អ្នកចិត្តសាស្ត្រ ៖ ឥទ្ធិពលនៃសង្គ្រាម អាចនាំឱ្យមនុស្សគ្រប់វ័យមានបញ្ហាផ្លូវចិត្ត និងបង្កផលវិបាករយៈពេលវែងដល់សង្គម

សង្គ្រាមប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត ដែលនាំឱ្យមានការកើនឡើងនៃស្ថានភាពផ្លូវចិត្តជាច្រើន ដូចជា ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការបាកស្បាត ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD)។ ផលប៉ះពាល់ទាំងនេះ អាចមានទាំងដោយផ្ទាល់ តាមរយៈបទពិសោធន៍នៃអំពើហិង្សា និងការបាត់បង់ និងដោយប្រយោល តាមរយៈភាពតានតឹងរ៉ាំរ៉ៃ និងការរំខានពីបរិយាកាសសង្គម ដែលបណ្ដាលមកពីជម្លោះ។

លោក ប៊ុន លឹមហួរ អ្នកជំនាញចិត្តសាស្ត្រ និងជាសមាជិកសមាគមអ្នកចិត្តសាស្ត្រអាមេរិក មានប្រសាសន៍ថា ក្នុងស្ថានភាពដែលប្រទេសកំពុងមានជម្លោះប្រដាប់អាវុធជាក់ស្ដែង ដូចបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ពិតណាស់ នឹងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម ជីវិត និងសុខភាពមនុស្ស ហើយផលវិបាកសុខភាពផ្លូវចិត្ត អាចបន្តយូរអង្វែង ដែលនឹងប៉ះពាល់ដល់ជីវិតបុគ្គល គ្រួសារ និងសង្គមទាំងមូល។

លោក ប៊ុន លឹមហួរ អ្នកជំនាញចិត្តសាស្ត្រ និងជាសមាជិកសមាគមអ្នកចិត្តសាស្ត្រអាមេរិក

លោកបន្តថា បញ្ហានេះ នឹងប៉ះពាល់ដល់មនុស្សគ្រប់វ័យ ហើយក្រុមមនុស្សដែលងាយរងគ្រោះបំផុត គឺ កុមារ មនុស្ស ស្រ្តី ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងជនមានពិការភាព និងនាំឱ្យពួកគេប្រែជាមានអារម្មណ៍ភ័យខ្លាច ងាយប្រឈមនឹងការឈឺចាប់ និងប៉ះទង្គិចផ្លូវចិត្ត។

អ្នកជំនាញចិត្តសាស្ត្ររូបនេះបញ្ជាក់ថា ក្នុងស្ថានភាពភ្លាមៗ ជម្លោះ ឬសង្គ្រាម អាចប៉ះពាល់ទៅលើសុខភាពរាងកាយ អារម្មណ៍ និងបញ្ហាអាកប្បកិរិយា។ ចំពោះបញ្ហារាងកាយ របស់អ្នកកំពុងរស់នៅក្នុងស្ថានភាពសង្គ្រាម ពោរពេញដោយអារម្មណ៍ភ័យខ្លាច និងភាពតានតឹងខ្ពស់ អាចមានការកើនឡើងសម្ពាធឈាម ថប់ដើមទ្រូង ឈឺចា​ប់ផ្នែកមួយចំនួននៃរាងកាយ ឈឺក្បាល ហើយរោគសញ្ញាសំខាន់មួយគឺការឈឺក្រពះពោះវៀន។

លោក លឹមហួរ បន្តថា ចំពោះបញ្ហាអារម្មណ៍ មនុស្សអាចមានរោគសញ្ញាព្រួយបារម្ភច្រើន ការធ្លាក់ទឹកចិត្ត និងឆាប់ប្រតិកម្មខឹង។ ដោយឡែកចំណុចសំខាន់ ពាក់ព័ន្ធនឹងបញ្ហាអាកប្បកិរិយា អ្នកតានតឹងដោយសារសង្គ្រាម អាចធ្វើបាបខ្លួនឯង ផ្ដាច់ខ្លួនពីសង្គម ក្រៀមក្រំ ស្រងូតស្រងាត់ គេងមិនលក់ សុបិនអាក្រក់ មិននិយាយរកអ្នកដទៃ មិនសប្បាយចិត្តជាប្រចាំ និងងាយប្រតិកម្មខឹង នៅពេលអ្នកដទៃសួរនាំ។

បើតាមលោក លឹមហួរ នៅអំឡុងពេលរស់នៅក្នុងជំរុំ ឬមានសម្ពាធផ្លូវចិត្ត ដោយសារជម្លោះ ឬសង្គ្រាម មនុស្សគ្រប់វ័យ ជាពិសេស ក្រុមដែលងាយរងគ្រោះ គួរតែទទួលបានការអប់រំអំពីការថែទាំផ្លូវចិត្ត និងការអន្តរាគមន៍ផ្សេងៗ ពីសំណាក់ រដ្ឋាភិបាល និងអង្គការផ្សេងៗ។

លោកបន្ថែមថា ការរៀបចំទីធ្លាសម្រាប់កុមារក៏​ជា​រឿងសំខាន់ដែរ ព្រោះកុមារពិតជាត្រូវការកន្លែងដើម្បីលេង និងបញ្ចេញអារម្មណ៍ ហើយក្រៅពីនោះ អ្នកជំនាញចិត្តសាស្ត្រ អាចនៅក្បែរកុមារ និងមនុស្សពេញវ័យ ដើម្បីបង្រៀនពួកគាត់ អំពីការគ្រប់គ្រងអារម្មណ៍ និងភាពភ័យខ្លាច តាមរយៈការធ្វើលំហាត់ដង្ហើម ឬសម្មាធិខ្លី ដែលមិនមានភាពស្មុគស្មាញក្នុងការអនុវត្ត។

លោក ប៊ុន លឹមហួរ សង្កត់ធ្ងន់ថា ការគាំទ្រសុខភាពផ្លូវចិត្ត អ្នកងាយរងគ្រោះ អំឡុងឬក្រោយពេលមានទំនាស់ ឬជម្លោះប្រដាប់អាវុធ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនេះជាសកម្មភាពស្ដារឡើងវិញនូវស្ថានភាពផ្លូវចិត្តពួកគាត់ ដែលបានឆ្លងកាត់វិបត្តិ។ លោកបន្តថា នេះគឺជាជំហានរួមគ្នា ក្នុងការកសាងសន្តិភាព និងជាចំណែកមួយនៃការទាញក្រុមអ្នករងគ្រោះ ឱ្យងាកមករស់នៅក្នុងបច្ចុប្បន្នភាព ដោយជឿជាក់លើរដ្ឋាភិបាល និងអង្គការអន្តរជាតិ កំពុងនៅក្បែរ និងគាំទ្រពួកគាត់។ ដូច្នេះ យើងត្រូវការតម្រូវការជាបន្ទាន់ក្នុងការឆ្លើយតប គឺយើងត្រូវតែមានក្រុមការងារ ដើម្បីជួយផ្នែកសង្គ្រោះបឋមផ្នែកផ្លូវចិត្តនេះ ឱ្យបានទាន់ពេលវេលា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)