Chip Mong

គាំទ្រយុវជនខ្មែរក្នុងវិស័យបច្ចេកវិទ្យា! ធនាគារ ជីប ម៉ុង ឧបត្ថម្ភនិស្សិតឆ្នើមទៅប្រកួតរ៉ូបូត លើឆាកអន្តរជាតិ

(ភ្នំពេញ) — ធនាគារ ជីប ម៉ុង បានចូលរួមជាមួយក្រសួងព័ត៌មានរៀបចំឡើងនូវកម្មវិធីសន្និសីទសារព័ត៌មាន អបអរសាទរដល់និស្សិតឆ្នើមនៃសាលាតិចណូ ដែលតំណាងឱ្យ​កម្ពុជាទៅប្រកួតក្នុងព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិនៅឯប្រទេសម៉ុងហ្គោលី។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ក្រោមអធិបតីភាព ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង ព្រមទាំងលោកគ្រូសាស្ត្រាចារ្យ និស្សិតឆ្នើមទាំង ១៦នាក់ និងបុគ្គលិកហាត់ការ (Young Bankers) របស់ធនាគារ ជីប ម៉ុង។

សន្និសីទសារព័ត៌មាននេះបានប្រព្រឹត្តឡើងក្នុងគោលបំណងអបអរសាទរ ផ្តល់ការគាំទ្រជាកម្លាំងចិត្ត និងការឧបត្ថម្ភ ព្រមទាំងជួបសំណេះសំណាល និងផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតឆ្នើមកម្ពុជា មុនធ្វើដំណើរទៅប្រកួតរ៉ូបូតនៅប្រទេសម៉ុងហ្គោលី។ ធនាគារ ជីប ម៉ុង មានជំនឿជឿជាក់ថា នេះជាឱកាសដ៏មានតម្លៃដែលយុវជនខ្មែរយើងអាចបង្ហាញពីទេពកោសល្យ ចំណេះដឹង សមត្ថភាព និងបច្ចេកវិទ្យារ៉ូបូតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

យោងតាមប្រសាសន៍របស់អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង “ការអភិវឌ្ឍធនធានមនុស្សរបស់យើង រួមជាមួយបច្ចេកវិទ្យា និងការច្នៃប្រឌិត គឺជាគន្លឹះនៃភាពររីកចម្រើន។ ហើយនេះដែលក៏ជាមូលហេតុចម្បងដែលជំរុញឱ្យ ធនាគារ ជីប ម៉ុង ប្ដេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការគាំទ្រនិស្សិតឆ្នើមទាំង ១៦នាក់របស់សាលាតិចណូ ក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតរ៉ូបូតអន្តរជាតិ នៅប្រទេសម៉ុងហ្គោលី”។

ជាមួយគ្នានេះដែរ ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍ថា “ការគាំទ្រដល់និស្សិតកម្ពុជាចូលរួមប្រកួត កម្មវិធីរ៉ូបូតអន្តរជាតិ នៅប្រទេសម៉ុងហ្គោល របស់ធនាគារ ជីប ម៉ុង គឺជាសកម្មភាព ដែលគួរឱ្យគោរពកោតសរសើរ ហើយនេះជាការរួមចំណែកមួយ ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល”។

សូមបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារដែលបង្កើតដោយសហិគ្រិនខ្មែរ ១០០% និងតែងតែផ្តល់ឱកាសការងារទៅដល់សិស្សនិស្សិតដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាថ្មីៗ រាប់រយនាក់នៅទូទាំងប្រទេស និងនៅគ្រប់មុខជំនាញទាំងអស់ តាមរយៈកម្មវិធី Young Bankers របស់ធនាគារ ជីប ម៉ុង។

ធនាគារ ជីប ម៉ុង ដែលជាធនាគារមានគ្រឹះដ៏រឹងមាំ និងដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ ក៏នឹងបន្តគាំទ្រអភិវឌ្ឍសង្គមជាតិ ផ្ដោតសំខាន់លើការអភិវឌ្ឍលើសមត្ថភាព ចំណេះដឹង និងបណ្តុះបណ្តាលជំនាញផ្សេងៗ ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *