជំរុញឱ្យមានការអភិវឌ្ឍន៍នៅផ្នែកស្មារតីសំខាន់ៗផ្សេងទៀតដូចជាការគិតបែបតក្កវិជ្ជា, ការធ្វើសេចក្ដីសម្រេចចិត្ត និងបង្កើនលំហរនៃការគិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...