លក្ខណៈសម្បត្តិទាំង ៦ចំណុចរបស់នាយកសាលាល្អ

ភ្នំពេញ៖ ការអប់រំប្រកបដោយគុណភាពទាមទារឱ្យមានការចូលរួមពីឪពុកម្ដាយ សហគមន៍ គ្រូបង្រៀន និងសាលារៀនដែលផ្ដោតសំខាន់លើតួនាទីដឹកនាំរបស់​​​នា​​​យ​កសា​លា ។​ សមត្ថភាពបំពេញការងារប្រកបដោយវិជ្ជាជីវៈរបស់នាយកសាលា ជាចំណែកពង្រឹងគុណភាពសិក្សារបស់សិស្ស ។ ​នាយកសាលាល្អ សំដៅលើអ្នកដឹកនាំល្អចូលរួមអភិវឌ្ឍវិស័យអប់រំ និងគ្រប់គ្រងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់នាយកសាលាល្អ ។

១. បុគ្គលមានចំណេះដឹងខ្ពស់ និងបទពិសោធនការងារ៖ នាយកសាលាល្អត្រូវមានកម្រិតវប្បធម៌ទាបបំផុតត្រឹមបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឬប្រសិទ្ធផលគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រវិជ្ជាជីវៈនាយកសលារៀន ។ លើសពីនេះ នាយកសាលាល្អត្រូវមានចំណេះដឹងមូលដ្ឋាន ចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ។ ម្យាងវិញទៀត នាយក​ត្រូវមានកម្រិតវប្បធម៌ទូលំទូលាយ មានចំណេះដឹងជំនាញភាសាបរទេសប្រើប្រាស់ក្នុងការទំនាក់ទំនង និងធ្លាប់មានបទពិសោធបំពេញការងារជាគ្រូបង្រៀនយ៉ាងតិចប្រាំឆ្នាំ ។

២. បុគ្គលមានបំណិនត្រិះរិះពិចារណា និងនវានុវត្តន៍៖ នាយកសាលាល្អចាំបាច់ត្រូវស្វែងយល់អំពីក្របខណ្ឌគតិយុត្ត តាមរយៈការអភិវឌ្ឍសមត្ថភាព ការពង្រឹងយន្តការ និងគោលការជំរុញប្រសិទ្ធភាពការងារដោយមានការចូលរួមដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ។ លើសពីនេះ សូចនាករសំខាន់ៗរួមមាន ចក្ខុវិស័យ បេសកកម្ម គោលនយោបាយ និងផែនការយុទ្ធសាស្រ្ដការត្រួតពិនិត្យ ការអនិវត្តចក្ខុវិស័យ និងផែនការសកម្មភាព និងវាយតម្លៃការងារ ។ ដូចគ្នា នាយកសាលាល្អ មានការគិត និងវិភាគដោយប្រមូលភស្ដុតាំងក្នុងការដោះស្រាយបញ្ហាឱ្យប្រសើរឡើងក្នុងការបំពេញការងារ ។

៣. បុគ្គលភាពជាអ្នកដឹកនាំល្អ ៖ នាយកសាលាល្អត្រូវគ្រប់គ្រងរដ្ឋបាលសាលារៀនឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ លើសពីនេះ ត្រូវអនុវត្តលើការងារបរិស្ថាន ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងិរញ្ញវត្ថុ និយ័តភាពការងារ ការត្រួតពិនិត្យវាយតម្លៃការផ្ដល់សេវា ការគ្រប់​គ្រង​​និន្នន័យបុគ្គលិក ថ្នាក់រៀន ​សិស្ស និងការរៀបចំផែនការសកម្មភាពជាដើម ។ នាយកសាលាល្អ ត្រូវធ្វើជាគម្រូក្នុងការដឹកនាំ និងការប្រតិបត្តិល្អសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ។

៤. បុគ្គលមានសមត្ថភាពគ្រប់គ្រងការរៀន និងបង្រៀន៖ នាយកសាលាល្អជំរុញលើកទឹកចិត្តសិស្សឱ្យស្វ័យសិក្សាជាប្រចាំ។ លើសពីនេះ រៀបចំក្រុមបច្ចេកទេស និងកិច្ចប្រជុំបច្ចេកទេសឱ្យបានទៀតទាត់ ជំរុញការស្រាវជ្រាវល្អៗ ដើម្បីឱ្យការបង្រៀនរបស់គ្រូកាន់តែមានប្រសិទ្ធភាព។ ម៉្យាងវិញទៀត ចូលរួមពិនិត្យ កែលម្អ អភិវឌ្ឍ និងអនុវត្តកម្មវិធីសិក្សា ។ នាយកសាលាល្អត្រូវលើកកម្ពស់តម្លៃវិជ្ជាជីវៈគ្រូបង្រៀន បង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀន និងបុគ្គលិកអប់រំទាំងអស់នៅក្នុងសាលាឱ្យទទួលបានការសិក្សាស្រាវជ្រាវបន្ថែម ។

៥. បុគ្គលគ្រប់គ្រងសាលារៀនផ្សារភ្ជាប់សហគមន៍៖ នាយកសាលាល្អបង្កើនទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយសហគមន៍ អាជ្ញាធរ មាតាបិតាសិស្ស និងអ្នកពាក់ព័ន្ធនានាដើម្បីអភិវឌ្ឍន៍សាលារៀន ។ លើសពីនេះ ពង្រឹងការគ្រប់គ្រងដឹកនាំដោយបង្ហាញឱ្យឃើញច្បាស់អំពីផែនការ ការទទួលខុសត្រូវ តម្លាភាព និងមិនប្រកាន់បក្សពួក ។ ម៉្យាវិញទៀត នាយកសាលាត្រូវកសាងទំនុកចិត្ត ដោយខិតខំបង្កើនសមិទ្ធផល លទ្ធផលសិក្សាល្អ គោរពឆន្ទៈរួម មានការលះបង់ មានចក្ខុវិស័យ បេសកកម្ម រចនាសម្ព័ន្ធច្បាស់លាស់ ។

៦. បុគ្គលក្រមសីលធម៌វិជ្ជាជីវៈ៖ នាយកសាលាល្អ ត្រូប្រកាន់ខ្ជាប់មនសិកាវិជ្ជាជីវៈគ្រូបង្រៀន ពង្រឹងសាមគ្គីភាព គោរពវិន័យការងារ រក្សាការសង្ងាត់វិជ្ជាជីវៈ និងមានភាពស្មោះត្រង់ ។ លើសពីនេះ ផ្ដល់តម្លៃដល់អ្នកសិក្សា មិនរើសអើង មិនប្រើអំពើហិង្សា មានសីលធម៌រស់នៅល្អប្រកបដោយគុណធម៌ យុត្តិធម៌ សុភវិនិច្ឆ័យ និងការពិគ្រោះយោបល់ផ្អែកលើភស្ដុតាំងជាក់ស្ដែង ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី