ភ្នំពេញ – ជំងឺពន្យាដំណាក់កាលនៃការគេង ឬជំងឺក្រគេងកើតមាននៅពេលដែលចង្វាក់នៃការគេងធម្មតាមានការរំខាន។ ជាទូទៅវាកើតមាននៅពេលដែលទម្លាប់គេងបែបធម្មជាតិរបស់បុគ្គល ផ្លាស់ប្តូរទៅតាមទម្លាប់នៃសង្គម គឺមានន័យថា មានភាពមិនស្របគ្នារវាងចង្វាក់ធម្មជាតិក្នុងខ្លួនប្រាណ និងកត្តាបរិយាកាសជុំវិញ ហើយជំងឺនេះកើតច្រើនទៅលើមនុស្សពេញវ័យដែលធ្វើឱ្យអ្នកជំងឺងងុយគេងពេលជិតភ្លឺ និងភ្ញាក់ពីគេងនៅពេលជិតថ្ងៃត្រង់។ នេះគឺជាការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ (TPO) ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានមានប្រសាសន៍ថា ៖
“ជំងឺនេះកើតមានប្រមាណពី ៧% ទៅ ១៦% នៃមនុស្សពេញវ័យ ដែលគេកត់សម្គាល់ឃើញ និន្នាការនៃការគេងរបស់ពួកគេដូចសត្វទីទុយ មានន័យថាងងុយគេងនាពេលជិតភ្លឺ នៅម៉ោង២ ឬ ៣ ឬ ៤ ព្រឹក”
អ្នកជំនាញខាងឯកទេសនៃជំងឺផ្លូវចិត្តរូបនេះ បញ្ជាក់ថា ការភ្ញាក់ពីព្រឹក នាំឱ្យគេងមិនគ្រប់គ្រាន់ ងងុយគេងពេលថ្ងៃ ហើយលទ្ធផលការសិក្សា និងការងារមានការថយចុះផងដែរ។ ការគេងមិនគ្រប់គ្រាន់នាពេលយប់ ដោយសារអ្នកជំងឺតែងតែញ៉ាំកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងដើម្បីខ្លួនឯងមិនងងុយគេងក្នុងម៉ោងរៀន ឬម៉ោងធ្វើការ។
លោកវេជ្ជបណ្ឌិត បានបន្តថា ជួនកាលអ្នកជំងឺតែងតែរកជំនួយក្នុងការគេង ដូចជា ញ៉ាំថ្នាំ ឬញ៉ាំសុរាដែលសារធាតុទាំងនេះវាកាន់តែធ្វើឱ្យខូចទម្លាប់ថែមទៀត ហើយក្នុងករណីខ្លះអាចនាំឱ្យគេអាចឈានទៅប្រើសារធាតុញៀនផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឱ្យដឹងទៀតថា វាធ្វើឱ្យងងុយគេងពេលថ្ងៃដែលជាហេតុនាំឱ្យការគេងថ្ងៃដោយមិនបានព្រៀងទុក ឬគេងលក់នៅក្នុងការរិយាល័យ ឬក្នុងថ្នាក់សិក្សា ឬការបំពេញការងារមានការថយចុះដែលត្រូវបានគេដាក់ងារថាជាមនុស្សខ្ជិល និងមនុស្សស្ពឹក។
លោកវេជ្ជបណ្ឌិតថា មូលហេតុនៃជំងឺនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ តែគេអាចកត់សំគាល់ឃើញថាការធ្វើការងារខុសវេនពីថ្ងៃទៅយប់ពីយប់ទៅថ្ងៃ ការខ្វះខាតពន្លឺនាពេលព្រឹក និងការរងពន្លឺច្រើនពេកនៅពេលល្ងាចដូចជាការនិយមលេងទូរសព្ទ័ ឬអ៊ីនទើណែតរហូតដល់យប់ជ្រៅ និងការផ្លាស់ទីពីទ្វីបមួយទៅទ្វីបមួយដែលមានម៉ោងពេលខុសគ្នាខ្លាំង។
ជារួមមក លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានលើកឡើងទៀតថា ប្រសិនបើសមាជិកគ្រួសារ មិត្តភក្តិ ឬខ្លួនឯងកំពុងមានបញ្ហាទាក់ទងនិងការគេងបែបនេះ សូមមេត្តាស្វែងរកការពិគ្រោះពីវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

រៀនជំនាញបច្ចេកទេសឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការសិក្សាជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះឱកាសបានមកដល់ហើយ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាមឱ្យចូលរៀន...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹងចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2026
នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































